-
ចំណុចល្អ និងចំណុចមិនល្អនៃច្បាប់ពាក់ព័ន្ធនឹងតុលាការ
- កាលបរិច្ឆេទចេញផ្សាយ ៣០-កក្កដា-២០១៤
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយជជែកអំពីបទប្បញ្ញត្តិវិជ្ជមាន និងអវិជ្ជមាននៃច្បាប់ពាក់ព័ន្ធនឹងកំណែទម្រង់តុលាការកម្ពុជា។ វាគ្មិនគឺលោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោង និងអ្នកវិភាគច្បាប់ទាំងបីនេះ។ កិច្ចពិភាក្សាផ្តោតជាសំខាន់ទាំងលើចំណុចល្អ និងចំណុចមិនល្អនៃច្បាប់ ហេតុដូច្នេះ សាធារណជនអាចមើលដឹងអំពីថាច្បាប់ទាំងនេះអាចនឹងប៉ះពាល់ដល់ឯករាជ្យភាពនៃអំណាចតុលាការដោយរបៀបណាខ្លះ។