-
សិទ្ធិរបស់កុមារទំនាស់នឹងច្បាប់
- កាលបរិច្ឆេទចេញផ្សាយ ២១-មិថុនា-២០២៤
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១១:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិរបស់កុមារទំនាស់នឹងច្បាប់” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង លោកមេធាវី គង់ សំអុន ប្រធានការិយាល័យមេធាវី អាស៊ី។