-
សិទ្ធិទទួលបានការជនុំជម្រះដោយយុត្តិធម៌លើករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- កាលបរិច្ឆេទចេញផ្សាយ ២៥-កញ្ញា-២០២០
កាលពីថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌លើករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី គង់ ពិសី មេធាវីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង អ្នកស្រី មាស សាម៉ីម អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក។