-
ប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងសង្កេតការណ៍សវនាការ
- កាលបរិច្ឆេទចេញផ្សាយ ១៦-តុលា-២០១៣
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ គម្រោងសង្កេតការណ៍សវនាការមានកិច្ចពិភាក្សាតាមវិទ្យុមួយ ដែលបង្ហាញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣។ មកដល់បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ មានទិន្នន័យដែលបានសង្កេតពីសវនាការ ចំនួន ១.៧២២ នៅសាលាដំបូងរាជធានីភ្នំពេញ, ចំនួន ៥០៥ នៅសាលាដំបូងខេត្តកណ្តាល, ចំនួន ២៥២ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ, ចំនួន ៦៥ នៅសាលាដំបូងខេត្តរតនគិរី និង ចំនួន ១៤ ដែលពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងករណីលេចធ្លោនៅតាមសាលាដំបូងខេត្តដែលពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យត្រូវបានបើកចំហរជាសាធារណៈ និងមិនផ្ទុកនូវព័ត៌មានរសើបឡើយ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្តល់ដល់សាធារណៈជននូវរាល់ព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងការសង្កេតការណ៍សវនាការដែលប្រមូលបានដោយ ម.ស.ម.ក ហើយក៏អនុញ្ញាតឲ្យអ្នកចូលទស្សនានូវគេហទំព័រនេះ អាចស្ងែងរកនូវព័ត៌មានផ្សេងៗតាមតម្រូវការរបស់ខ្លួនដោយប្រើប្រាស់ វិធីសាស្ត្រស្រាវជ្រាវសាមញ្ញ ឬស៊ីជម្រៅ។