• ផលប៉ះពាល់នៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ

    • កាលបរិច្ឆេទចេញផ្សាយ ១០-មីនា-២០២២

    កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ ២០២២ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី​​​​ “ផលប៉ះពាល់នៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកស្រី ស ស៊ីណែត តំណាងមកពីក្រសួងកិច្ចការនារី និង កញ្ញា ស្តើង ភារ៉ុង នាយិកាប្រតិបត្តិនៃអង្គការបន្ទាយស្រី។