កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.431


  • សេរីភាព​​សារព័ត៌មាន​​នៅ​តែ​​យ៉ាប់យ៉ឺន ៤ ឆ្នាំ​ក្រោយ​​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​

    រយៈពេល ៤ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ ទោះ​ជា​របប​នេះ​ក្រសោប​បាន​អំណាច​ទាំងស្រុង​​មក​កាន់កាប់​តែ​ម្នាក់ឯង​ហើយ​ក៏ដោយ។ អ្នក​សារព័ត៌មាន​នៅ​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់ឈរ​​តាម​​ផ្លូវ​​តុលាការ និង​​ការ​​សម្លុត​​គំរាម​​ពី​សំណាក់​​អាជ្ញាធរ។

    អានបន្ត
  • គ្រួសារ​ជនជាប់ឃុំ​ដោយ​សារ​បញ្ហា​ដីធ្លី​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​រស់​នៅ​ជា​មួយ​ការ​ឈឺ​ចាប់

    គ្រួសារ​​ជន​ជាប់​ឃុំ​ដោយ​​សារ​​បញ្ហា​ដីធ្លី​ជា​មួយ​​បុគ្គល​ឯក​ជន​ដែលអាជ្ញាធរ​មិន​បង្ហាញ​អត្តសញ្ញាណ​ហើយ​​បាន​​ស្លាប់​​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ​កំពុង​រស់នៅ​លាយ​ឡំ​ដោយ​ទុក្ខ​ក្រៀម​ក្រំ និង​ការឈឺ​ចាប់ ក្នុងគ្រា​ដែលជីវភាព​កំពុង​យ៉ាប់យឺន។ មន្រ្តី​​សង្គម​​ស៊ីវិល ចាត់​​ទុក​​ការ​​ចាប់​​ខ្លួន​​ពលរដ្ឋ​​ដែល​មាន​ទំនាស់​ដីធ្លី​កន្លង​មក គឺជា​​ការ​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ផ្ទុយពី​គោលកាណ៍​ប្រជាធិបតេយ្យ។

    អានបន្ត
  • សមត្ថកិច្ច​ខេត្ត​កណ្ដាលប្រើ​ហិង្សា​​និង​​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់​​ក្នុង​ជម្លោះ​ដីធ្លី​​នៅ​ព្រលាន​​យន្ត​ហោះ​ថ្មី

    កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កណ្ដាលរាប់​រយ​នាក់បានប្រើ​ហិង្សា​ និង​បាញ់​គ្រាប់​បែក​ផ្សែង​ដាក់​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដែល​ទាមទារ​ចូល​ទៅ​មើល​ដីស្រែ​​ក្នុង​​ទីតាំង​​ព្រលាន​យន្ត​ហោះ​ថ្មី ដែល​ក្រុមហ៊ុន​ឈូស​ឆាយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​ដីធ្លី ចាត់​ទុក​ការ​ប្រើ​ហិង្សា​របស់​អាជ្ញាធរ​នេះ ថា​ជាការ​រំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​សិទ្ធិ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​ការ​​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី។

    អានបន្ត
  • សង្គមស៊ីវិលសោកស្តាយករណីរំលោភសេពសន្ថវៈ នៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ!

    មានការភ្ញាក់ផ្អើល​មួយបានកើតឡើង​កាលពី​រំលង​អាធ្រាធ​ឈានចូល​ថ្ងៃទី១៣កញ្ញា ​គឺដោយសារ​មានករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រីអ្នកធ្វើ​ចត្តាឡីស័ក​ នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កូប​ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​។​ លោក ស៊ុំ ចាន់គា ​មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំខេត្ត​មន្ទាយមានជ័យ​ឲ្យវិទ្យុបារាំង​RFI​ ដឹងថា​ ពិតជាមាន​ការចាប់រំលោភ​សេពសន្ថវៈ​ចំនួន​ ២ករណី ​នៅមណ្ឌល​ធ្វើចត្តាឡីស័ក​វិទ្យាល័យ​កូបមែន​ ក្នុងនោះ​១ករណី​ជាករណី​ប្រទូស​កេរខ្មាស់​ និង១ករណី​ទៀតជារំលោភ​សេពសន្ថវៈ​បានសម្រេច​។​ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ ក៏បាន​ធ្វើការរិះគន់​ និងសោកស្តាយ​ផងដែរ​ ថាកន្លែង​ធ្វើចត្តាឡីស័ក ​ដែលមាន​សន្តិសុខ​តឹងរឹង​ មិនគួរ​មានរឿងបែបនេះ​កើតឡើងសោះ។​​

    អានបន្ត
  • អភិបាលខេត្តថា​ ពលរដ្ឋដែលធ្វើឱ្យសមត្ថកិច្ចរបួសនឹង​​បញ្ជូន​ទៅ​តុលាការ​​

    អភិបាលខេត្តកណ្ដាលបានលើកឡើងថា ពលរដ្ឋនៅឃុំបឹងខ្យាងចំនួន៣០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត ក្រោយពីមានការប៉ះទង្គិចដោយហិង្សាជាមួយកម្លាំងសមត្ថកិច្ច នឹងត្រូវបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់សម្រាប់អ្នកជាជនដៃដល់ ប៉ុន្តែអ្នកមិនប្រព្រឹត្តហិង្សា នឹងត្រូវបានដោះលែងវិញ។ លោកបន្តថា ជាមួយគ្នានេះ អា​ជ្ញា​ធរ​​​ក៏កំពុងតាមរកអ្នកញុះញង់ឱ្យពលរដ្ឋទាំងនោះចេញតវ៉ា។

    អានបន្ត
  • អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត៖ ការ​យក​ចិត្ត​ទុក​ដាក់​និង​ពាក្យ​ពេចន៍​របស់​គ្រូ​ពេទ្យជា​ថ្នាំ​ទិព្វព្យាបាល​ជំងឺ

    ពិបាក​ចិត្ត​ជាប់​និង​បាត់​ចំណង់​ចំណូល​ចិត្ត​លើ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ រហូត​ដល់​រាងកាយ​ល្ហិតល្ហៃ​ដោយ​គ្មាន​មូល​ហេតុ។ នេះ​ជា​អាការៈ​របស់​អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត​មួយ​រូប​ដែល​បាន​ទៅ​ទទួល​សេវា​ពិគ្រោះ​និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជាមួយ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី។ ចំពោះ​អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់ ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​របស់​គ្រូ​ពេទ្យ បាន​ធ្វើ​ឱ្យ​ខ្លួន​បាន​ធូរ​ស្បើយ​ច្រើន បើ​ទោះ​បី​ជា​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ​ក្តី​។

    អានបន្ត
  • តុលាការបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

    តំណាង​អយ្យការ​​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​​សម្រេច​បើក​​​ការ​​ស៊ើប​សួរ​​​លើ​​មន្ត្រី​នគរបាល​​អន្តរាគមន៍​ខណ្ឌ៧​មករា​​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​​មាន​​ស្ថាន​ទម្ងន់​ទោស​​លើ​ស្ត្រីម្នាក់​​កាល​ពី​យប់ថ្ងៃទី៨ ខែកញ្ញា ខណៈស្ត្រី​រង​​គ្រោះ​ក៏​​រង​ការ​ចោទ​​ប្រកាន់​​ពី​បទ​ល្មើស​​ច្បាប់​​ចរាចរណ៍​ផង​ដែរ។ អ្នក​នាំពាក្យអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល បាន​ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេហ្គ្រាម​នៅយប់​ថ្ងៃទី១០ ខែកញ្ញាថា ករណី​មន្ត្រី​នគរបាល​បង្ក​ហិង្សា​នេះ ត្រូវ​បាន​តំណាង​​អយ្យការ​បើកការ​ស៊ើបសួរ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

    អានបន្ត
  • ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់ពីការងារ

    ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃសុក្របានបដិសេធមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារចំនួន ៣៧៣នាក់ដែលបានព្យាយាមជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូនេះ។ ការសម្រេចចិត្តនេះមានន័យថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងមិនធ្វើអន្តរាគមន៍ ដើម្បីរារាំងការបញ្ឈប់បុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសជាលើកដំបូងកាលពីថ្ងៃទី៨ ខែមេសានោះទេ។ ទោះយ៉ាងណា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាបានបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍រៀបចំកញ្ចប់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់បុគ្គលិកទាំងនោះ ដែលរួមមានសមាជិកសហជីពនិងភាគច្រើនជាមេដឹកនាំសហជីព។

    អានបន្ត
  • លោក រ៉ុង ឈុន ព្រម​វះកាត់​ភ្នែក​ម្ខាង តែ​ស្នើ​សុំ​សម្រាក​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ

    សាច់ញាតិ​កំពុង​ពឹងពាក់​មេធាវី​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន ទទួល​បាន​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​។ អាជ្ញាធរ​ពន្ធនាគារ​បញ្ជាក់​ថា រយៈពេល​នៃ​ការវះកាត់ និង​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គឺ​អាស្រ័យ​ខាង​គ្រូពេទ្យ​ជា​អ្នក​វិនិច្ឆ័យ។

    អានបន្ត
  • ពលរដ្ឋរង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ស្នើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​

    ពលរដ្ឋប្រមាណ ៣០ គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ​ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការដោះស្រាយដោយ​បារម្ភខ្លាច​អាជ្ញាធរចុះរុះរើផ្ទះ ដោយមិនមានដំណោះស្រាយ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ពីគម្រោង​អភិវឌ្ឍផ្លូវដែក គ្រោង​នឹង​នាំគ្នា​យក​ញត្តិដាក់​ទៅ​កាន់​​សាលារាជធានីភ្នំពេញ​នៅថ្ងៃទី១៣ ខែកញ្ញា ២០២១ ដោយ​ឱ្យអាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ផ្ទះសំបែង​របស់​ពួកគាត់ ដែល​នឹង​ត្រូវ​រុះរើ​ដោយ​អាជ្ញាធរ​ខណ្ឌទួលគោក​ ដើម្បី​បើក​ផ្លូវ​ស្ថាបនា​ផ្លូវ​បេតុង និង​អាងស្តុប​ទឹក​ក្នុង​ខណ្ឌទួលគោក​នា​ពេល​ខាង​មុខ។

    អានបន្ត
  • អាជ្ញាធរ​រារាំង​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​ «ស្ត្រី​ថ្ងៃ​សុក្រ» នៅ​មុខស្ថាន​ទូត​អាមេរិក​

    អាជ្ញាធរសន្តិសុខខណ្ឌដូនពេញ បានរារាំងមិនឱ្យ​​ក្រុម ​«ស្ត្រី​ថ្ងៃសុក្រ» ​ដែល​​ភាគច្រើន​ជា​​ភរិយានិង​កូនរបស់អតីត​មន្ត្រី​​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ តវ៉ា​នៅមុខស្ថានទូតអាមេរិកឡើយ ដោយយកហេតុផលថា សម័យកូវីដ-១៩​ ហាមជួបជុំគ្នា។ អ្នកស្រី​ ព្រំ​ ចាន់ថា​ ភរិយា​របស់​លោក ​កាក់ កុម្ភារ ​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍ដោយអង្វរអាជ្ញាធរថា៖ «សុំតែលើក [បដា និងរូបថត] មួយសន្ទុះទេ! យើងសុទ្ធតែខ្មែរដូចគ្នា កុំហាមឃាត់សិទ្ធិខ្ញុំសព្វបែបសព្វយ៉ាងពេក! ហើយរូចថតនេះសុទ្ធតែអ្នកសកម្មជនដែលស្នេហាជាតិនិងស្រឡាញ់ជាតិ។ យើងយកមកបង្ហាញ​ ដោយគាត់អត់ទោសអត់កំហុស។ វាគ្រាន់តែជារូបថតទេ វាមិនអីទេ»។

    អានបន្ត
  • យុវជន​បារម្ភ​ជំនន់​ទឹកភ្លៀង​ ខណៈ​បឹង​ធម្មជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​បន្ត​លុប

    បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះ​ទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់​​អគារនិង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​។

    អានបន្ត
  • ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បន្ត​ទាមទារ​សុំ​អន្តរាគមន៍​ពី​ប្រទេស​លោក​សេរី ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​គ្រួសារ

    ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ បន្ត​ការ​តវ៉ា និង​ស្នើ​សុំ​ទៅ​​ស្ថានទូត​ប្រទេស​លោក​សេរី ដើម្បី​ជួយ​អន្តរាគមន៍​​ឱ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួកគាត់​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌។ ពួកគាត់​ប្រមាណ ១០នាក់ បាន​ប្រមូលផ្តុំគ្នាតវ៉ា​លើក​បដា​ស្រែក​ទាមទារ​​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ កញ្ញា​នេះ។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រមាណ ៥០​​នាក់ បាន​ចេញមករារាំង​ និងប្រើហិង្សាលើពួកគាត់ ដោយ​ក្តិចមួល និង​បាញ់​អាល់កុល​ចូល​ភ្នែក​ក្រុម​ស្ត្រី បណ្តាល​ឱ្យ​អ្នក​ខ្លះរងរបួសស្រាល និង​មុតដៃ​ចេញ​ឈាម​ ជាដើម។

    អានបន្ត
  • អាជ្ញាធរ​បញ្ជូន​មន្ត្រី​នគរបាល​ដែល​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹក​​នេះ

    អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ខណ្ឌ៧មករា​ម្នាក់ទៅតុលាការនៅព្រឹកថ្ងៃសុក្រ​​នេះ ក្រោយបង្កឱ្យ​​ស្ត្រីម្នាក់រងរបួស​​ត្រង់​ក្បាលធ្ងន់ធ្ងរក្នុងពេល​ចុះ​ពិនិត្យ​បទល្មើសចរាចរណ៍។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា មាន​ប្រសាសន៍​ថា មន្ត្រីនគរបាលដែលវាយកញ្ញា ងន ស្រីនិច្ច កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃសុក្រនេះ។

    អានបន្ត
  • ក្រុម​«ស្រ្តី​ថ្ងៃ​សុក្រ»សុំ​អន្តរាគមន៍​ពី​ទូត​អាមេរិក​ឲ្យ​ជួយ​ស្វាមី​ជា​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ

    ភ្នំពេញ — ក្រុម​ស្រ្តី​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់ ជា​ភរិយា​របស់​សកម្ម​ជន​បក្ស​ប្រឆាំង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​សុំ​អន្តរា​គមន៍​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យស្វាមី​របស់​ពួក​គេ​ត្រូវ​បាន​ដោះ​លែង។ ការ​ប្រមូល​ផ្តុំ​និង​លើក​រូប​ថត​របស់​សកម្មជន​នយោបាយ​ទាំង​នោះ​នៅ​លើ​សួន​ច្បារ​ខាង​មុខ​ស្ថាន​ទូត​អាមេរិក ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ​បាន​ព្យាយាម​បំបែក​ក្រុម​ស្រ្តី ដោយ​លើក​ហេតុ​ផល​បំពាន​វិធានការ​កូវីដ​១៩ រហូត​ដល់​មាន​ការ​ចាប់​ទាញ​ផ្ទាំង​រូប​ថត​ប្លាស្ទិក​ដែល​ស្រ្តី​ទាំង​នោះ​កាន់​ផង​ដែរ។

    អានបន្ត
  • នារីរង​គ្រោះទាមទារឱ្យប៉ូលីសផ្ដល់សំណង​និងសុំទោស​ជាសាធារណៈទើប​ខ្លួន​មិន​ប្ដឹងផ្ដល់​

    នារីដែលត្រូវបានប៉ូលីសចរាចរណ៍នៅខណ្ឌ៧មករាម្នាក់ប្រើវិទ្យុទាក់ទងឬអាយកូម វាយឱ្យរបួសក្បាលហូរឈាមស្រោចលើខ្លួននិងបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូកាលពីយប់ថ្ងៃទី៨កញ្ញា បានលើកឡើងថា នាងនឹងអាចដកពាក្យបណ្ដឹងវិញ ប្រសិនបើមន្រ្តីចរាចរណ៍ដែល​វាយនាង ផ្ដល់សំណងសមរម្យនិងសុំទោសជាសាធារណៈ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិល ស្នើឲ្យមានការអនុវត្តទោសតាមនីតិវិធីច្បាប់ចំពោះ​ការបង្ករបួសស្នាមពីមន្រ្តីលើពលរដ្ឋនេះ។

    អានបន្ត
  • សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​សួរ​អំពី​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​និង​បង្ខំ​ឲ្យ​សឹក

    ភ្នំពេញ — មេដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​ពុធ​បានប្រតិកម្ម​ទៅនឹង​ការ​បាត់​ខ្លួន​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោមមួយ​អង្គ​បន្ទាប់​ពី​ព្រះ​សង្ឃ​អង្គ​នោះ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​កំពង់​ចាម​បាន​ចុះ​មក​ចាប់​ខ្លួន ហើយ​មាន​ការ​បង្ខំ​ឲ្យ​សឹក។ កាលពី​ថ្ងៃទី​២ ខែកញ្ញា​ ឆ្នាំ​២០២១ នគរបាល​ស្រុក​ខេត្ត​ និង​ព្រះ​អនុគុណស្រុក ព្រះមេគុណ​ខេត្ត​កំពង់​ចាម​បាន​មក​ឡោម​ព័ទ្ធ​ និង​នាំខ្លួន​ព្រះសុខុម​ញ្ញាណ ប៉ាង​ សុដា​ដែល​ជា​ព្រះ​ចៅ​អធិការ​វត្ត​វង្សគត​បុរីសេរី​ភ្នំពេញ(ហៅ​វត្ត​ភ្នំពេញ​ថ្មី) ស្ថិត​នៅ​ភូមិ​ដូន​បុស្ស ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម យ៉ាង​តក់​ក្រហល់ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​និង​មិន​មាន​ដីកា​តាម​នីតិវិធី​ច្បាប់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​មិត្ត​សមាគម​ខ្មែរកម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។

    អានបន្ត
  • ពលរដ្ឋ​មួយ​ក្រុម​ស្នើ​សុំ​បណ្ណ​​កម្ម​សិទ្ធិ​​ដី​ធ្លី​​ ក្រោយ​​​អាជ្ញាធរ​​ខេត្ត​​កោះកុង​​​​បំផ្លាញ​​​​ដំណាំ​​​អ្នក​ភូមិ​

    ពលរដ្ឋមួយក្រុមនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានស្នើសុំកាត់ឆ្វៀលដីនិងចេញបណ្ណកម្មសិទ្ធិ ក្រោយអាជ្ញាធរខេត្តនេះបានចុះបំផ្លាញផលដំណាំអ្នកភូមិអស់ជាច្រើនហិកតានៅក្បែរតំបន់ដីធ្លីរបស់ពួកគេ។ ក្នុងលិខិតមួយដាក់ទៅរដ្ឋបាល​ខេត្តកោះកុង កាលពីថ្ងៃ​ម្សិលមិញ ពលរដ្ឋ​ចំនួន២៩​គ្រួសារ រស់​នៅភូមិចម្លងគោ ឃុំថ្មស បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរខេត្ត​​ជួយ​កាត់​ឆ្វៀល​ដីនិង​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ជូន​ពួក​គេ ដោយពលរដ្ឋទាំងនេះអះ​អាង​ថា ពួកគេ​បាន​ចូល​ទៅ​អាស្រ័យ​ផល​ជាង១០​ឆ្នាំ​ទៅហើយ។

    អានបន្ត
  • តុលាការ​​ផ្តន្ទា​ទោស​​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​៧​រូប​​ដាក់​ពន្ធនា​គារ​ម្នាក់ៗ​​១៨​ខែ​និ​ង​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​

    ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដោយ​កំបាំងមុខលើ​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ​ចំនួន​១៨ខែ និងពិន័យប្រាក់២​លានរៀល​ដូចគ្នា ក្រោមបទចោទប្រកាន់ «ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះបានបើកសវនា​ការ​កំបាំង​មុខ​កាល​ពីថ្ងៃទី​​២៦ ខែ​សីហា ឆ្នាំ២០២១ ដោយ​មិន​មានវត្តមាន​​​អតីត​សកម្ម​ជន​បក្សប្រឆាំង និងមេធាវី​ចូលរួមទេ។ ប៉ុន្តែចៅក្រមបានសួរដេញដោល​ប្រធានការិយាល័យស៊ើបអង្កេតនិង​អនុវត្ត​នីតិ​វិធី​នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិម្នាក់ ក្នុងអំឡុងពេលសវនាការនោះ។

    អានបន្ត
  • តុលាការ​កាត់​ទោស​កំបាំង​មុខ​​អ្នក​គាំទ្រ​និង​សកម្មជន​​បក្ស​ប្រឆាំង​៧​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​ពី​បទ​ញុះញង់

    ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​អ្នក​គាំទ្រ និង​សកម្ម​ជន​របស់​អតីត​គណបក្ស​ប្រឆាំង​ចំនួន​៧​នាក់ ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​១៨​ខែ និង​ពិន័យ​ជា​ប្រាក់ក្នុង​ម្នាក់ៗ​ចំនួន​២​លាន​រៀល​ចូល​ជា​ថវិកា​ជាតិ។ អ្នក​គាំទ្រ និង​សកម្មជន​ទាំង​៧​នាក់​នោះ​រួមមាន​ឈ្មោះ​ នូ សុធា រិន រដ្ឋ​ រុន​ ចន្ធី​ ម៉ៅ វិបុល​ស៊ឹម សុភា​ ពេជ្រ សំបូរ​ និង ​នាង សុឃុន​ ដែល​អ្នក​ខ្លះ​កំពុង​រត់​គេច​ខ្លួន​និង​ខ្លះ​ទៀត​កំពុង​រស់​នៅ​ប្រទេស​បារាំង​និង​កាណាដា។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo