ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ

៥-ធ្នូ-២០២៤

ការ​ចេញ​ផ្សាយ : ព្រឹត្តិប័ត្រ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធសំខាន់លើការស្លៀកពាក់ឯកសណ្ឋានទណ្ឌិតរបស់ជនជាប់ចោទក្នុងអំឡុងពេលដំណើរការនៃនីតិវិធីសវនាការ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានធ្វើការសង្កេតសវនាការ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិចាប់ពីឆ្នាំ២០០៩ និងបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍រភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ព្រមទាំងបានសង្កេតសវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ចំនួនបីផ្សេងទៀតចាប់ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្ន រួមមានសាលាឧទ្ធរណ៍បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ៕

ប្រភពព័ត៍មាន : ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