-
នីតិវិធីឃាត់ខ្លួន និងឃុំខ្លួន
- កាលបរិច្ឆេទចេញផ្សាយ ២២-មេសា-២០១៩
កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី នីតិវិធីនៃការឃាត់ខ្លួន និងឃុំខ្លួន។ វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី ទៀង វុទ្ធា មកពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី ហួន ជុនឌី ជាប្រធានអង្គការ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។