កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ADB ផ្តល់ប្រាក់កម្ចី៧០លានដុល្លារសំរាប់កែលម្អផ្លូវជាតិលេខ១និងលេខ៦
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ប្រាក់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
-
សម រង្ស៊ី ពន្យល់ពី«ការបោកបញ្ឆោត»របស់ ហ៊ុន សែន
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ហ៊ុន សែន។
-
សភាបក្សកាន់អំណាចការពារថា ការកែច្បាប់ឲ្យបក្សប្រឆាំងធ្វើនយោបាយឡើងវិញមិនរងសម្ពាធអន្តរជាតិ
ក្រុមតំណាងរាស្ត្របក្សកាន់អំណាច បានឡើងការពារសំណើកែប្រែច្បាប់គណបក្សនយោបាយនៅថ្ងៃនេះថា ត្រូវបានធ្វើឡើងសម្រាប់ពង្រឹងនីតិរដ្ឋក្រោមស្មារតីបង្រួបបង្រួមជាតិ មិនមែនរងសម្ពាធពីអន្តរជាតិដូចក្រុមអ្នករិះគន់លើកឡើងនោះឡើយ។
-
សភាអនុម័តច្បាប់ផ្ដល់សិទ្ធិនយោបាយ១១៨រូបខណៈលោកសមរង្ស៊ីបន្តឱ្យមន្ត្រីបក្សពង្រឹងជំហរដើម្បីអតីតCNRP
ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដោយទទួចឱ្យ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនេះទាំងអស់រក្សាជំហរឱ្យរឹងមាំក្នុងការបន្តដំណើរទៅជាមួយគ្នា។ ការបង្ហាញសារអំពាវនាវបែបនេះរបស់លោក សម រង្ស៊ី ធ្វើឡើងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលរដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តាមរយៈសម្លេង ១១៥ លើ ១២៥ នៃសមាជិករដ្ឋសភាឯកបក្ស។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
សមាជិកសភាសិទ្ធិមនុស្សអាស៊ានរិះគន់សំណើកែច្បាប់កម្ពុជាថា មិនធានាលទ្ធផលវិជ្ជមានយូរអង្វែង
អង្គការសិទ្ធិមនុស្សតំបន់មួយ បានរិះគន់ចំពោះការកែប្រែច្បាប់របស់កម្ពុជានៅថ្ងៃនេះថា ធ្វើឡើងដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ហើយវានឹងមិនផ្ដល់លទ្ធផលវិជ្ជមានយូរអង្វែងនោះឡើយ។
-
នាយកផ្នែកផ្សព្វផ្សាយព័ត៌មានឯករាជ្យ CCIM ស្នើឲ្យអប់រំពលរដ្ឋពីតម្លៃព័ត៌មាន
អ្នកជំនាញវិស័យសារព័ត៌មាន បារម្ភខ្លាចអាជ្ញាធរទីក្រុងភ្នំពេញយកលេសករណីព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រង ឬទប់ស្កាត់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។
-
លោកសមរង្ស៊ីអំពាវនាវឱ្យសមាជិកបក្សកុំបែកបាក់គ្នា
លោក សម រង្ស៊ី តាមរយៈលិខិតអំពាវនាវរបស់ខ្លួននៅថ្ងៃនេះ បានសង្កត់ធ្ងន់កុំឱ្យសមាជិកនៃអតីតគណបក្សខ្លួន កុំបែកបាក់គ្នា តាមរយៈយុទ្ធសាស្ត្រដែលលោកហ៊ុន សែន បានព្រាងទុក ។ លោកថា សមាជិកទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ ទទួលសិទ្ធិនយោបាយពីលោក ហ៊ុន សែន ដែលផ្លូវនេះ គ្មានអ្វីក្រៅពីទៅបម្រើនយោបាយលោកហ៊ុនសែន ដោយផ្ទាល់ ឬប្រយោល...
-
តំណាងរាស្ត្រអាមេរិកលោក Ted Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ
លោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់ HR5754នេះឡើងវិញ នៅពេលដែលសភាថ្មីចាប់ផ្តើមការងារនៅខែមករាខាងមុខ។
-
រដ្ឋសភាកម្ពុជាអនុម័តជាស្ថាពរ សេចក្ដីស្នើច្បាប់បើកផ្លូវឲ្យអតីតមន្ដ្រី CNRP ត្រឡប់ចូលឆាកនយោបាយ
រដ្ឋសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ នេះ បានអនុម័តជាស្ថាពរ សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអតីតមន្ដ្រីបក្សប្រឆាំង ត្រឡប់ចូលធ្វើនយោបាយឡើងវិញ។ ការអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយលោក ហេង សំរិន ក្នុងសំឡេងគាំទ្រ ១១៥សំឡេង លើ១១៥សំឡេង។
-
កម្ពុជា-ថៃ សហការគ្នាសម្អាតមីននៅតាមព្រំដែន
គណប្រតិភូមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ(TMAC) ដើម្បីសហការដោះមីននៅតាមព្រំដែនថៃ-កម្ពុជា សម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
-
មេបក្សប្រឆាំងតាមខេត្តមួយចំនួនប្រកាសមិនទទួលយកវិសោធនកម្មច្បាប់បើកឲ្យចូលធ្វើនយោបាយរបស់សភាឯកបក្ស
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលនៅតាមខេត្តមួយចំនួនដែលមានឈ្មោះក្នុងបញ្ជីខ្មៅហាមធ្វើនយោបាយ បានប្រកាសមិនចូលធ្វើនយោបាយតាមធ្វើវិសោធនកម្មច្បាប់របស់សភាឯកបក្សនោះទេ។ មន្ត្រីបក្សប្រឆាំងទាំងនោះលើកឡើងថា នេះគឺជាការគូសវាសរបស់គណបក្សកាន់អំណាចដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
-
អាជ្ញាធរខេត្តព្រះសីហនុ ថាកំពុងសិក្សាគម្រោងសាងសង់អាងចម្រោះទឹកបង្ហូរចេញពីលូ
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា កំពុងសហការជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសិក្សា និងរៀបចំដំណើការសាងសង់អាងចម្រោះទឹកកខ្វក់បង្ហូរចេញពីលូ។
-
លោកគង់ គាំ ប្រកាសទៅជួយគណបក្សឆន្ទៈខ្មែរក្រោយទទួលបានសិទ្ធិធ្វើនយោបាយវិញ
លោកគង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោកសម រង្ស៊ី បានប្រកាស ថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។
-
មន្ត្រីអតីតបក្សសង្គ្រោះជាតិ៖ ខ្លះត្រៀមដាក់សំណើធ្វើនយោបាយឡើងវិញ តែខ្លះនៅរារែកមិនទាន់សម្រេចចិត្
មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន នៅរារែកចិត្ត ចាំមើលសភាពការណ៍ តែខ្លះត្រៀមខ្លួនដាក់សំណើសុំធ្វើនយោបាយឡើងវិញ។ នេះគឺជាអ្វីដែលពួកគេថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃព្រហស្បតិ៍នេះ ថ្ងៃដែលរដ្ឋសភាអនុម័តជាស្ថាពរលើវិសោធនកម្មច្បាប់ ដែលអាចបើកផ្លូវឱ្យមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិធ្វើនយោបាយឡើងវិញ។
-
សភាអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ បើកផ្លូវឲ្យមន្ត្រី១១៨រូបធ្វើនយោបាយវិញ
ទីបំផុតទៅ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយ ក្នុងបំណងបើកផ្លូវឲ្យ អតីត តំណាងរាស្ត្រ នៃ អតីត គណបក្សសង្គ្រោះជាតិ ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។ ការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកហេង សំរិន ប្រធានរដ្ឋសភា។
-
វិភាគ៖ តើលំហសិទ្ធិសេរីភាពកម្ពុជាមានវិសាលភាពកម្រិតណា?
កាលពីដើមសប្ដាហ៍កន្លងមកនេះ ទាំងរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមសហជីព សកម្មជន និងពលរដ្ឋមួយចំនួនទៀត សុទ្ធតែបានបង្ហាញនូវចំណុចរួមមួយ នោះគឺការចូលរួមអបអរចំពោះខួប ៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ប៉ុន្តែ ពួកគេក៏បានបង្ហាញនូវទស្សនផ្សេងគ្នាផងដែរចំពោះ លំហសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
-
អ្នកសារព័ត៌មានថា សារព័ត៌មានឯករាជ្យគឺជាឆ្អឹងខ្នងសង្គម
លោក កៃ គឹមសុង ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន ជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាមស៍ បានថ្លែងថា សារព័ត៌មានសេរី គឺប្រៀបដូចជាកញ្ចក់ សម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះមើល ដើម្បីការអភិវឌ្ឍសង្គម។
-
ក្នុងឆ្នាំ២០១៨ ជនជាតិចិនប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា
ក្នុងឆ្នាំ២០១៨ មានជនបរទេសប្រព្រឹត្តបទល្មើសចំនួន ២៧៥ករណី ឃាត់ខ្លួនសរុប ១.០២០នាក់ ស្មើនឹង៣៧សញ្ជាតិ នៅ១៩រាជធានី-ខេត្តទូទាំងប្រទេស ក្នុងបទល្មើស៣១ប្រភេទ ។ បើធៀបនឹងឆ្នាំ២០១៧ បានកើនឡើង១៣៣ករណី ។
-
លោក ហ៊ុន សែន ប្រកាសត្រៀមស្នើសុំផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីបក្សប្រឆាំង
មេដឹកនាំរបបក្រុងភ្នំពេញប្រកាសថា នឹងជួយស្នើសុំផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញដល់ថ្នាក់ ដឹកនាំគណបក្សប្រឆាំងមួយចំនួន ដែលគោរពតាមសាលដីកាតុលាការកំពូល ប៉ុន្តែអ្នកដែលប្រឆាំង សាលដីកា នឹងត្រូវជាប់គុកថែមទៀត។ រីឯលោក សម រង្ស៊ី ថា មន្ត្រីគណបក្សសង្គ្រោះជាតិរូបណា ដែលយកសិទ្ធិធ្វើនយោបាយវិញ សុខចិត្តឲ្យលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់ទុកឃុំ ឃាំងដដែលនោះ គឺជាមនុស្សល្ងង់ ហើយក្បត់បក្ស។ អ្នកឃ្លាំមើលកម្ពុជាយល់ថា បើលោក ហ៊ុន សែន នៅតែប្រើប្រាស់សារគំរាមកំហែង និងយកច្បាប់បម្រើផលប្រយោជន៍នយោបាយនោះ គឺការ ផ្សះផ្សានយោបាយពិតប្រាកដ មិនអាចកើតមាននោះទេ។