-
សារៈសំខាន់នៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
- កាលបរិច្ឆេទចេញផ្សាយ ៣១-មករា-២០២៥
កាលពីថ្ងៃព្រហស្បត៍ ទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១១:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សារៈសំខាន់នៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី អ៊ុក វ៉ាន់ដេត មេធាវីនៃអង្គការស្ពានយុត្តិធម៌អន្តរជាតិ និង លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក។