-
កិច្ចពិភាក្សាអំពីគម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក
- កាលបរិច្ឆេទចេញផ្សាយ ១០-កុម្ភៈ-២០១២
គម្រោងសង្កេតការណ៍សវនាការ មានគោលដៅផ្ទាល់ក្នុងការសង្កេតការណ៍សវនាការព្រហ្មទណ្ឌនៅប្រទេសកម្ពុជាដែលសង្កេតនៅតាមសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តបន្ទាយមានជ័យ សាលាដំបូងខេត្តរតនគិរី និងសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវាយតម្លៃអំពីការប្រកាន់ខ្ជាប់នូវបទដ្ឋានយុត្តិធម៌របស់តុលាការ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយក៏បង្កើតជាអនុសាសន៍ជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ការគោរព និងបង្កើតបទប្បញ្ញត្តិសំខាន់ៗអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។