-
សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស
- កាលបរិច្ឆេទចេញផ្សាយ ១០-កក្កដា-២០១៣
កម្មវិធីវិទ្យុរបស់គម្រោងសង្កេតការណ៍សវនាការនេះពិភាក្សាអំពី ‘សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស’ ដែលជាគោលការណ៍មូលដ្ឋាន និងជាសិទ្ធិរបស់ជនជាប់ចោទគ្រប់រូប ដែលត្រូវបានសន្មតទុកជាមុនថាគ្មានទោស ដរាបពិរុទ្ធភាពរបស់គាត់ត្រូវបានរកឃើញ និងផ្តន្ទាទោសជាស្ថាពរតាមច្បាប់ ដោយសាលាជម្រះក្តីឥតលម្អៀង និងមានសមត្ថកិច្ច។ នេះគឺសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលធានាដោយមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងមាត្រា ១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។