-
ទិដ្ឋភាពច្បាប់នឹងសិទ្ធិមនុស្សចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- កាលបរិច្ឆេទចេញផ្សាយ ១៨-កុម្ភៈ-២០២១
កាលពីថ្ងៃព្រហស្បតិ៍ ០៧កើត ខែផល្គុន ឆ្នំាជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “ទិដ្ឋភាពច្បាប់ និងសិទ្ធិមនុស្សចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោសនៃក្រសួងយុត្តិធម៌ និងកញ្ញា បុណ្យ រចនា សហស្ថាបនិក និងនាយិកាប្រតិបត្តិនៃអង្គការក្លាហាន។