៤-ឧសភា-២០២២
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ប្រភពព័ត៍មាន : សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី