កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.438


  • របាយការណ៍៖ កម្ពុជានឹងបាត់បង់តុល្យភាពពាណិជ្ជកម្មទំនិញប្រមាណ២ពាន់លាន ក្រោយមានRCEP

    តុល្យភាព​ពាណិជ្ជកម្ម​កម្ពុជា​នឹងបាត់បង់​ចំណូល​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ២.៣ពាន់លាន​ដុល្លារ ​ដោយសារតែ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុងតំបន់​។​ នេះបើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​លោកស្រី​ Rashmi Banga ​មន្រ្តីជាន់ខ្ពស់​ផ្នែកសេដ្ឋកិច្ច​នៃអង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​ និងការអភិវឌ្ឍ ​ចេញផ្សាយ​នៅខែមីនានេះ​។​ បើតាម​របាយការណ៍​ការបាត់បង់​តុល្យភាព​ពាណិជ្ជកម្ម​ បណ្តាលមកពី​ការនាំចូល​ទំនិញ​មានការកើនឡើង​ហួសពីការនាំចេញ​ទំនិញ​។

    អានបន្ត
  • លោកមាស សុភ័ណ្ឌ៖អ្នកកាសែតដែលបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដនឹងប្រឈមចំពោះមុខច្បាប់

    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​មាស សុភ័ណ្ឌ ​ដែលជាអ្នកនាំពាក្យ​ក្រសួងព័ត៌មាន​កម្ពុជា។ ​នៅរាត្រីនេះ ​លោកមាស សុភ័ណ្ឌ ​បានចូលខ្លួន​មកឆ្លើយតប​នឹងរបាយការណ៍​ប្រចាំឆ្នាំ​២០២០​ស្តីពី​ស្ថានភាព​អ្នកសារព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ ខេមបូចា។ ​សម្រាប់លោក​មាស សុភ័ណ្ឌ ​ការលើកឡើង​របស់​ខេមបូចា ​គឺមិនឆ្លុះបញ្ចាំង​នឹងស្ថានភាព​ជាក់ស្តែងៗ​ដែលអ្នកនាំពាក្យ​រូបនេះ​អះអាងថា ​អ្នកសារព័ត៌មាន​នៅកម្ពុជា​មានសិទ្ធិសេរីភាព​ពេញលេញ​ក្នុងការអនុវត្ត​ការងារ​របស់ខ្លួន​។ ​ចំពោះ​បញ្ហាប្រឌិត​ព័ត៌មានក្លែងក្លាយ​ពាក់ព័ន្ធ​នឹងជំងឺ​កូវីដ១៩​ ក៏ដូចជា​បញ្ហាវ៉ាក់សាំងវិញ​ លោក​មាស សុភ័ណ្ឌ ​បានព្រមានថា ​អង្គការ​សារព័ត៌មាន​ណាដែលជាប់ពាក់ព័ន្ធ​នឹងត្រូវ​ដកហូត​អាជ្ញាបណ្ណ ​រីឯអ្នកសារព័ត៌មាន​នឹងប្រឈម​ចំពោះមុខច្បាប់​ជាធរមាន​របស់កម្ពុជា​។

    អានបន្ត
  • លោក ឃួង ស្រេង៖ សាលារាជធានីត្រៀមអង្ករ១ពាន់តោនសម្រាប់ចែកដល់អ្នកធ្វើចត្តាឡីស័ក

    អភិបាល​រាជធានីភ្នំពេញ ​លោក ឃួង ស្រេង ​បានរំលឹក​ដល់អ្នកប្រើប្រាស់​បណ្តញសង្គម​ហ្វេសប៊ុក​ឲ្យមានការប្រុងប្រយ័ត្ន ​ក្នុងការបញ្ចេញ​ផ្សាយព័ត៌មាន​ទាក់ទងទៅនឹង​កូវីដ-១៩ ​ព្រោះថាវាអាចនាំទុក្ខ​ដល់ខ្លួនឯង​ ប្រសិនបើ​ការផ្សាយនោះ​មិនមានភាពត្រឹមត្រូវ​។​ ការថ្លែង​របស់លោកអភិបាល​រាជធានី​ដូច្នេះ ​ក្រោយមាន​ការលើកឡើង​តាមបណ្តាញ​សង្គម​ពីកង្វះខាត​ស្បៀងអាហារ​របស់​ពលរដ្ឋ​ ដែលបានធ្វើ​ចត្តាឡីស័ក​។ ​ក៏ប៉ុន្តែ​លោក ឃួង ស្រេង​ បានបដិសេធ​នូវព័ត៌មាន​នេះ ហើយអះអាងថា​លោកគ្រប់គ្រង​បានល្អ​ ចំពោះពលរដ្ឋ​ ដែលកំពុង​ធ្វើចត្តាឡីស័ក​ នៅក្នុងក្របខណ្ឌ​រាជធានីភ្នំពេញ ​ដោយមិនឲ្យនរណាម្នាក់​ខ្វះខាតឡើយ​។

    អានបន្ត
  • សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នាំ​មនុស្ស​ទៅ​ថៃ

    បន្ទាយមានជ័យៈ បុរស​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​ ពី​បទសង្ស័យ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់- ក្រុង​ប៉ោយប៉ែត ។

    អានបន្ត
  • កញ្ញា ម៉េង ស្រីលីន៖ យើងចង់ជួយកសិករតាមរយៈការប្រើបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប

    នៅក្នុង​នាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថ្ងៃនេះ អ៊ឹង ប៊ុនថន សូម​ណែនាំលោក​អ្នក​ឲ្យ​ស្គាល់​ កញ្ញា ម៉េង ស្រីលីន ជា​និស្សិតឆ្នាំទី៤ ​ផ្នែកពាណិជ្ជកម្ម​អេឡិចត្រូនិក នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ និង​ជា​សហ​ស្ថាបនិក ក្រុមហ៊ុន Smart Farm Assistance ។ ជាក្រុមហ៊ុន​ច្នៃប្រឌិតបច្ចេកវិទ្យា​ស្រោច​ស្របកសិកម្ម​បែបទំនើប​ តាមរយៈ​ការបញ្ជាចេញពី​ទូរសព្ទដៃ។

    អានបន្ត
  • លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង

    ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​បារាំង​អាច​នឹង​ចាប់ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង ភ្លាម​នៅ​ពេល​ណា ដែល​អ្នកទាំង២​ជាន់​ទឹក​ដី​បារាំង។

    អានបន្ត
  • ជន​បរទេស​ជាង​១០​នាក់​ដែល​បន្លំ​ធ្វើ​គ្រូពេទ្យ​ចុះ​យក​សំណាក​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

    សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិននិង​វៀតណាម​ចំនួន១៤នាក់ដែលបានក្លែងបន្លំធ្វើជាគ្រូពេទ្យចុះយកសំ​ណាកហើយជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីបន្តនីតិវិធី។

    អានបន្ត
  • លិខិត​ឆ្លងដែន​ខ្មែរ​របស់​សកម្មជន​ថៃ​បញ្ជាក់ថា​ បុរសរូប​នេះ​រស់​នៅ​កម្ពុជា​មុន​បាត់​ខ្លួន​

    បងស្រីរបស់សកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ​(Wanchalerm Satsaksit)​គឺ​លោកស្រី​ ស៊ីតាណាន់​ សាត់ស័ក្ដិសិទ្ធិ (Sitanun Satsaksit) បាន​ដាក់​ភ័ស្តុតាង​ថ្មីទៅ​មន្រ្តី​ថៃ ​ដែលមាន​ទាំង​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់លោក​ វ៉ាន់ឆាឡឺម​ សាតស័ក្ដិសិទ្ធិ ផង។​ នេះបើតាមការចុះផ្សាយ​​របស់​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA កាលពីថ្ងៃទី៣០ ខែមីនា។

    អានបន្ត
  • អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន

    លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។

    អានបន្ត
  • មន្ត្រី៖ ​ការលួចកាប់​​ឈើ​ក្នុង​ឧទ្យាន​​នៅតែ​បន្ត​មាន ថ្វីបើ​មាន​ការអប់រំ

    ព្រះវិហារៈ ​មន្ត្រី​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​ថា ករណី​ជនល្មើស​លួច​ចូលទៅ​កាប់​ឈើ​ដែលមាន​ទំហំ​ធំៗ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សី​ត្រឹប​ស្ថិត​នៅក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​នៅតែ​កើត​មាន​ជា​បន្តបន្ទាប់ បើទោះបី​មាន​ការអប់រំ​​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​យ៉ាងណា​​ក៏ដោយ​។

    អានបន្ត
  • Blog: គួររំឮកវីរភាពលោកបណ្ឌិត កែម ឡី ឡើងវិញក្នុងបណ្តាញសង្គម

    អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅ​ដៃម្ខាងទៀតកាន់ប៊ិច នៅ​ចំ​ខាង​មុខ​មាន​កុំព្យូទ័រ​ បើក​ស្តាប់​កា​រវិភាគ​ពី​បញ្ហា​សង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយ​លោក​បាន​និយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែល​មាន​ពស់​វែក​ច្រើន និង​មាន​សត្វ​សាហាវ​ច្រើ​ន»។

    អានបន្ត
  • តើការ​កកឈាម​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ហានិភ័យ​​យ៉ាងណា ?

    ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប បាន​ប្រកាស​ផ្អាក​ការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ របស់មន្ទីរ​ពិសោធន៍​ឱសថ​ AstraZeneca ​មួយ​រយៈ ដើម្បីជា​កិច្ច​ការពារ។ ហេតុផល គឺ​បណ្តាល​មក​ពី​​មាន​ករណី​អ្នក​ចាក់​ថ្នាំ​បង្ការ​នេះហើយ កើត​រោគ​ឈាមកក​ ក្នុង​សរសៃ​ឈាម។ រហូត​មក​ទល់នឹង​​ពេល​នេះ​ គេ​ពុំ​ទាន់​រក​ឃើញ​អំពី​ចំណង​ហេតុនិង​ផល​រវាង​ថ្នាំបង្ការ​និង​ការ​កើត​ជំងឺ​មាន​ដុំកំណក​ឈាម​ត្រុមបូស្ស Thrombose នៅ​ឡើយទេ។ តើ​ ​ដុំ​កំណក​ឈាម ជា​​អ្វី ? ដុំ​កំណកឈាម ជាតំណាង​ហានិភ័យ និង​អាច​បង្កគ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ ?

    អានបន្ត
  • អ្នក​​ឆ្លង​​ជំងឺ​​កូវីដ-១៩​ ត្រូវ​បាន​រក​ឃើញ​ថ្មី​ចំនួន​១០​៥​​នាក់​ទៀត​​

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០៥នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិ​ការណ៍​​សហគម​ន៍​២០កុម្ភៈ ចំនួន​១០៤​នាក់ និង​ម្នាក់​ទៀត​ជា​អ្នកដំណើរមកពីក្រៅប្រទេស។

    អានបន្ត
  • ដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំ ប្រមូលផ្ដុំ មិនសមទំនងណាមួយហើយឬនៅ?

