របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣) ដែលបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ, បាត់ដំបង, ត្បូងឃ្មុំ និងព្រះសីហនុ

៣១-តុលា-២០២៤

ការ​ចេញ​ផ្សាយ : របាយការណ៍

គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំ រឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

ប្រភពព័ត៍មាន : របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣) ដែលបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ, បាត់ដំបង, ត្បូងឃ្មុំ និងព្រះសីហនុ