-
ការទទួលបានយុត្តិធម៌ និងការគាំពារជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងគ្រួសាររបស់ពួកគេ
- កាលបរិច្ឆេទចេញផ្សាយ ២០-ឧសភា-២០២១
កាលពីថ្ងៃព្រហស្បតិ៍ ០៩កើត ខែជេស្ឋ ឆ្នំាផ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី“ការទទួលបានយុត្តិធម៌ និងការគាំពារជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងគ្រួសាររបស់ពួកគេ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកស្រី ស ស៊ីណែត តំណាងមកពីក្រសួងកិច្ចការនារី និង លោក ម៉េង គួង ប្រធាននាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌៕