របាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

១២-មិថុនា-២០២៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៨៥ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃ លើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ប្រភពព័ត៍មាន : របាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)