កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.438
-
អ្នកកាសែត ២ នាក់ ត្រូវបានជន ១ ក្រុមព្រួតគ្នាវាយ ខណៈពួកគេកំពុងចុះយកព័ត៌មានពីការលេងល្បែង
សៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងស្រាវជ្រាវករណីក្រុមអ្នកការពារកន្លែងលេងល្បែងស៊ីសង ១ ហ្វូង ហ៊ុមព័ទ្ធព្រួតគ្នាវាយអ្នកយកព័ត៌មានចំនួន ២ នាក់ ក្នុងពេលចុះបំពេញបេសកកម្ម កាលពីថ្ងៃទី ២៩ ខែមីនា នៅចំណុចភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាប់ព្រំប្រទល់ ភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង។
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍គិតត្រឹមថ្ងៃនេះសរុបជិត២ពាន់នាក់ និងស្លាប់១១នាក់
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់១ ៩១៤នាក់ គិតមកដល់ព្រឹកនេះ។
អានបន្ត -
ក្រសួងណែនាំប្រតិបត្តិករទូរគមនាគមន៍ពង្រឹងគុណភាពអ៊ីនធឺណិតនិងសេវាទូរសព្ទ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍និងអ្នកពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈនិងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។
អានបន្ត -
គណបក្សសង្គ្រោះជាតិប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយការគប់គ្រាប់បែក
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគណបក្សសង្គ្រោះជាតិបានថ្លែងដោយយោងដល់យុទ្ធនាការ«បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា»ដែលគណបក្សប្រឆាំងនេះដឹកនាំថានឹងអាចរកយុត្តិធម៌ជូនជនរងគ្រោះនិងនាំយកជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អានបន្ត -
បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនជេរប្រមាថថ្នាក់ដឹកនាំត្រូវបានឃាត់ខ្លួនបញ្ជូន ទៅតុលាការអនុវត្តតាមផ្លូវច្បាប់
បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់ បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹម សារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរ ប្រ មាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស ។
អានបន្ត -
សកម្មជនបក្សប្រឆាំង អ្នកស្រី ខន ទន ធ្លាក់ខ្លួនឈឺក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ
កូនប្រុសរបស់សកម្មជនបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងជាប់ឃុំ លោកស្រី ខន ទន កំពុងព្រួយបារម្ភការវិវឌ្ឍអាការៈជំងឺរបស់ម្ដាយ បន្ទាប់ពីលោកបានទទួលដំណឹងថា មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ បានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ក្រោយគាត់ធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃនៅក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលគួរតែដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីទទួលបានការថែទាំ និងព្យាបាលបានដិតដល់ពីក្រុមគ្រួសារ។
អានបន្ត -
អាជ្ញាធរចោទមនុស្សមួយក្រុមមករំលោភដីខុសច្បាប់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ និងព្រមានចាត់ការតាមច្បាប់
