• សិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុ និងជាសាធារណៈ

    • កាលបរិច្ឆេទចេញផ្សាយ ១៩-កក្កដា-២០២៤

    ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុ និងជាសាធារណៈ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សឺន ជុំជួន ប្រធានការិយាល័យមេធាវី សឺន ជុំជួន និងសហការី។