    ការជួបជុំ​ឬប្រមូលផ្ដុំ​ដោយកន្លែង​នៅទីសាធារណៈ​នៅតែកើតមាន ​បើទោះបីជា​មានការអំពាវនាវ​ឲ្យរក្សាគម្លាត ​កាត់បន្ថយ​ការជួបជុំ​ ឬប្រមូលផ្ដុំ​យ៉ាងណាក៏ដោយ។​ ជាក់ស្ដែង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី​២៨ ​ខែមីនា ​បានឃាត់មនុស្ស​ជាង៥០នាក់ ​និងម៉ូតូ​ចំនួន ​២៥គ្រឿង​ បន្ទាប់ពី​ពួកគេ​បានប្រមូលផ្តុំ ​ជួបជុំគ្នា​ច្រើនកុះករ​នៅទីក្រុង​កោះពេជ្រ។​ បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​ទាំងនោះ​ត្រូវបាន​ អនុញ្ញាត​ឲ្យត្រឡប់​ទៅគេហដ្ឋានវិញ​បន្ទាប់​ពីអប់រំ​។ ​ បើផ្អែកតាម​ច្បាប់ថ្មី​«អ្នកបំពានវិធាន​ការពារ​កូវីដ​១៩ត្រូវពិន័យពី​១លានទៅ២០​លានរៀល​ និងអាចជាប់គុក​ពី៦ខែដល់​ទៅ២០ឆ្នាំ​»។ ​បន្ទាប់ពី​ច្បាប់ថ្មី​ដាក់ចេញ​ក្រសួងសុខាភិបាល​ក៏បានកំណត់​បន្ថែមថា ​ បុគ្គលណា​ដែលមិនពាក់ម៉ាស​នៅទីសាធារណៈ​ និងកន្លែង​ជួបជុំមនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល ​គឺនឹងត្រូវរង​ការផាកពិន័យ​ជាទឹកប្រាក់ពី​ចន្លោះ២០ម៉ឺនរៀល​ទៅ១លានរៀល​។ ​ដូច្នេះដល់ពេលដែល​អាជ្ញាធរ​ផាកពិន័យ​រាល់ការ​ជួបជុំ​ឬប្រមូលផ្ដុំ​មិនសមទំនងណា​មួយហើយ​ឬនៅ​?

    អានបន្ត
  • បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ១០០ករណី​ក្នុង​ព្រៃ​ព្រះ​រកា

    សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី២៩ មីនា ស្ដីពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន ១០០​ករណី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ មន្ត្រី​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ល្មើស ​និង​បើក​សិទ្ធិ​ឲ្យ​សកម្មជន​ការពារ​ព្រៃ​ឈើ ចូល​ល្បាត​ព្រៃ​ដូច​ឡើង​វិញ ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

    អានបន្ត
  • លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ

    (ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។

    អានបន្ត
  • គ្រួសារ៖ ​មុនបាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»

    ភ្នំពេញ — អំឡុង​ពេល​រស់នៅ​កម្ពុជាដើម្បី​គេច​ចេញ​ពី​ការតាម​ចាប់ចង​របស់អាជ្ញាធរ​ថៃ មក​ទល់​នឹងពេលបាត់​ខ្លួន​នៅ​ខែមិថុនា​ ឆ្នាំ២០២០​ សកម្មជន​ថៃ Wanchalearm Satsaksit បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា។ នេះ​បើតាមការ​បញ្ជាក់​និងបង្ហាញ​ឯកសារ​ពី​ក្រុម​គ្រួសារ។

    អានបន្ត
  • ខេមបូចា​ រក​ឃើញ​ថា​ក្នុង​ឆ្នាំ​២០២០​ អ្នក​កាសែត​៧២​នាក់​ត្រូវ​​បាន​យាយី​ក្រោម​រូបភាព​ផ្សេងៗ

    របាយការណ៍របស់ខេមបូចា​ ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ មានករណីយាយីចំនួន៣៥ករណីដែលកើតឡើងលើអ្នកសារព័ត៌មានចំនួន​៧២នាក់។

    អានបន្ត
  • នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រុងទ្រាយធំនៅទូទាំងប្រទេសឱ្យបាន​១​លាន​នាក់ក្នុងមួយខែ

    សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមពីថ្នាក់ជាតិ ដើម្បីចុះ​ទៅតាមបណ្ដាខេត្តទាំងអស់ក្នុងការបើកយុទ្ធនាការទ្រុងទ្រាយធំនៅទូទាំងប្រទេស ដើម្បីចាក់វ៉ាក់សាំងឱ្យពលរដ្ឋចំនួន១លាននាក់ក្នុងមួយខែ។

    អានបន្ត
  • របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

    របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo