កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • មន្ត្រី​សហជីព​រិះគន់​របប​លោក ហ៊ុន សែន នៅ​តែ​ខ្វះ​ការ​យកចិត្តទុកដាក់​រឿង​ប្រាក់ខែ​មន្ត្រីរាជការ

    មន្ត្រី​សហជីព​រិះគន់​របប​លោក ហ៊ុន សែន ថា​នៅតែ​ខ្វះ​ការ​យកចិត្តទុកដាក់ លើ​រឿង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ដើម្បី​ឲ្យ​អាច​រស់​សមរម្យ​បាន​នៅ​ឡើយ។ មន្ត្រី​ដដែល​អះអាង​ថា ប្រាក់ខែ​សមរម្យ គួរតែ​ចាប់​ផ្ដើម​ពី ២​លាន​រៀល ឬ​៥០០ ដុល្លារ ក្នុង​មួយ​ខែ។

  • តុលាការ​កំពូល នៅតែ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​១​លាន​ដុល្លារ​ជូន​សម្តេច ហ៊ុន សែន ពីបទ​បរិហារ​

    តុលាការ​កំពូល យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍ ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​២៥០០​ដុល្លារ ចូលទៅ​រដ្ឋ និង បង់​១​លាន​ដុល្លារ ទៅ​ឲ្យ​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង ទុក​ជាការ​សងជំងឺចិត្ត ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ តុលាការ​កំពូល បានប្រកាស​ដីកា​របស់​ខ្លួន​លើ​សំណុំ​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

  • មន្ទីរសង្គមកិច្ចខេត្តកោះកុង ប្រារព្ធខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា

    មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំប្រារព្វខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»។

  • អាមេរិក បញ្ជូនពលរដ្ឋខ្មែរ៤៦នាក់ទៀតមកកម្ពុជា

    រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៦នាក់បន្ថែមទៀតមកកម្ពុជាវិញ ដោយចោទថា អ្នកទាំងនោះបានប្រព្រឹត្តិបទឧក្រិដ្ឋហើយអនុវត្តទោសរួចរាល់។​

  • កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា

    កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សា​រមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។

  • អ្នកវិនិយោគចិន បើកវេទិកាលើវិស័យសំណង់ដីធ្លី ឆ្នាំ២០១៨ នៅកម្ពុជា

    ដើម្បីបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់ដីធ្លីនៅកម្ពុជា អ្នកវិនិយោគចិន បានបើកវេទិកាកំពូលកិច្ចប្រជុំពាណិជ្ជកម្មគ័ងទងអន្តរជាតិ ស្តីពី សំណង់អាគារ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនចិនជាង៥០ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀតនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

  • មន្ត្រី​យោធិន​ពិការ​មាន​ទំនាស់​ដី​នៅ​បន្ទាយមានជ័យ​ខក​ចិត្តនឹង​អាជ្ញាធរ​ចេះតែ​សន្យា​ខ្យល់

    មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចំនួន ៧៤​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហៃ សួគ៍ ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​សន្យា​ខ្យល់​ជាមួយ​ពួកគាត់ តែ​មិនបាន​ដោះស្រាយ។ ការ​លើកឡើង​នេះ​ដោយសារតែ​មន្ត្រី​យោធិន​ពិការ​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ជូន​ពួកគាត់​អស់​ជាច្រើន​ខែ ហើយ​មិន​មាន​ដំណោះស្រាយ។ រីឯ​អាជ្ញាធរ​ខេត្ត​អះអាង​ថា កំពុង​ពន្លឿន​ដោះស្រាយ​លើ​រឿង​នេះ។

  • អនុប្រធាន​សភា​បារាំង​ថា ត្រៀម​ក្រុម​តស៊ូ​មតិ​ជួយ​ផ្តល់​មតិ​កិច្ចប្រជុំ EU រឿង​ដក EBA មក​កម្ពុជា

