-
សៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះនៅតុលាការកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ ១១-កញ្ញា-២០១៣
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ គម្រោងសង្កេតការណ៍សវនាការមានកិច្ចពិភាក្សាតាមវិទ្យុមួយ ដែលលើកឡើងពីសៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះនៅតុលាការកម្ពុជា ដែលចេញផ្សាយដោយគម្រោងកាលពីថ្ងៃទី២៦ ខែសីហា ក្នុងគោលបំណងផ្តល់នូវទិដ្ឋភាពរួមដ៏សាមញ្ញ ហើយងាយយល់អំពីលក្ខខណ្ឌនៃនីតិវិធីព្រហ្មទណ្ឌ ដូចដែលបានបញ្ញត្តនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់សាធារណជន និងអ្នកប្រកបវិជ្ជាជីវៈផ្នែកច្បាប់ទាំងឡាយ។ ចំណុចសំខាន់ៗដែលបានលើកឡើងនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន នីតិវិធីមុនការជំនុំជម្រះ (ដំណាក់កាលនៃការសួរចម្លើយរបស់មន្ត្រីនគរបាលយុត្តិធម៌ ការចោទប្រកាន់របស់តំណាងអយ្យការ និងដំណាក់កាលនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ) ព្រមទាំងដំណើរការនៃការជំនុំជម្រះ និងសិទ្ធិក្នុងការធ្វើបណ្តឹងឧទ្ធរណ៍។