កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សាលាឧទ្ធរណ៍ភ្នំពេញឱ្យមន្ត្រីនិងអតីតមន្ត្រីអាដហុក៥រូបជាប់ពន្ធនាគារដូចការសម្រេចរបស់តុលាការថ្នាក់ក្រោម
សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមដោយឱ្យមន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកទាំង៥រូប ជាប់ពន្ធនាគារ៥ឆ្នាំ ជារឿងត្រឹមត្រូវ។
អានបន្ត -
ប្រធានបក្សភ្លើងទៀនខេត្តប៉ៃលិន ត្រូវបានតុលាការកោះហៅជាលើកទី៣ ក្នុងសំណុំរឿង«ញុះញង់»
តុលាការខេត្តប៉ៃលិន បានចេញដីកាកោះហៅប្រធានក្រុមការងារគណបក្សភ្លើងទៀន ១រូប ប្រចាំខេត្តនេះ ជាលើកទី៣ ដើម្បីចូលឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿង «ញុះញង់» ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តចាត់ទុកការកោះហៅនោះ ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
រយៈពេលបីថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សមួយចំនួនថា មិនមានភាពស្មើគ្នា
ភ្នំពេញ — បរិយាកាសយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះ មិនសូវសកម្មដូចយុទ្ធនាការឃោសនាកាលពីឆ្នាំ២០១៧ទេ ព្រោះមានការរឹតត្បិតផ្លូវសម្រាប់ការដង្ហែក្បួន ឃោសនា ហើយគណបក្សនយោបាយមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបរិយាកាសដែលមិនអំណោយផលសម្រាប់ការឃោសនានេះ។
អានបន្ត -
នាយករដ្ឋមន្ត្រី៖ ការដកប្រព័ន្ធ EBA របស់សហភាពអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទេ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុបមិនបានប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ ខណៈឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុបសម្រេចបានជាង ៤ ១៩០ លានដុល្លារអាមេរិកបើធៀបនឹងឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៣ ៨៦៣ លានដុល្លារ។
អានបន្ត -
អ្នកជំនាញកិច្ចការបោះឆ្នោតថា គណបក្សនយោបាយពុំមានសិទ្ធិកោះហៅមន្ត្រីបោះឆ្នោតឱ្យមកចូលរួមវគ្គបំពាក់បំប៉នរបស់ខ្លួនឡើយ
អ្នកជំនាញកិច្ចការបោះឆ្នោតថា គណបក្សនយោបាយពុំមានតួនាទី ឬសិទ្ធិកោះហៅមន្ត្រីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យមកចូលរួមវគ្គបំពាក់បំប៉នរបស់គណបក្យនយោបាយឡើយ។
អានបន្ត -
សហជីពនិងអ្នកឃ្លាំមើលថាការបាត់បង់EBAនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា
សហជីព និងអ្នកឃ្លាំមើលសង្គមមើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបប្រាកដជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ខណៈការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមួយនេះនៅមានទំហំធំធេង ហើយការរួចពីកាតព្វកិច្ចពន្ធនានានៅតែជារឿងសំខាន់។
អានបន្ត -
https://khmer.voanews.com/a/some-phnom-penh-residents-wishes-to-see-better-development-in-communes-as-political-parties-campaign-for-votes--hur-ed/6583653.html
ភ្នំពេញ — ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ ចង់ឱ្យមេឃុំឬចៅសង្កាត់ដែលជាប់ឆ្នោតយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ខណៈពលរដ្ឋមួយចំនួនទៀត ចង់ផ្លាស់ប្តូរមេឃុំឬចៅសង្កាត់ចាស់ដាក់ មេឃុំថ្មី ដើម្បីបម្រើពលរដ្ឋឱ្យបានល្អជាងមុន។
អានបន្ត -
ដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់បានផល ព្រោះភាគីជម្លោះរក្សាជំហររឹងរៀងខ្លួន
ភ្នំពេញៈ កិច្ចប្រជុំរកដំណោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ជាលើកទី ១១ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៨ ឧសភា នៅតែមិនទាន់ទទួលលទ្ធផលវិជ្ជមាន ដោយសារភាគីទាំង ២ នៅរក្សាជំហររៀងខ្លួន ដោយមិនទាន់ឈានដល់ចំណុចសម្បទានឱ្យគ្នានៅឡើយ។
អានបន្ត -
មេធាវីការពារក្ដីលោក កឹម សុខា ទាមទារឱ្យតុលាការបង្ហាញបរទេសដែលថាពាក់ព័ន្ធការគប់គិតផ្ដួលរំលំរដ្ឋាភិបាល
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ស្នើតុលាការបង្ហាញអត្តសញ្ញាណបុគ្គលឬប្រទេស ដែលពាក់ព័ន្ធក្នុងបទចោទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ឬ «រួមគំនិតក្បត់ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន។
អានបន្ត -
អាមេរិកថាការស៊ើបអង្កេតលើករណីគប់ស្បែកជើងដាក់លោក ហ៊ុន សែន កំពុងដំណើរការ
ភ្នំពេញ — សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតទៅក្នុងករណីគប់ស្បែកជើងពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់លើមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
អានបន្ត -
កឹម សុខា ស្នើសុំឲ្យតុលាការទំលាក់ចោលសំណុំរឿងរបស់លោក
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានស្នើឲ្យតុលាការទំលាក់ចោលសំណុំរឿងរបស់លោក ដោយមោឃៈដីការបស់តុលាការ ដែលដាក់លោកឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងអនុញ្ញាតឲ្យលោកមានសេរីភាពពេញលេញក្នុងការធ្វើនយោបាយ។
អានបន្ត -
លោក ហង្ស ពុទ្ធា៖ បើបក្សណាឃោសនាបំពាន ឬធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីការប្រកួតប្រជែង
យុទ្ធនាការឃោសនាស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញវិធានមួយចំនួនសម្រាប់បំរើឲ្យការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនេះថា ការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ ក៏មានការហាមឃាត់មិនឲ្យប្រើព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើការឃោសនាដែរ។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ទៀតថា បើគណបក្សណាបំពានវិធានការឃោសនាបោះឆ្នោត ឬប៉ះពាល់ធ្ងន់ធ្ងរ មានគ្រោះថ្នាក់ដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីបេក្ខភាពប្រកួតប្រជែង។
អានបន្ត -
អ្នកឃ្លាំមើលមិនរំពឹងថា កម្ពុជាមានចរន្តសេដ្ឋកិច្ចល្អទេ បើរដ្ឋាភិបាលមិនស្ដារប្រជាធិបតេយ្យ
អ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកវិភាគ លើកឡើងថា ទោះបីកម្ពុជាប្រឹងប្រែងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនក្នុងតំបន់ ដូចជាប្រទេសឥណ្ឌា (India)ជាដើម ក៏ចរន្តសេដ្ឋកិច្ចកម្ពុជានៅតែគ្មានសន្ទុះខ្លាំងក្លាដែរ។ ពួកគេយល់ថា រដ្ឋាភិបាលបាលលោក ហ៊ុន សែន គួរតែស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីអាចមានឱកាសនាំចេញទំហំផលិតផលក្នុងស្រុកទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានទូលំទូលាយជាងមុន។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា។
អានបន្ត -
យុវជននិងសង្គមស៊ីវិលស្នើរដ្ឋាភិបាលទប់ស្កាត់ការកាប់ឈើនិងទន្ទ្រានដីក្នុងតំបន់ព្រៃឡង់
ក្រុមយុវជននិងសង្គមស៊ីវិលដែល «ជិះកង់ ៦០០គីឡូម៉ែត្រ ដើម្បីបរិស្ថាន» ស្នើរដ្ឋាភិបាលពង្រឹងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីក្នុងតំបន់ព្រៃឡង់ ក្រោយពួកគេបានប្រទះឃើញកំណាត់ឈើជាច្រើនតំបន់ក្នុងព្រៃឡង់ អំឡុងពេលធ្វើយុទ្ធនាការជិះកង់រយៈពេលជិត១០ថ្ងៃនេះ ។
អានបន្ត -
គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតឃុំសង្កាត់ ចង់ឃើញអ្នកសង្កេតការណ៍សកម្មក្នុងការតាមដានលទ្ធផលបោះឆ្នោត
ភ្នំពេញ — ប៉ុន្មានថ្ងៃមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ ស្ថាប័ន ដែលភាគច្រើនធ្វើការក្នុងវិស័យសិទ្ធិមនុស្ស បានប្រកាសជាសាធារណៈថា ពួកគេនឹងដាក់អ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ តែមិនមានការវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោតនោះទេ ក្រោមហេតុផល «បរិយាកាសនយោបាយ» ដែលមិនមានការប្រែប្រួលណាមួយជាដុំកំភួននៅឡើយនោះ។
អានបន្ត -
ប្រធានសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិរីករាយនឹងការបំពេញការងារនៅកម្ពុជា
ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាថ្មីបានថ្លែងថាលោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការលើទឹកដីនៃសម្រស់ដែលមានប្រាសាទបុរាណ និងវប្បធម៌បុរាណខ្មែរ។
អានបន្ត -
រដ្ឋមន្រ្តីក្រសួងការងារ៖ស្ត្រីជាកម្លាំងជំរុញសេដ្ឋកិច្ច
រដ្ឋាភិបាលកម្ពុជា បន្តលើកកម្ពស់សហគ្រិនស្ត្រី និងអ្នកដឹកនាំស្រ្តី ជាផ្នែកមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ខ្លួន។
អានបន្ត -
https://www.khmertimeskh.com/501077879/%E1%9E%9B%E1%9E%80-%E1%9E%80%E1%9E%98-%E1%9E%9F%E1%9E%81-%E1%9E%9F%E1%9E%93%E1%9E%9F%E1%9E%80/
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងសុំការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឲ្យចេញទៅព្យាបាលជំងឺនៅបរទេស។
អានបន្ត -
លោក ហ៊ុន សែន ចោទសួរអាមេរិកថា តើការគប់ស្បែកជើងលើលោកជាសិទ្ធិបញ្ចេញមតិ ឬហិង្សា?
Content image - Phnom Penh Post លោក អ៊ុក ទូច ខ្មែរ-អាមេរិកាំងដែលបានគប់ស្បែកជើងលើលោក ហ៊ុន សែន តែមិនត្រូវ។ រូបថត FB ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរសហរដ្ឋ-អាមេរិកថាតើករណីគប់ស្បែកជើងមកលើរូបលោកនៅឯសហរដ្ឋ-អាមេរិក កាលពីសប្តាហ៍មុនជាសិទ្ធិបញ្ចេញមតិ ឬជាហិង្សាដោយលោកបញ្ជាក់ថាតែបើករណីត្រូវបានចាត់ទុកជាសិទ្ធិបញ្ចេញមតិនៅអាមេរិក នៅកម្ពុជាក៏ធ្វើបានដែរ។ លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ «ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ ១៩» នៅសាលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញ។
អានបន្ត -
ក្រសួងជំរុញអាមេរិកឲ្យតវ៉ាជាមួយកឹម សុខា ជុំវិញការភ្ជាប់ប្រទេសខ្លួនទៅនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
ខណៈដែលមានការស្នើសុំម្តងហើយម្តងទៀតដោយមេធាវីរបស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងឲ្យតុលាការកោះហៅអ្នកការទូតបរទេសមកផ្តល់សក្ខីកម្មជុំវិញការចោទប្រកាន់ថារដ្ឋរបស់ពួកគេមានទំនាក់ទំនងនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ក្រសួងយុត្តិធម៌បានជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយដោយខ្លួនឯងចំពោះការលើកឡើងរបស់របស់លោក កឹម សុខា ដែលអះអាងថាប្រទេសមហាអំណាចនេះមានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបនៅកម្ពុជា
អានបន្ត