-
ទស្សនៈយុវជនលើបញ្ហាប្រឈមនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
- កាលបរិច្ឆេទចេញផ្សាយ ២១-មិថុនា-២០២១
កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី“ទស្សនៈយុវជនលើបញ្ហាប្រឈមនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ កញ្ញា ចាន់ សួគ៌ជាតិ សមាជិកក្លឹបសកម្មភាពខ្ញុំសម្រាប់សហគមន៍ (AFC) និងលោក ឆយ ផានិត និស្សិតនីតិសាស្រ្តនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។