-
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍
- កាលបរិច្ឆេទចេញផ្សាយ ២៧-សីហា-២០១៤
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ គម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាបានពិភាក្សាកម្មវិធីវិទ្យុ ដែលនិយាយអំពី សិទ្ធិទទួល បានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ ចាប់តាំងពីកិច្ចដំណើរការ សង្កេតនៅខែមីនា ឆ្នាំ២០១៣។ នៅក្នុងនោះមានចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលបានរកឃើញចាប់ពីខែមីនា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ ចំណុចល្អ និងមិនល្អទាំងនេះត្រូវបានបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ និងខិត្តប័ណ្ណស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ វាគ្មិនពីររូបដែលបានចូលរួម ក្នុងកម្មវិធីនេះ រួមមាន លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោង និងលោក ស្មាន អ៊ូម៉ើត ជាអ្នកសង្កេតការណ៍។