-
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនរងគ្រោះ
- កាលបរិច្ឆេទចេញផ្សាយ ៨-កញ្ញា-២០២២
កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ ២០២២ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនរងគ្រោះ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកស្រី សុន សុខាលីដា អគ្គនាយរង នៃអគ្គនាយកដ្ឋានអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និង កញ្ញា បុណ្យ រចនា សហស្ថាបនិក និងនាយិកាប្រតិបត្តិអង្គការក្លាហាន។