    បើ​តាម​អនុប្រធាន​រដ្ឋសភា​បារាំង​បាន​អះអាង​ថា បាន​ត្រៀម​ក្រុម​តស៊ូ​មតិ​សម្រាប់​ជួយ​ផ្តល់​មតិ នៅ​ក្នុង​កិច្ចប្រជុំ​សហភាព​អ៊ឺ​រ៉ុ​បរឿង​ដក​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ទីផ្សារ​អ៊ឺ​រ៉ុ​ប​របស់​កម្ពុជា (EBA)​។

  • លោក​គិន ភា​៖ ជម្លោះ​ដីធ្លី អំពើពុករលួយ ជា​បញ្ហា​ត្រូវ​បន្ត​ដោះស្រាយ​

    ស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន រយៈពេល​៣​ថ្ងៃ លោក​គិន ភា អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​មើលឃើញ​ពី​ភាព​ជោគជ័យ​ដែល​គណបក្សកាន់អំណាច​មួយ​នេះ សម្រេចបាន ក្នុង​ការដឹកនាំ​ប្រទេស​រយៈពេល​៥​អាណត្តិ​កន្លងមក​។ ភាពជោគជ័យ​ទាំងនោះ គឺ​ការរក្សា​បាន​នូវ សុខសន្តិភាព នយោបាយ និង​ការអភិវឌ្ឍន៍​ប្រទេស​។ យ៉ាងណាមិញ ទន្ទឹមនឹង​ភាព​វិជ្ជមាន​ទាំងនេះ ក៏​មាន​បញ្ហា​សេសសល់ និង​ប្រឈម​មួយចំនួន ដែល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិនទាន់​សម្រេច​បាន​នៅឡើយ​។ តើ​បញ្ហា​ទាំងនោះ​មាន​អ្វីខ្លះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភា អ្នកវិភាគ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។

  • អ្នក​ជំនាញ​សារព័ត៌មាន​វាយតម្លៃ​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​អាក្រក់​មួយ​សម្រាប់​អ្នកកាសែត​នៅ​កម្ពុជា

    អ្នក​ជំនាញ​សារព័ត៌មាន​វាយតម្លៃ​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​អាក្រក់​មួយ​សម្រាប់​អ្នកកាសែត​នៅ​កម្ពុជប់​ស្ថានភាព​បំពេញ​វិជ្ជាជីវៈ​របស់​អ្នកកាសែត​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លាំង ការ​ធ្វើទុក្ខបុកម្នេញ និង​ការរើសអើង​គ្រប់បែប​យ៉ាង​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។ ការ​លើកឡើង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Without Borders (RSF) ទើប​បាន​ចេញ​របាយការណ៍​បូកសរុប​មួយ អំពី​ស្ថានភាព​អំពើ​ហិង្សា និង​ការ​រំលោភបំពាន​ប្រឆាំង​នឹង​អ្នកកាសែត​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​ថា អ្នកធ្វើការ​ក្នុង​វិស័យ​ព័ត៌មាន កំពុង​ប្រឈម​នឹង​អរិភាព​ប្រឆាំង​នឹង​ពួកគេ​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក។

  • ជាតិប៉ូលិស​នៅ​ត្បូងឃ្មុំ ដែល​រារាំង​មន្ត្រី មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​បញ្ជូនទៅ​តុលាការ

    លោក យ៉ា សុផល នាយរង​ប៉ុស្តិ៍​ស្អំ ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ពីបទ​ប្រមាថ និង​បង្ក​ហិង្សា​ទៅលើ​ក្រុម​សមត្ថកិច្ច​ចម្រុះ ខណៈ​ក្រុម​សមត្ថកិច្ច​ទាំងនោះ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​យប់​ថ្ងៃទី ១៥ ខែធ្នូ​។ អំពើហិង្សា​នោះ បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ម្នាក់​។

  • ស្ថានទូតរុស្សី​​មិន​ទទួល​​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​គ្រួសារ​លោក​​​ រត្នមុនី

    គ្រួសារ​​លោក​ រ៉ាត់ រត្នមុនី សម្តែង​ការ​ខក​ចិត្ត​នឹង​ស្ថានទូតរុស្សីនៅក្រុង​ភ្នំពេញ ដែល​មិន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួក​គាត់ នៅថ្ងៃទី ១៨ ធ្នូ។ គ្រួសារ​លោក រត្នមុនី និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ព្យាយាម​​​ដាក់​ញត្តិទៅ​ស្ថានទូតរុស្សី ដើម្បី​​សុំ​ឱ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​ជួយ​អន្តរគមន៍​ឱ្យ​មាន​ការ​ដោះលែង​ លោក​ រត្នមុនី ដែល​ជា​អ្ន​ក​ជួយ​ផលិត​វីដេអូឯកសារ​ជួញ​ដូរ​ផ្លូវ​ភេទនៅកម្ពុជា ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្សី។

  • មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ​

    កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ លើមាត្រា ៤៥ ថ្មីស្ទួននេះ នឹងធ្វើឱ្យសហគមន៍អឺរ៉ុបអាចទទួលយកបាន។ ដោយឡែក ប្រតិភូសភាបារាំងថា ការវិសោធនកម្មច្បាប់នេះពីស្ថាប័នជាន់ខ្ពស់កម្ពុជា គឺកម្ពុជាដើរផ្លូវត្រូវហើយ។ នេះ គឺថ្លែងរបស់លោក ឈាង វុន មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ អ្នកវិភាគនយោបាយថា វិសោធនកម្មច្បាប់នេះ មិនអាចជាដំណោះស្រាយគ្រប់គ្រាន់នោះទេ ស្របពេលលោក សម រង្ស៊ី អំពាវនាវកុំឱ្យមានការទទួលស្គាល់នូវដំណោះស្រាយមួយជ្រុងតូចនេះ។

  • លោក​ប៉ុល ហំ​ម ថា​លោក​កំពុងមាន​​បញ្ហា​សុខភាព ​មិនបាន​គិតគូរ​​ពី​នយោបាយ​ទេ​

    ក្នុង​បរិបទ​ដែល​កំពុងតែ​ចម្រូងចម្រាស ដែល​មើល​ពី​ខាងក្រៅ សឹងតែ​ចាត់ទុកថា​ជា​សង្គ្រាម​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ រវាង​អ្នក​និយម​លោក​សម រង្ស៊ី និង​អ្នក​និយម​លោក​កឹម សុខា ដែល​ចេញមក​វាយប្រហារ លាប​ពណ៌​គ្នា យ៉ាង​ចាស់ដៃ រហូតដល់​មជ្ឈដ្ឋាន​អ្នកតាមដាន​ខ្លះ​ទស្សន៍ទាយ​ថា កម្លាំង​ធំ​នៃ​ផ្ទៃក្នុង​គណបក្ស​នេះ នឹង​បាក់បែក​ខ្ទេចខ្ទាំ ជាក់​ជាពុំខាន​។​

  • អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​រិះគន់​​តារា​​បាល់​ទាត់​​ជប៉ុន​ ​ដែល​​ធ្វើ​ការ​ជាមួយ​​មន្រ្តី​បាត​ដៃ​ប្រឡាក់​​ឈាម​​ខ្មែរ

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​រិះគន់​តារា​បាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន​ ​ដែល​បាន​យល់ព្រម​ធ្វើជា​គ្រូបង្វឹក​បាល់ទាត់​ ​ឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឧត្តមសេនីយ ​សៅ ​សុខា។ ​អង្គការ​នេះ​ ​សម្តែង​ក្តី​តក់ស្លុត​ ​ដែល​តារា​បាល់ទាត់​ជប៉ុន​រូប​នេះ​ ​បាន​ថត​រូប​ ​និង​ធ្វើការ​ជាមួយ​លោក​ ​សៅ ​សុខា ​ដោយ​ហេតុ​ថា​ ​លោក​ ​សៅ ​សុខា ​ជាប់​ឈ្មោះ​ជា​នាយ​ឧត្តមសេនីយ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ ​ដោយសារតែ​បាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​សម្លាប់​មនុស្ស​រាប់​មិន​អស់​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​កម្ពុជា​។

