កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.438
-
ពលរដ្ឋត្អូញគ្មានលទ្ធភាពបង់ថ្លៃពិន័យក្នុងស្ថានភាពជំងឺកូវីដ១៩ ខណៈអាជ្ញាធរចាប់ផ្ដើមផាកអ្នកមិនពាក់ម៉ាស់
ពលរដ្ឋចង់ឲ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីការពាក់ម៉ាស់ និងព្រមាន ជាជាងពិន័យ ព្រោះបច្ចុប្បន្នពលរដ្ឋភាគច្រើនបាត់បង់ប្រាក់ចំណូលធ្ងន់ធ្ងរ ឯពលរដ្ឋខ្លះ បាត់បង់ប្រាក់ចំណូលទាំងស្រុងដោយសារតែវិបត្តិជំងឺកូវីដ១៩។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដីសហគមន៍៥៣ ហិកតារ
ជនជាតិដើមភាគតិចព្នងជាច្រើននាក់រស់នៅខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា ឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែង។ ពួកគាត់ថា ការរំលោភយកដីព្រៃទ្រង់ទ្រាយធំនេះ ប៉ះពាល់ដល់ព្រៃតំណម ជម្រកសត្វព្រៃ ព្រៃជំនឿ និង បំផ្លាញទីកន្លែងអាស្រ័យផលព្រៃឈើរបស់ពលរដ្ឋជាង ២រយគ្រួសារ។
អានបន្ត -
យុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជាដំណើរការទៅមុខទោះជួបឧបសគ្គខ្លះ
វ៉ាស៊ីនតោន — ការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការធ្វើឃាតមានលក្ខណៈនយោបាយជាច្រើន ទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ខណៈពេលដែលគណបក្សប្រឆាំងដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា និងស្វែងរកយុត្តិធម៌ជូនពួកគេ ដែលមិនទាន់ទទួលបានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដីសហគមន៍៥៣ ហិកតារ
ជនជាតិដើមភាគតិចព្នងជាច្រើននាក់រស់នៅខេត្តមណ្ឌលគិរីចោទអ្នកមានអំណាចម្នាក់ថា ឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែង។ ពួកគាត់ថា ការរំលោភយកដីព្រៃទ្រង់ទ្រាយធំនេះ ប៉ះពាល់ដល់ព្រៃតំណម ជម្រកសត្វព្រៃ ព្រៃជំនឿ និង បំផ្លាញទីកន្លែងអាស្រ័យផលព្រៃឈើរបស់ពលរដ្ឋជាង ២រយគ្រួសារ។
អានបន្ត -
ក្រសួងសុខាភិបាលបានបដិសេធព័ត៌មានក្លែងក្លាយដែលថា អ្នកស្លាប់កាលពីម្សិលមិញបានចាក់វ៉ាក់សាំងរួចហើយ
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីននៅព្រឹកនេះ បានច្រានចោលព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងមរណភាពរបស់ពិធីករ Freelance លោកឈាន ប៊ុនធឿនដែលគេស្គាល់ថា Dj Boom ដែលបានអះអាងថា គាត់បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ មុនពេលគាត់ស្លាប់ដោយសារវីរុសនេះ។
អានបន្ត -
ធនាគារពិភពលោក៖ កម្ពុជាត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ១៩ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្
ភ្នំពេញ — អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកបានថ្លែងនៅថ្ងៃសុក្រនេះថាស្របពេលដែលផលប៉ះពាល់ផ្សេងៗដែលបង្កដោយជំងឺកូវីដ១៩មិនទាន់ត្រូវបានដោះស្រាយនៅឡើយក្នុងនោះ គឺការបាត់បង់ការងារ និងការផ្អាកការសិក្សារបស់សិស្ស រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំឲ្យមានការប៉ះប៉ូវនៅក្នុងការផ្តល់ឱកាសឲ្យច្រើនដល់សិស្ស បានទទួលការបំពាក់បំប៉នបន្ថែម និងត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ១៩។
អានបន្ត -
សាស្រ្តចារ្យជនជាតិថៃត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីប្រាំពីរបន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ដែលនឹងចប់អាណត្តិរបស់គាត់នាពេលខាងមុខ។
អានបន្ត -
តុលាការប៉ារីសជំនុំជម្រះនិស្សិតបារាំង៥នាក់ ដែលបានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន
តុលាការក្រុងប៉ារីស បានបើកសវនាការ កាលពី រសៀលថ្ងៃពុធ ទី ២៤ មីនា ដើម្បី ជំនុំជម្រះជាលើកទី ១ ជនជាប់ចោទ៥នាក់ ដែលបានសរសេរសារនៅលើបណ្តាញ សង្គម អំពាវនាវឲ្យគេវាយធ្វើបាប ជនជាតិចិន រស់នៅប្រទេសបារាំង។ ជនជាប់ចោទទាំង៥ជានិស្សិតបារាំង ដែលនៅក្នុងនោះ មាន១នាក់ ជានិស្សិតច្បាប់ឆ្នាំទី២ និងចង់ក្លាយជាចៅក្រម ត្រូវបានចោទប្រកាន់ថា បានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន អាស៊ី នៅបន្ទាប់ពីរដ្ឋាភិបាលបារាំង ប្រកាសបិទខ្ទប់ប្រទេសជាលើកទី ២កាលពីថ្ងៃទី ២៨ តុលា ២០២០។ នៅថ្ងៃពុធ ទី២៤ មីនា ប្រជាជនដើមកំណើតអាស៊ី ដែលមានតាំងពីជនជាតិចិន វៀតណាម កម្ពុជាបានធ្វើបាតុកម្ម នៅមិនឆ្ងាយប៉ុន្មានពីទីតាំងអគារ តុលាការប៉ារីស ដើម្បី បរិហារអំពើហិង្សា ការរើសអើង ទៅលើប្រជាជនដើមកំណើត អាស៊ី។ ពួកគេទាមទារឲ្យមានការដាក់ទោសធ្ងន់ផងដែរ លើអ្នកសរសេរសារស្អប់ញុះញង់ នោះបើទោះបីជាជនជាប់ចោទមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក្តី។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី ២៦ឧសភា ២០២១។
អានបន្ត -
ក្រសួងលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន២ក្រោមហេតុផលថាបំពានវិជ្ជាជីវៈធ្ងន់ធ្ងរ
ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន២ផ្សេងគ្នា ដោយចោទម្ចាស់អាជ្ញាបណ្ណថា ផ្សព្វផ្សាយព័ត៌មានបំពានលើវិជ្ជាជីវៈ និងផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលតម្កល់នៅក្រសួង។
អានបន្ត -
លោកស្រី ឱ វណ្ណឌីន ពន្យល់អំពីមូលហេតុដែលចាក់វ៉ាក់សាំងហើយ នៅឆ្លងជំងឺកូវីដ១៩
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានពន្យល់អំពីមូលហេតុដែលអ្នកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គ្រប់ចំនួនហើយ តែនៅតែឆ្លងជំងឺនេះទៀត។
អានបន្ត -
ប៉ូលិសខ្មែរឃាត់ខ្លួនមនុស្ស១៤នាក់ក្នុងករណីបន្លំជាគ្រូពេទ្យកូវីដ ដើម្បីចាប់ជំរិត
អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយតាមគេហទំព័ររបស់ខ្លួនថា បុរសចិនម្នាក់ត្រូវបានចាប់ជំរិតដោយមនុស្ស ១៤ នាក់ដែលមាន ៧ នាក់ជាជនជាតិវៀតណាម និង ៧ នាក់ទៀត ជាជនជាតិចិន។ ប៉ូលិសឲ្យដឹងថា ពួកគេបានបន្លំខ្លួនជាក្រុមគ្រូពេទ្យ«ដោយប្រើល្បិចថានាំយកទៅធ្វើចត្តាទ្បីស័ក» កាលពីថ្ងៃទី ២០ ខែមីនា នៅសណ្នាគារដឺព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
អានបន្ត -
មន្ត្រី៖ អាជ្ញាធរជាតិអប្សរា មិនបានរំលោភយកដីប្រជាពលរដ្ឋទៅធ្វើជាភូមិធម្មជាតិនោះទេ
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានបដិសេធ ចំពោះការចោទប្រកាន់ដែលថា ខ្លួនបានរំលោភបំពានយកដីប្រជាពលរដ្ឋនៅភូមិតានី ឃុំរុនតាឯកក្នុងស្រុកបន្ទាយស្រីទៅធ្វើជាភូមិធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈពលរដ្ឋ ២៤ គ្រួសារក្នុងចំណោម ៣៨ គ្រួសារក្នុងតំបន់នោះនៅមិនទាន់ទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរអប្សរានៅឡើយ។
អានបន្ត -
ទូតអាមេរិកការពារគម្រោងព្រៃឡង់បៃតងនិងប្តេជ្ញាបង្កើនការផ្សារភ្ជាប់ជាមួយសហគមន៍ល្បាតព្
ភ្នំពេញ — ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានការពារគម្រោងអភិរក្សព្រៃឡង់របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោយសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) មួយចំនួន បានរិះគន់គម្រោងនេះយ៉ាងចាស់ដៃថាធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាសហគមន៍។
អានបន្ត -
កម្ពុជាចំណាយ១៥លានដុល្លារទិញវ៉ាក់សាំងចិន Sinovac១,៥លានដូស និងគ្រោងទិញបន្ថែម៤លានដូសទៀត
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន Sinovacចំនួន១លាន៥សែនដូសបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនានេះ។ វ៉ាក់សាំងថ្មី១លាន៥សែនដូសនេះ គឺរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ទិញចំនួន១៥លានដុល្លារអាមេរិក ដោយ១ដូសថ្លៃ១០ដុល្លារអាមេរិក។ រដ្ឋាភិបាលកម្ពុជាបានកំណត់ចាក់វ៉ាក់សាំងនេះដល់មន្រ្តីរាជការ និងពលរដ្ឋវ័យចាស់ជរាដែលផ្តោតសំខាន់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាក៏គ្រោងទិញវ៉ាក់សាំង Sinovacនេះចំនួន៤លានដូសបន្ថែមទៀតផងដែរនៅខែក្រោយៗនេះ។
អានបន្ត -
រដ្ឋាភិបាលបន្តឧបត្ថម្ភវិស័យសំខាន់ៗមួយចំនួន និងជនក្រីក្រ ៣ខែទៀត ខណៈព្រឹត្តិការណ៍២០កុម្ភៈកំពុងបន្តគំរាមកំហែង
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចដាក់វិធានការជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។ វិធានការណ៍នេះ មានរយៈពេល៣ខែទៅមុខទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ដោយផ្តោតទៅលើវិស័យកាត់ដេរ ទេសចរណ៍ អាកាសចរណ៍ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
អានបន្ត -
ការវិភាគថ្មីបង្ហាញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦ ភាគរយ
របាយការណ៍ការវិភាគទិន្នន័យថ្មី ក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយ។ ការវិភាគទិន្នន័យនេះ គឺធ្វើឡើងដោយផ្អែកទៅលើទិន្នន័យការចែកចាយវ៉ាក់សាំងនៅសហរដ្ឋអាមេរិក។
អានបន្ត -
សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឱ្យរដ្ឋឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យនេះនាអំឡុងកូវីដ-១៩
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។
អានបន្ត -
ជនជាតិចិននិងវៀតណាម១៤នាក់ប្រើល្បិចដឹកជនជាតិចិនម្នាក់ទៅធ្វើចត្តាឡីស័កដើម្បីជំរិតទារប្រាក់៣ម៉ឺនដុល្លារ
ក្រុមជនសង្ស័យចំនួន១៤នាក់ ក្នុងនោះជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ត្រូវបានកងកម្លាំងចម្រុះឃាត់ខ្លួនបាននៅថ្ងៃទី២៥មីនាម្សិលមិញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ នៅសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អានបន្ត -
ប៉ូលិសសង្កាត់ស្ទឹងមានជ័យ១ឃាត់ខ្លួនយុវជន ៦នាក់ រឿងប្រមូលស្នាមមេដៃពលរដ្ឋដាក់ញ្ញត្តិសុំដំណោះស្រាយវិបត្តិកូវីដ១៩
យុវជនទាំង ៦នាក់ដែលត្រូវអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ ឃាត់ខ្លួននោះ រួមមាន ប្រធានសមាគមស្រ្តីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា និងសមាជិក ៥នាក់ទៀត នៃសមាគមនេះ។
អានបន្ត -
សកម្មជនព្រៃឡង់ថា USAID មិនបានគាំទ្រពួកគេលើសកម្មភាពការពារធនធានធម្មជាតិឡើយ
ក្រុមសកម្មជនការពារព្រៃឈើ បង្ហាញការខកចិត្តចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលថាខ្លួនបានធ្វើការងារផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់ ខណៈក្រុមសកម្មជនទាំងនោះអះអាងថា ទីភ្នាក់ងារមួយនេះមិនដែលគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគេម្តងណាឡើយ។
អានបន្ត