-
សិទ្ធិទទួលបានការជំនុំជ្រមះពីតុលាការមានសមត្ថកិច្ច ឯករាជ្យ និងមិនលម្អៀង
- កាលបរិច្ឆេទចេញផ្សាយ ២៨-កក្កដា-២០២០
កាលពីថ្ងៃអង្គារ ០៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការឯករាជ្យ និងមិនលម្អៀង” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សំ សុគង់ មកពីក្រុមហ៊ុនមេធាវី ប៊ីប៊ីស៊ី។