កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.431


  • នគរបាល​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​ម្ដាយ​កូន ២នាក់ ក្រោយ​សួរ​រឿង​ចូល​មើល​ដី​ស្រែ​នៅ​វាល​យន្តហោះ​ថ្មី

    ស្នងការ​នគរបាល​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​២​នាក់​ ម្ដាយ​និង​កូន​ ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​សាក​សួរ​អស់​ជា​ច្រើន​ម៉ោង ដោយ​បង្គាប់​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​លើ​​កិច្ច​សន្យា​ឈប់​ចូល​ទៅ​ទីតាំង​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រះលាន​យន្ត​ហោះ​ថ្មី​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ ខណៈ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ដោះ​ស្រាយ​រឿង​ដីធ្លី​នេះ​ ចប់​នៅ​ឡើយ។

    អានបន្ត
  • ជាតិទំនាស់ដីធ្លី៖ បុរសជាប់ឃុំម្នាក់ស្លាប់ អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ

    ភ្នំពេញ៖ បុរសម្នាក់ជាប់ឃុំ ដោយសារបញ្ហាដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជំងឺគាំងបេះដូង។ ករណីនេះ សង្គមស៊ីវិលចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។

    អានបន្ត
  • សមាគម​មួយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​​គំរាម​កំហែង​លើ​​អ្នក​សារ​ព័ត៌មាន

    តាមរយៈ​លិខិតចំហនោះ ខេមបូចា បានលើកឡើងថា កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី បាន​ចុះទៅ​យក​ព័ត៌មាន​នៅ​កន្លែង​មានជម្លោះដី​ធ្លី ក្នុង​តំប​ន់ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​នៅក្នុងភូមិ​កំពង់​តាឡុង ឃុំ​បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

    អានបន្ត
  • អ្នក​កាសែត​២​នាក់​ត្រូវ​បាន​​គំរាម​កំហែង​ ពេល​ចុះ​រាយ​ការណ៍ពី​​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល

    ភ្នំពេញ — សមាគម​ការពារ​អ្នក​កាសែត​ក្នុងស្រុក​ខេមបូចា ​បានឲ្យ​ដឹង​នៅ​ក្នុង​សប្តាហ៍​នេះអំពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ប៉ុនប៉ង​រំខាន​ការងារ​របស់​អ្នក​សារព័ត៌មាន​ពីរ​នាក់ ដែល​ចុះ​យក​ព័ត៌មាន​អំពី​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មីមួយ​។ យោង​តាម​សេចក្តី​ប្រកាសមួយដែល​ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេមបូចា​)​បាន​បង្ហាញ​ការ​សោក​ស្តាយយ៉ាង​ខ្លាំង​ដែល​អ្នក​សារព័ត៌មាន​ពីររូប​ បាន​រង​នូវការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្នុងពេល​ពួកគាត់​ចុះយក​ព័ត៌មាន​ពី​ករណី​ជម្លោះ​ដីធ្លី​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្តាល​។​

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​កណ្ដាល​ប្រើ​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់​បិទ​ផ្លូវ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ព្រះលាន​​យន្ត​ហោះ​ថ្មី

    អាជ្ញាធរ​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​រាប់​រយ​នាក់​​បិទ​ផ្លូវ​ជុំវិញ​ការដ្ឋាន​សាងសង់​ព្រះលាន​យន្ត​ហោះ​ថ្មី នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដើម្បី​រាំង​ខ្ទប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី មិន​ឲ្យ​ចូល​ទៅ​មើល​ដីស្រែ​ចម្ការ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​ដីធ្លី​ ស្នើ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះដោយ​សន្តិវិធី​ ប្រសើរ​ជាង​ប្រើ​កង​​កម្លាំង​​ទៅ​គំរាមកំហែង​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​កណ្ដាល​រារាំង​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២​​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី

    អាជ្ញាធរខេត្តកណ្តាល និងប្រជាពលរដ្ឋភូមិតាឡុង បានប្រឈមមុខដាក់គ្នានៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

    អានបន្ត
  • កូន​ភ្លោះ​២​នាក់ជា​​សកម្មជន​​បរិស្ថាននិង​សិទ្ធិ​មនុស្ស នឹង​​ប្ដឹង​ទៅ​ក្រសួង​មហា​ផ្ទៃអន្តរាគមន៍​​ករណីគំរាមកំហែងសកម្មភាព​​នយោបាយ

    កូន​ភ្លោះ ២នាក់ ជា​សកម្មជន​បរិស្ថាននិង​សិទ្ធិ​មនុស្ស នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហា​ផ្ទៃនៅ​ថ្ងៃ​ទី៨ ខែកញ្ញានេះ ឲ្យ​ជួយ​អន្តរាគមន៍​ករណី​គំរាមកំហែង​មក​លើ​ពួកគេ បន្ទាប់​​ពី​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ។ យុវជន​កូន​ភ្លោះ​ទាំង២​រូប ​គឺលោក ជុំ ហួត និង​លោក ​ជុំ ហួរ អះអាង​ថា មាន​មនុស្ស​មួយ​ក្រុម​ជិត ១០​នាក់ ស្លៀកពាក់​ស៊ីវិល និង​ម្នាក់​មាន​ឯកសណ្ឋាន​នគរបាល បាន​ចុះ​ទៅ​គំរាមកំហែង​ចាប់​ខ្លួន​ពួកគេ​បញ្ជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដល់​បន្ទប់​ជួល ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

    អានបន្ត
  • អ្នកកាសែតចុះយកព័ត៌មានទាក់ទងនឹងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលរងការគំរាមកំហែង

    អ្នកសារព័ត៌មាន​របស់​​វីអូឌី(VOD)ម្នាក់​បាន​និយាយ​ថា ​ខ្លួន​បាន​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​សៅរ៍កន្លង​ទៅ ខណៈ​​កំពុង​ចុះ​យក​ព័ត៌មាន​រឿង​ជម្លោះ​ដីធ្លី​រវាង​គម្រោងអភិវឌ្ឍន៍​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ថ្មី និង​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​។​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា បានឲ្យ​ដឹង​ថា​អ្នក​កាសែត​ម្នាក់​ទៀត​ ក៏​បាន​ប្រជា​ពល​រដ្ឋ​ជូន​ដំណឹង​ជាមុន​មិន​ឲ្យ​ទៅ​ចូល​រួម​សន្និសីទសារព័ត៌មាន​នោះ​ដែរ ដោយ​ថានគរបាលបាន​គំរាម​ចាប់​រូប​លោក​។​

    អានបន្ត
  • ពលរដ្ឋមានជម្លោះដីធ្លីស្រុកកណ្ដាលស្ទឹងព្រមានបិទផ្លូវជាតិលេខ២ បើអាជ្ញាធរមិន​រកដំណោះស្រាយ

    ពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានជាថ្មីថា​នឹងបិទផ្លូវជាតិលេខ២ ប្រសិនបើ​អាជ្ញាធរមិនព្រមដោះស្រាយជូនពួកគេឱ្យ​បានត្រឹមត្រូវ​ ហើយចេះតែធ្វើសកម្មភាពបំពានលើដីមានជម្លោះដោយមិនទាន់មានសំណងសមរម្យ។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ «រួម​គំនិត​ក្បត់​ជាតិ​» ដែល​ទើប​បន្ថែម​ថ្មី

    សកម្មជនបរិស្ថាន ស្នើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ «រួមគំនិត​ក្បត់» ដែល​តុលាការ​ទើប​ចោទ​ថ្មីបន្ថែម​ពីលើបទល្មើស «ញុះញង់» ដែលបានកាត់ទោសរួចកាលពីខែឧសភា​កន្លង​ទៅ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានកោះហៅ​សកម្មជនបរិស្ថានម្នាក់​ទៀត កញ្ញា ភួន កែវរស្មី មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤​នាក់ទៀត ដែល​សមត្ថកិច្ច​ចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះ​ថតការបង្ហូរទឹកស្អុយចូលទន្លេនៅម្ដុំមុខព្រះបរមរាជ​វាំង។

    អានបន្ត
  • អ្នក​នាំ​ពាក្យ​ពន្ធនាគារ​ថា​ លោក​ រ៉ុង​ ឈុន​ មាន​បញ្ហា​ភ្នែក​ធ្ងន់​ធ្ងរ​រង់ចាំ​ការ​វះកាត់

