-
ជនរងគ្រោះនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងដំណើរការនីតិវិធីសំណុំរឿងព្រហ្មទណ្ឌ
- កាលបរិច្ឆេទចេញផ្សាយ ៦-ឧសភា-២០២១
កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នំាជូត ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី“ជនរងគ្រោះនៃករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងដំណើរការនីតិវិធីសំណុំរឿងព្រហ្មទណ្ឌ”។ វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ អ្នកស្រី ម៉ៅ ម៉ាប់ តួនាទីប្រធានផ្នែកសិទ្ធិស្រ្តី និងកុមារ នៃសមាគមអាដហុក។