-
ស្ថានភាពរបស់ជនរងគ្រោះនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩
- កាលបរិច្ឆេទចេញផ្សាយ ៣០-កក្កដា-២០២១
ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “ស្ថានភាពរបស់ជនរងគ្រោះនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោក ផុន ពុធបូរី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី និងកញ្ញា អយ ម៉ារីនី មន្ត្រីសម្របសម្រួលគម្រោង នៃអង្គការនារីដើម្បីសន្តិភាព៕