-
សកម្មភាពសង្កេតការណ៍សវនាការ នៅសាលាឧទ្ធរណ៍
- កាលបរិច្ឆេទចេញផ្សាយ ៣០-តុលា-២០១៣
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ គម្រោងសង្កេតការណ៍សវនាការមានកិច្ចពិភាក្សាតាមវិទ្យុមួយ ដែលលើកឡើងពី “សកម្មភាពសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍”។ គម្រោងបានសង្កេតសវនាការនៅតុលាការចំនួន ៤ រួចមកហើយ នៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងខេត្តរតនគិរី ចាប់តាំងពីខែសីហា ឆ្នាំ២០០៩។ ចាប់ពីខែមីនា ឆ្នាំ២០១៣ គម្រោងនេះបានចាប់ផ្តើមសង្កេតសវនាការនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តន៍នូវបទដ្ឋានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតុលាការជាន់ខ្ពស់។ កំណត់សម្គាល់សំខាន់ៗនៅសាលាឧទ្ធរណ៍រួមមាន ការបិទផ្សាយជាសាធារណៈ ការពិភាក្សាដេញដោលមានរយៈពេលខ្លីពេក និងការពន្យារពេលសវនាការដោយសារមូលហេតុផ្សេងៗគឺត្រូវបានកត់តា្រទុកផងដែរ។ ទោះបីជាយ៉ាងនេះក្តីគម្រោងនឹងចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍នៅដើមឆ្នាំ២០១៤ នេះ។