    អ្នកនាំពាក្យពន្ធនាគារឱ្យដឹងនៅថ្ងៃអង្គារនេះ​ថា​ លោក រ៉ុង ឈុន ដែលបានជាប់ព​ន្ធ​នាគារអស់រយៈ​ពេលជាង១ឆ្នាំ កំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ រង់ចាំការកំណត់ពេលវេលាដើម្បីធ្វើការវះកាត់ ដោយបញ្ហានេះ គ្រួ​សាររបស់លោ​កកំពុងបារម្ភជាខ្លាំង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា លើកឡើងថា លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេ​ទ្យ​មិត្តភាពកម្ពុជា-សូវៀត ​កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាស្រវាំង​ភ្នែក​ខាង​ស្តាំ​ខ្លាំង ដែលចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីកុំឱ្យឆ្លងរាលដាលដល់ភ្នែកម្ខាងទៀត។ លោកថា មន្រ្តីពន្ធនាគារកំពុងរង់ចាំពេលវេលាកំណត់របស់គ្រូពេទ្យដើម្បីវះកាត់។

    អានបន្ត
  • អាជ្ញាធរ​គំរាម​ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​២​នាក់​ដល់​បន្ទប់​ជួល​របស់​ពួកគេ​

    បងប្អូនភ្លោះពីរនាក់ដែលសកម្មការពារធនធានធម្មជាតិនិងសិទ្ធិមនុស្ស បានឱ្យដឹងថា មានមនុស្សមួយក្រុមជិត១០នាក់ ស្លៀកពាក់ស៊ីវិល និងម្នាក់ស្លៀកឯកសណ្ឋានជាប៉ូលិស បានចុះទៅគំរាមកំហែងចាប់ខ្លួនពួកគេដល់បន្ទប់ជួល ម្តុំបឹងទំពន់ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក ជុំ ហួត ដែលអះអាងថា បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៅគណបក្សខ្មែរស្រឡាញ់ជាតិ និងជាសកម្មជនការពារបរិស្ថាននិងសិទ្ធិមនុស្ស បាននិយាយថា នៅព្រឹកថ្ងៃអង្គារនេះ មានក្រុមជនស៊ីវិលជិត១០នាក់បានជិះម៉ូតូ៣ទៅ៤គ្រឿង មកដល់មុខបន្ទប់ជួលពួកគាត់ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    អានបន្ត
  • អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបតាមបណ្តាញសង្គម ពាក់ព័ន្ធការចាប់បុរសម្នាក់រឿងរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ (Video inside)

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានដោយស្នើឲ្យម្ចាស់ផេកមួយ ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដោយចោទថាកម្លាំងអាវុធហត្ថ ខេត្តកំពតបានចាប់បុរសម្នាក់ដោយអយុត្តិធម៌រឿងចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីវេលាប្រមាណម៉ោង ១២៖៣០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានចំនួន២នាក់ និងប្រជាពលរដ្ឋចំនួន៤នាក់ បានមកឈរនៅខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈ Page Facebook ឈ្មោះ ហង្ស សំណាង ដែលមានចំណងជើងថា «អយុត្តិធម៌បំផុតចាប់ដាក់គុកដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021 លើកទី២»។

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ ដាក់​ឱសាន​វាទ​១៥​ថ្ងៃ​ឱ្យ​ពលរដ្ឋ​រុះរើ​សំណង់​ខុស​ច្បាប់​លើ​អូរ​ចេញ​ឱ្យ​អស់

    ក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលមិញ ថាកន្លងមក រដ្ឋបាលខេត្តធ្លាប់បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើផ្ទះ របង និងសំណង់នានាដោយស្ម័គ្រចិត្តចេញពីលើអូរនិងដីចំណីអូរ ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្តារ​អូរ​ប្រឡាយ ស្របតាមនិយាមកាដែលបានកំណត់ដែរ ប៉ុន្តែ​មកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនគោរពតាមការជូនដំណឹងនោះទេ។

    អានបន្ត
  • សហគមន៍​​ខ្មែរ​​ក្រោម​​ទាមទារ​​ឲ្យសមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​​ដោះលែង​​អន្ទិត​ ប៉ាង សុដា

    សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​ដោះ​លែងអន្ទិត​ ប៉ាង​ សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​២ ​ខែកញ្ញា។ ​សំណើ​នេះ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត​២០០​គ្រួសារ​នៅ​ខេត្ត​កោះកុង​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​មហាផ្ទៃ

    ក្រុម​តំណាង​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ​២០០ ​គ្រួសារ​ក្នុង​ខេត្ត​កោះកុង ​នាំ​គ្នា​ដាក់​ញត្តិ​ជូន​ក្រសួង​មហាផ្ទៃ​ ស្នើ​សុំ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​នគរបាល​​ផ្កាយ​​២​​ម្នាក់ ករណី​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ផ្ដល់​សំណង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​ដីធ្លី ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មើល​ឡើងវិញ និង​ដោះស្រាយ​ទំនាស់​នេះ​ជូន​ពលរដ្ឋ​ បើ​ទោះបីជា​ភាគី​ម្ខាង​ទៀត​អះអាង​ថា​ មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ទី​តាំង​នោះ​ក៏​ដោយ។

    អានបន្ត
  • សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​តម្លាភាព​និង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​លើ​រថយន្ត​​ដាក់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ

    ភ្នំពេញ — មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសប្រមូល​ពន្ធ​លើ​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ​ ខ.ម និង​ន.ប ក្នុង​គោល​ដៅ​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ការ​ប្រមូល​ពន្ធ។ វិធានការ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ស្រប​ពេល​មាន​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ហើយ​ចំណូល​ជាតិ​បាន​ធ្លាក់​ចុះ​ផង​ដែរ។

    អានបន្ត
  • មនុស្ស ៤២នាក់ ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៥ ខែកញ្ញា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤២ នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៥ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៨០.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ក្រៅពីនោះគឺអប់រំ និងពិន័យ ហើយមិនមានការឃាត់យានយន្តនោះទេ។

    អានបន្ត
  • អ្នកនេសាទខ្មែរលោតពីទូកនេសាទ ដើម្បីគេចពីអំពើហិង្សានិងរសាត់តាមទឹករយៈពេលពេល៤ថ្ងៃ

    បុរសវ័យ៤០ឆ្នាំរូបនេះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីជួយសង្គ្រោះកាលពីខែមិថុនានិងបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញកាលពីខែមុនបានប្រាប់ ខេមបូចា ថាលោកបានចាកចេញពីខេត្តព្រៃវែងកាលពីខែកក្កដាឆ្នាំមុនដោយសង្ឃឹមថា នឹងរកបានប្រាក់ ចំណូលល្អប្រសើរតាមរយៈការងារនេសាទដែលមិនត្រូវការឯកសារពាក់ព័ន្ធ។ លោកទទួលបានការងារតាមរយៈមេខ្យល់ម្នាក់ ដែលបានលួចនាំលោកចូលប្រទេសថៃឆ្លង កាត់ព្រៃហើយបន្ទាប់មកបន្តទៅដល់ប្រទេសម៉ាឡេស៊ី។

    អានបន្ត
  • អ្នកការពារបរិស្ថានលោក ថុន រដ្ឋា ប្រើ​​សិទ្ធិ​មិន​ឆ្លើយ​​​សំណួរ​​​ចៅក្រម​ស៊ើបសួរ​ក្នុង​​​​​​សំណុំ​រឿង​​​ថ្មី​​«រួម​គំនិត​ក្បត់​»

    ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី​៦ ខែកញ្ញា បាន​កោះ​ហៅ​​សកម្មជន​បរិស្ថាន​ម្នាក់ ដែល​​កំពុង​ជាប់​ឃុំ​ គឺ​លោក ថុន រដ្ឋា ឲ្យ​ឆ្លើយ​បំភ្លឺ​​ចំពោះ​​បទ​​​ចោទ​​ថ្មី​មួយ​ទៀត គឺ​បទ​​រួម​គំនិត​ក្បត់​។ ប៉ុន្តែ​លោក ថុន រដ្ឋា ​​បាន​​​ប្រើ​សិទ្ធិ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​​ចៅក្រម​ស៊ើបសួរ​ ដោយ​លោក​រក្សា​ជំហរថា​ ​មិន​​បាន​​ប្រព្រឹត្តខុស​ច្បាប់​​​​​ឡើយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo