-
សិទ្ធិទទួលបានព័ត៌មានអំពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់
- កាលបរិច្ឆេទចេញផ្សាយ ២៩-មិថុនា-២០១៨
កាលពីថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី សិទ្ធិទទួលបានព័ត៌មានអំពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់។ វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី កែវ វ៉ាន្នី អញ្ជើញមកពីការិយាល័យមេធាវី យុត្តិធម៌អាស៊ី និង លោកមេធាវី សំ សុគង់ អញ្ជើញមកពីក្រុមហ៊ុនមេធាវី ប៊ី ប៊ី ស៊ី។