  • វិភាគ៖​​ ច្បាប់​បើ​កផ្លូវ​ឲ្យគណបក្សប្រឆាំងធ្វើនយោយឡើងវិញ ជាសញ្ញាបង្រួ​ប​​បង្រួ​មជា​តិ​ឬ​?​

    សភាឯកបក្ស​របស់បក្សកាន់អំណាច បានអនុម័តសេចក្តីស្នើ​ច្បាប់គណបក្សនយោ​បាយ​កាលពីចុងសប្តាហ៍មុ​ន ដើ​ម្បីបើក​ផ្លូវឲ្យ​មន្ត្រីគ​ណ​បក្ស​ស​​ង្គ្រោះ​ជា​តិ១១៨រូប ដែលតុលាការបានហាមឃាត់នោះ អាចធ្វើន​យោ​​​​បាយឡើងវិញបាន បើមានការលើក​លែង​ទោ​ស​ពី​​ព្រះ​មហា​ក្សត្រ។

  • លោក​គង់ គាំ ចំអក​លោក​សម រ​ង្ស៊ី ថា​កំពុង​ផុងខ្លួន និង​បរាជ័យ​បើ​ប្រើ​តួនាទី​ប្រធាន​ស្តីទី CNRP

    អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​កំពុង​ផុង និង​បរាជ័យ​ប្រ​សិន​ប្រើប្រាស់​តួនាទី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នោះ ។

  • សហគមន៍​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​ចិន និង​វៀតណាម​ពុះ​ចែក​តំបន់​ភ្នំ​លុង ​និង​រំលោភ​យក​ដីពលរដ្ឋ ពង្រីក​ផ្ទៃ​ដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស

    ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​រម្យ​ទម ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​អះអាង​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ​ ​បាន​ហ៊ុមព័ទ្ធ​តំបន់​ភ្នំ​លុង​ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​យូរ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ប្រកាស​បង្ហាញ​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។ អ្នក​ស្រុក​ថា​ ​ក្រុមហ៊ុន​ ឌែល ​ខម​ កម្ពុជា​ បាន​រំលោភ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ចំនួន​ ៦៦គ្រួសារ ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ រហូត​មក​ទល់​ពេល​នេះ​ពួក​គាត់​បាន​ទាមទារ​ដី​របស់​ខ្លួន​មក​វិញ​ តែ​គ្មាន​លទ្ធផល។

  • ភរិយា​លោក ​រ៉ាត់ រដ្ឋមុនី អំពាវនាវ​ឲ្យ​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី

    នៅ​ព្រឹក​នេះ ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​​អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​១០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ដើម្បី​អំពាវនាវ​តាម​រយៈ​ញត្តិ​ឲ្យ​ស្ថាន​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​លែង​លោក រ៉ាត់ រដ្ឋមុនី ដែល​កំពុង​ជាប់​ឃុំ។ លោក ​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT ត្រូវបានតុលាការ​​ចោទ​ប្រកាន់​​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ ក្រុម​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​បញ្ជាក់​ថា​នឹង​ឈប់​តវ៉ា​ នៅ​ពេល​ស្ថាន​ទូត​ទទួល​យក​ញត្តិ។

  • សម្ដេច ហេង សំរិន៖ CPP ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ

    សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ក្នុង​ប្រទេស និង​សភាពការណ៍​អន្តរជាតិ​មាន​ការវិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ដែល​ទាមទារឲ្យ CPP ត្រូវ​តាមដាន និង​ធ្វើការសម្រេច​ចិត្ត​ខាង​នយោបាយ​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បី​រក្សាការពារ​បាន​នូវដំណើរ​សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo