-
នីតិវីធីពាក់ព័ន្ធនឹងជនជាប់ចោទជាអនីតិជនដែល អនុវត្តដោយតុលាការកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ ១៥-កុម្ភៈ-២០១៣
អនីតិជនទាំងឡាយដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស មានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទាំងអស់ ដែលអនុវត្តចំពោះនីតិជនដែរ ព្រមទាំងទទួលបានកិច្ចការពារបន្ថែមដោយសារការពិនិត្យមើលអាយុ ភាពចាស់ទុំ និងការវិវឌ្ឍន៍ផ្នែកសតិបញ្ញា។ មាត្រា ៣១ និងមាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញបានទទួល ស្គាល់យ៉ាងច្បាស់នូវ "អ.ស.ក" និងធានាថារដ្ឋត្រូវការពារសិទិ្ធកុមារ។ ក្រមខណ្ឌច្បាប់បន្ថែមទៀតត្រូវផ្តល់ការប្រព្រឹត្តជាពិសេសដោយឡែកចំពោះអនីតិជននៅក្នុងបញ្ហាសំខាន់ៗមួយចំនួន។ ហេតុដូច្នេះ កិច្ចពិភាក្សានេះធ្វើការលើកឡើងអំពីការយល់ដឹងអំពីសិទ្ធិជាក់លាក់របស់អនីតិជនទាំងនោះ។