• សិទ្ធិទទួលបានសេចក្ដីសម្រេចដែលមានសំអាងហេតុ

    • កាលបរិច្ឆេទចេញផ្សាយ ១៤-កក្កដា-២០២០

    កាលពីថ្ងៃអង្គារ ០៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី "សិទ្ធិទទួលបានសេចក្តីសម្រេចមានសំអាងហេតុ" វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សេក សោភ័ណ មកពីការិយាល័យមេធាវី អ&អិល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ម.ស.ម.ក។