(កំពង់ស្ពឺ)៖ អាជ្ញាធរ និងសមត្ថកិច្ចមួយក្រុម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលក្រុមការងារកំពុងចុះឃាត់មនុស្សមួយក្រុមសាងសង់រោងធ្វើពីដែកប្រក់សង្កសី លើដីមានទំនាស់របស់ក្រុមហ៊ុន សាណាន អេហ្រ្គីខលឈ័រ ឌីវេឡុបមែន អេនឡូជីស្ទីក ខូអិលធីឌី នៅក្នុងភូមិសាស្ត្រភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយតែសារមានឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះខ្វែលពីលើដីនេះទៀតផង។
អានបន្ត -
អតីតអ្នកភូមិបុរីកីឡាបង្ហាញទស្សនៈចំពោះការស្លាប់របស់លោកស្រី ស៊ុយ សុផាន ដែលពួកគេមានជម្លោះដីធ្លីជាមួយ
ភ្នំពេញ — លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លីជាមួយប្រជាសហគមន៍បុរីកីឡាកាលពីជិត១០ឆ្នាំមុន បានស្លាប់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ដោយជំងឺមហារីកថ្លើម។ លោកស្រីមានអាយុ៦៥ឆ្នាំ។
អានបន្ត -
ក្រសួងការបរទេសអាមេរិក៖ អំពើនិទ្ទណ្ឌភាពនៅតែបន្តរីករាលដាលក្នុងសង្គមកម្ពុជា ខណៈរដ្ឋាភិបាលពុំអើពើនឹងអំពើរំលោភសិទ្ធិមនុស្ស
ក្រសួងការបរទេសអាមេរិក រកឃើញថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល ខណៈរដ្ឋាភិបាលបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ការរកឃើញនេះ ត្រូវក្រសួងការបរទេសអាមេរិក លើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី៤៥ របស់ខ្លួន ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា។
អានបន្ត -
លោក ជិន ម៉ាលីន៖ ការស្រាវជ្រាវ នៃរបាយការណ៍របស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការស្រាវជ្រាវរបស់ ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ។
អានបន្ត -
សមត្ថកិច្ចមិនទាន់សាកសួរ ឧកញ៉ាដែលបង្កហិង្សាលើប្រពន្ធនោះទេ លុះត្រាតែលោកលាចាកសិក្ខាបទ
យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាបានយល់ព្រមពន្យាពេលសាកសួរតេជគុណ ឌួង ឆាយ ជាឧកញ៉ាដែលបានវាយដំប្រពន្ធរបស់ខ្លួន មួយរយៈពេលដោយមិនបានកំណត់ ខណៈពេលលោកបួសជាព្រះសង្ឃ។
អានបន្ត -
រដ្ឋបាលខេត្តប៉ៃលិន កំពុងដោះស្រាយរឿងអភិបាលបណ្តេញពេទ្យម្នាក់ចេញពីក្របខណ្ឌ
រដ្ឋបាលខេត្តប៉ៃលិន បានយកសំណុំរឿងរបស់គ្រូពេទ្យម្នាក់ដែលត្រូវបានអភិបាលខេត្តបណ្តេញចេញពីក្របខណ្ឌរដ្ឋមកដោះស្រាយ ក្រោយពីមានលិខិតបញ្ជាពីក្រសួងមុខងារសាធារណៈ។
អានបន្ត -
អ្នកភូមិក្បាលរមាសចោទអាជ្ញាធរខេត្តស្ទឹងត្រែងថា រំលោភយកដីព្រៃសហគមន៍វិនិយោគឱ្យក្រុមហ៊ុន
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាត់ទុកដីព្រៃសហគមន៍ភូមិក្បាលរមាសជាអាយុជីវិតរបស់អ្នកភូមិ។ ពួកគេថា ប្រសិនបើអាជ្ញាធរវិនិយោគឱ្យក្រុមហ៊ុនឯកជន ការបំផ្លិចបំផ្លាញព្រៃឈើ ជម្រកសត្វព្រៃ និងការសម្លាប់ប្រភពសេដ្ឋកិច្ចរបស់ពលរដ្ឋពិតជាកើតមាន។
អានបន្ត -
នាយកដ្ឋានពន្ធនាគារអំពាវនាវឲ្យមានការបើកសវនាការតាមអនឡាញដោយសារករណីរឿងក្តីកកស្ទះបណ្តាលឲ្យមានអ្នកទោសច្រើនហួសហេតុ
កាលពីម្សិលមិញលោកឧត្តមសេនីយ៍ទោ នុត សាវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានអំពាវនាវដល់ក្រសួងយុត្តិធម៌ឲ្យធ្វើការជំនុំជម្រះក្តីតាមប្រព័ន្ធអ៊ិនធរណេតអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងរឿងក្តីកកស្ទះ។
អានបន្ត -
អ្នកភូមិក្បាលរមាសចោទអាជ្ញាធរខេត្តស្ទឹងត្រែងថា រំលោភយកដីព្រៃសហគមន៍វិនិយោគឱ្យក្រុមហ៊ុន
ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាត់ទុកដីព្រៃសហគមន៍ភូមិក្បាលរមាសជាអាយុជីវិតរបស់អ្នកភូមិ។ ពួកគេថា ប្រសិនបើអាជ្ញាធរវិនិយោគឱ្យក្រុមហ៊ុនឯកជន ការបំផ្លិចបំផ្លាញព្រៃឈើ ជម្រកសត្វព្រៃ និងការសម្លាប់ប្រភពសេដ្ឋកិច្ចរបស់ពលរដ្ឋពិតជាកើតមាន។
អានបន្ត -
កសិករនៅកំពង់ឆ្នាំងត្អូញត្អែរពីបំណុលព្រោះល្ពៅដែលខ្លួនដាំលក់បានត្រឹម២០០រៀលក្នុង១គីឡូ
កសិករម្នាក់រស់នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ លោក ទិត្យ ចាន់ អះអាងថា លោកបានខ្ចីលុយជាង១០ ០០០ ០០០រៀល ពីក្រុមសន្សំប្រាក់សហគមន៍ ដើម្បីធ្វើកសិកម្មដាំល្ពៅលើទំហំដីជាង២ហិកតា។ លោកបន្តថា នៅឆ្នាំនេះ ល្ពៅបានធ្លាក់ថ្លៃខ្លាំងពី១ ០០០រៀលក្នុងមួយគីឡូ មកសល់ត្រឹម២០០រៀលក្នុងមួយគីឡូ ខណៈឆ្នាំមុនៗ តម្លៃល្ពៅមួយគីឡូតម្លៃ៥០០រៀល ទៅដល់២ ៥០០រៀល។
អានបន្ត -
វៀតណាមបន្តមិនយកពន្ធលើមុខទំនិញនាំចេញ ៣១មុខរបស់កម្ពុជារហូតដល់ឆ្នាំ២០២២
វៀតណាមនិងបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី មិនយកពន្ធលើមុខទំនិញនាំចេញ ៣១មុខរបស់កម្ពុជា រហូតដល់ឆ្នាំ២០២២។ មុខទំនិញមិនគិតពន្ធ ឬទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយទាំងនោះ ភាគច្រើន គឺជាផលិតផលកសិកម្ម ដែលមានដូចជា សាច់បសុបក្សី ផ្លែឈើ ស្រូវ អង្ករ និង ថ្នាំជក់ ជាដើម។
អានបន្ត -
កាត់តសំឡេងប្រឌិតព័ត៌មានរឿងបិទភ្នំពេញ បង្ហោះលើបណ្ដាញសង្គម TikTok ត្រូវកម្លាំងនគរបាលចាប់ខ្លួនយកទៅអប់រំ
(ភ្នំពេញ)៖ យុវជនម្នាក់ដែលបានកាត់តសំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ ចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន នាពេលកន្លងមក។
អានបន្ត -
សាច់ញាតិបារម្ភអ្នកជាប់ឃុំធ្លាក់ខ្លួនឈឺនិងទទូចឲ្យអាជ្ញាធរអនុញ្ញាតឲ្យពួកគាត់ទូរស័ព្ទមកក្រុមគ្រួសារ
សកម្មជនបក្សប្រឆាំងខ្លះ កំពុងជួបស្ថានភាពលំបាកធ្ងន់ធ្ងរខ្លាំងក្នុងពន្ធនាគារ ដោយសារការមិនអនុញ្ញាតឲ្យសាច់ញាតិចូលជួប ការមិនអនុញ្ញាតឲ្យផ្ញើឥវ៉ាន់ និងម្ហូបអាហារជាដើម ដែលគួបផ្សំនឹងពួកគាត់មានជំងឺប្រចាំកាយរៀងៗខ្លួនផង។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធនាគារ៖ការផ្អាកសវនាការនៅតុលាការខ្លះ មិនធ្វើឱ្យមានកំណើនអ្នកជាប់ឃុំច្រើននោះទេ
តុលាការសាលាដំបូងរាជធានី-ខេត្តមួយចំនួន និងសាលាឧទ្ធរណ៍ផងបានសម្រេចផ្អាកបើកសវនាការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានលើកឡើងថា ការផ្អាកសវនាការនេះ មិនប៉ះពាល់ខ្លាំងនោះទេ ពោល គឺមិនធ្វើឱ្យមានកំណើនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារច្រើននោះឡើយ។ នេះ គឺដោយសារតែអ្នករួចផុតការអនុវត្តទោសបានកើនឡើង ខណៈអ្នកមានទោសថ្មីៗមានចំនួនតិចតួច។
អានបន្ត