-
ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាព
- កាលបរិច្ឆេទចេញផ្សាយ ២០-វិច្ឆិកា-២០១៣
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ គម្រោងសង្កេតការណ៍សវនាការ បានសហការរួមគ្នាជាមួយ គម្រោងសេរីភាពបញ្ចេញមតិ ដែលពិភាក្សាអំពីវប្បធម៌និទណ្ឌភាព និងជំរុញឱ្យមានការបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនឹងប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៣។ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជានឹងរៀបចំយុទ្ធនាការដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា ហើយក៏មានការបញ្ចាំងខ្សែភាពយន្ត "តើនរណាសម្លាប់ លោក ជា វិជ្ជា" ផងដែរ នៅម៉ោង ២ រសៀល នៅការិយាល័យរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះផងដែរ ក្រុមការងាររបស់មជ្ឈមណ្ឌលនឹងទៅសង្កេតការណ៍សវនាការនៅតុលាការកំពូល ក្នុងរឿងក្តីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនដីធ្លី នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។