-
សិទ្ធិទទួលបានមេធាវីសម្រាប់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- កាលបរិច្ឆេទចេញផ្សាយ ២៥-ធ្នូ-២០២០
កាលពីថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២០ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី "សិទ្ធិទទួលបានមេធាវីសម្រាប់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ"។ វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកស្រីមេធាវី ស៊ិន សុវ៉ន តំណាងអញ្ជើញមកពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។