កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • CCHR ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ការពារ​និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​វិនិយោគិន​ដែល​រំលោភ​សិទ្ធិមនុស្ស

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ការពារ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុមហ៊ុន​វិនិយោគទុន​ទាំងឡាយ​ណា ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​ឲ្យ​របប​នេះ បាន​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ស្រប​ទៅ​កតិកា​រសញ្ញា ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៃ​អង្គការ​សហប្រជាជាតិ។

  • បក្ស​កាន់​អំណាច​បញ្ជាឲ្យ​ទប់​ស្កាត់​អ្នក​ដើរ​ខ្សឹប​ពលរដ្ឋមិន​ឲ្យចេញទៅ​បោះ​ឆ្នោត​

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ស ខេង បានចាត់ទុកការដើរខ្សឹប​ព​លរ​ដ្ឋមិនឲ្យ​ទៅបោះឆ្នោត ថាជាទង្វើខុសច្បាប់ និងក្រើនរំឭកឲ្យ​មានវិធា​នទប់ស្កាត់។

  • សមាជិក​អតីត​បក្ស​ប្រឆាំង​៥​នាក់​ត្រូវ​រង​បណ្តឹង ករណី​ធ្វើ​យុទ្ធនាការ​មិន​ទៅ​បោះ​ឆ្នោត

    យ៉ាង​ហោច​ណាស់​សមាជិក​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥​នាក់​ នៅ​ខេត្ត​បាត់​ដំបង ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​នេះ​ ប្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ករណី​ពួក​គេ​រៀប​ចំ​ផែន​ការ​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត គឺ​មិន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា។ ប៉ុន្តែ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា អ្នកដែល​ធ្វើ​យុទ្ធនាការ​បែប​នេះ សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​បាន​ទេ ប៉ុន្តែ​គណបក្ស​នយោបាយ​អាច​ប្តឹង​ទាម​ទារ​សំណង​បាន។

  • អ្នករាយការណ៍ UN ព្រួយបារម្ភ​វិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត​

    អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពី​ការព្រមានផ្លូវច្បាប់​របស់​មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិន​បោះឆ្នោត​ឲ្យបក្ស​ណាមួយ។

  • ក្រសួងការបរទេស​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ពលរដ្ឋ ដែល​មិន​ទៅ​បោះ​ឆ្នោត​ឡើយ

    ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ ក្រសួងការបរទេស​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ពលរដ្ឋ ដែល​មិន​ទៅ​បោះ​ឆ្នោត​ឡើយ ដោយ មាន ឫទ្ធិ 2018-07-23 អ៊ីម៉ែល មតិ Share បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី២៣ កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ សម្តែង​ក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​លើក​ឡើង​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត។ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នកស្រី រ៉ូណា ស្មីត បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​រំលោភ​ភាព​ស្រប​ច្បាប់​នៃ​ការ​ជ្រើសរើស​មិន​ទៅ​បោះ​ឆ្នោត និង​ការ​គំរាម​កំហែង​ដក​ហូត​មិន​ផ្តល់​សេវា​សាធារណៈ ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច នៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា។

  • តុលាការ​កំពូល​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​លើកទីពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី

    តុលាការ​កំពូល​នៃ​របបលោក​ ហ៊ុន សែន សម្រេច​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​លើក​ទីពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី ក្រោយ​ពេលសវនាការ​ជំនុំ​ជម្រះនៅ​ថ្ងៃទី ២៣ កក្កដា។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ទាំង​មិន​មាន​ទោស​កំហុស​បែប​នេះ​ គឺជា​រឿង​អយុត្តិធម៌ និង​ជា​ការ​អនុវត្ត​ខុស​នឹង​គោលការណ៍​ច្បាប់​។

  • មន្ត្រីសិទ្ធិមនុស្ស​ស្នើសុំ​​តុលាការ​កំពូល​ឲ្យ​​ដោះ​លែង​អតីត​បុគ្គលិក​អាស៊ី​សេរី​ ខណៈ​សវនាការ​សុំ​​នៅ​ក្រៅ​ឃុំ​ជុំ​ទីពីរ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៣ កក្កដា

    មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យតុលាការ​កំពូល​ពិចារណា​​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ ២រូប ដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំ​រឿង​ចារកម្ម​នោះ ឱ្យ​បាន​នៅក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​ ដោយ​សំអាង​ថា ពួក​គេ​​បាន​សន្យា​សហការគ្រប់​ដំណាក់​កាល​នៃ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​។ ​តុលាការ​កំពូល​​គ្រោង​បើក​សវនា​ការ​​ជំនុំ​ជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​​ជុំ​ទីពីររបស់​អតីតបុគ្គលិក​អាស៊ីសេរីទាំងពីរ​រូប នៅ​ថ្ងៃ​ចន្ទ ទី២៣ កក្កដា​។

  • រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃថា​ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធការម្រាមដៃស្អាតទេ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានបញ្ជាក់​ថា​ ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធការម្រាមដៃស្អាតបានទេ ដោយថា​គ្មានច្បាប់​ណា​ចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹង​ការពិន័យជាប្រាក់តាមច្បាប់​បោះ​ឆ្នោតកំណត់​​​។

  • អ្នកមានជម្លោះដីក្នុងខេត្តព្រះសីហនុខកចិត្តចំពោះសាលដីកាសាលាឧទ្ធរណ៍

    ពលរដ្ឋដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះសីហនុ បង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍​ដែលសម្រេចបន្តឃុំខ្លួនតំណាង​របស់​​ពួកគេ​៤នាក់ ដោយ​ពួកគាត់​យល់​​ថា​ការសម្រេចនោះធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់។

  • LDP​ចាត់​ទុក​ការ​គូស​សញ្ញា​ក្រៅ​ពី​ធិក​(√) គឺ​ការ​សម្ងាត់​អ្នក​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ការពារ​

    គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​នេះ​ បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ ជុំវិញ​ជំហរ​របស់​គណបក្ស ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា។ តាម​រយៈ​ជំហរ​នៅ​ថ្ងៃ​នេះ គណបក្ស​នៅ​តែ​ចាត់​ទុក​ការ​គូស​សញ្ញា​ធិក ឬ​សញ្ញា​ប្រហាក់​ប្រហែល ដែល​ឋិត​ក្នុង​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង​តូច លើ​សន្លឹក​ឆ្នោត​ទើប​ជា​សន្លឹក​ឆ្នោត​បាន​ការ។ គូស​ផ្សេង​ពី​នេះ​គឺ​បង្ហាញ​ថា ការ​សម្ងាត់​អ្នក​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ការពារ​និង​លទ្ធផល​ឆ្នោត​ត្រូវ​បាន​បំភ្លៃ។

  • ការសោកស្តាយ​ធំ​បំផុត​របស់​លោក ហ៊ុន សែន គឺ​ជម្លោះ​ដីធ្លី

    ជម្លោះ​ដីធ្លី​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស បាន​ក្លាយជា​បញ្ហា​រ៉ាំរៃ​មួយ​សម្រាប់​រដ្ឋាភិបាល​ដោះស្រាយ។ នៅ​ក្នុង​វីដេអូ​បទ​សម្ភាសន៍​ជាមួយ​ផលិតករ​ភាពយន្ត​អាមេរិក​ម្នាក់ កាលពី​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន បាន​ចាត់​ទុក​ជម្លោះ​ដីធ្លី គឺ​ជា​រឿង​សោកស្តាយ​ធំ​បំផុត​សម្រាប់​រូប​លោក។

  • អ្នក​មាន​ជម្លោះដីធ្លី​ជាង១០០គ្រួសារនៅព្រះវិហារទទួលបាន​ដំណោះស្រាយ បន្ទាប់ពីតវ៉ាជិត១០ឆ្នាំ

    ប្រជាពលរដ្ឋ១១២គ្រួសារនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រោយពីពលរដ្ឋទាំងនោះបាននាំគ្នាតវ៉ារកដំណោះស្រាយអស់រយៈពេល​ជិត១០ឆ្នាំ។

  • សំណុំ​រឿង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​បោះ​ឆ្នោត៖ អាជ្ញាធរ​សង្ស័យ​ថា អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ជា​អ្នក​នៅ​ពី​ក្រោយ

    មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​១៨​កក្កដា​នេះ បាន​ដាក់​ការ​សង្ស័យ​ជំហាន​បឋម​ថា អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទំនង​ជា​នៅ​ពី​ក្រោយ​ការ​ប្រឌិត​ព័ត៌មាន​ដែល​ថា សមាគម​វៀតណាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ ចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជុំវិញ​ការ​សន្និដ្ឋាន​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ផ្លូវ​នយោបាយ​ទុច្ចរិត​បែប​នេះ​ដែរ។

  • "ការ​ព្រមាន​របស់​មន្ត្រី​គ.ជ.ប​រឿង​អំពាវនាវ​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ជា​ការ​គំរាមកំហែង"

    គណបក្ស​ប្រឆាំង​ចាត់​ទុក ការ​ព្រមាន​របស់​មន្រ្តី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ថា អ្នក​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជា​ទោស​ឧក្រិដ្ឋ​នោះ គឺ​ជា​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេច​ចិត្ត ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

  • ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ថ្មពួក​តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក​ប្រមាណ ៨០​នាក់​តំណាង​ឲ្យ ១៧០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​គោរព​តាម​ពាក្យសន្យា ដែល​អះអាង​ថា នឹង​បែងចែក​ដី​ទំនាស់​មួយ​ចំនួន​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​ដាំ​ដុះ​នោះ។

  • សង្គមស៊ីវិលនិងអតីតបក្សប្រឆាំងថាច្បាប់ដែល​រដ្ឋសភាអនុម័តក្នុង​អាណត្តិ​ទី៥មា​ន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន

    អង្គការសង្គមស៊ីវិល និងអតីតបក្សប្រឆាំងថា ការអនុម័តច្បាប់របស់រដ្ឋសភានីតិកាល​ទី៥នេះមាន​ទាំង​ច្បាប់​ដែល​ល្អនិងច្បាប់​ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព​ ខណៈរដ្ឋសភាអះអាងថាការអនុម័តច្បាប់ជាង​១០០នេះ គឺសម្រាប់បម្រើ​ជាប្រយោជន៍ដល់សង្គមជាតិ។

  • ពលរដ្ឋ​រិះគន់​សមាគម​សិល្បៈ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ទាំង​បំពាន​ច្បាប់

    អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប្រតិកម្ម​នឹង​ប្រធាន​សមាគម​មិត្ត​សិល្បៈ ដែល​បាន​យកឈ្មោះ​សមាគម ទៅ​ចូលរួម​ឃោសនា​ហែ​គណបក្ស​នយោបាយ។ អ្នក​សិល្បៈ​ហៅ​សកម្មភាព​បែបនេះ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​តម្លៃ​ខ្លួនឯង និង​អ្នក​សិល្បៈ ឯ​សង្គម​ស៊ីវិល​ថា ខុស​នឹង​ច្បាប់​អង្គការ​សមាគម ដែល​ក្រសួងមហាផ្ទៃ​ហាមឃាត់ មិន​ឲ្យ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ។

  • "ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​ថៃ​បន្ត​កើត​មាន​ចំពោះ​កម្មករ​ខ្មែរ និង​ភូមា"

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ការ​រំលោភបំពាន​កម្លាំង​ពលកម្ម​នៅតែ​បន្ត​កើតមាន​លើ​ទូក​នេសាទ​ថៃ ហើយ​ជនរងគ្រោះ​នៃ​ការ​រំលោភបំពាន​នោះ គឺជា​កម្មករ​ខ្មែរ និង​ភូមា។ អង្គការ​អន្តរជាតិ​មួយ​នេះ​បន្ត​ថា រដ្ឋាភិបាល​ថៃ​បាន​បន្ត​លាក់លៀម​ការរំលោភ​សិទ្ធិ​ការងារ​នៅ​លើ​ទូក​នេសាទ ដែល​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​លើ​សម្ពាធ​ដែល​គួរ​ដាក់​លើ​ប្រទេស​ថៃ ខណៈ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​របស់​ថៃ។

  • មន្ត្រី​HRW​ប្រចាំ​ប្រទេស​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន​ដាក់ទណ្ឌកម្ម​មន្ត្រី​បាតដៃ​កង្វក់​ខ្មែរ​១២​រូប

    ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ប្រឆាំង​ឧត្ដមសេនីយ៍​កម្ពុជា​១២​រូប ដែល​អង្គការ​អន្តរជាតិ​នេះ អោយ​ឈ្មោះថា ជា​បុគ្គល «មាន​បាតដៃ​កខ្វក់​» ព្រមទាំង​ជន​ដទៃ​ទៀត​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើឡើង​តាមរយៈ​សំណេរ​មួយ របស់​អ្នកស្រី ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន មិន​ខ្វល់​នឹង​រឿង​នេះ​ទេ។

  • ប្រជា​សហគមន៍​ទំពួន​ខេត្ត​រតនគីរី ថា​អាជ្ញាធរ​ណែ​នាំ​ឲ្យ​ឈប់​ទាក់​ទង​ជា​មួយ​អង្គការសង្គម​ស៊ីវិល​

    ប្រជា​សហ​គមន៍​ជន​ជាតិ​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី បានចោទ​អាជ្ញា​ធរ​ស្រុក​ថា​បាន​ចុះ​មក​ណែ​នាំ​ឲ្យ​សហ​គមន៍​ ​ឈប់​​ទាក់​​ទង​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រហូត​ដល់​បោះឆ្នោត​រួច។ ​ប្រធាន​សហ​គមន៍​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី លោក ទុយ ញ៉េប បាន​ឲ្យ​VOD ដឹងថា ​អភិបាល​ស្រុក​លំផាត់លោក​នូ ថេរ កាល​ពី​ម្សិល​មិញបាន​ចុះមក​បើក​វេទិការ​ដើម្បីណែ​នាំពល​រដ្ឋ​ពី​ការ​បោះឆ្នោត​ខាង​មុខក្នុង​ ភូមិសាម​បុត្រ​លើ ឃុំ​សេដា​ ដោយ​​បញ្ជាក់​ប្រាប់​ទៅ​កាន់​ប្រជា​សហ​គមន៍មិន​ឲ្យ​ទាក់​ទង​ ឬ​ជួប​ជុំ ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ចាប់​ពីពេល​នេះ​រហូត​ដល់​បញ្ចប់​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ កក្កដា​ខាង​មុខ ដោយ​ពុំ​បាន​បញ្ជាក់​ពីមូល​ហេតុនោះ​ទេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo