កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក ហ៊ុន សែន ស្នើ​ជប៉ុន​ជួយ​គាំទ្រ​និង​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​កម្ពុជា

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ឲ្យ​ជប៉ុន ជួយ​គាំទ្រ និង​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កម្ពុជា ដើម្បី​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។ រី​ឯ​​អង្គការ​សង្គម​ស៊ីវិល​យល់​ថា សហគមន៍​អន្តរជាតិ រួម​មាន​ជប៉ុន ជាដើម នឹង​ចូលរួម​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​នយោបាយ​វិល​ទៅ​រក​ប្រក្រតីភាព​វិញ។

  • គ.ជ.ប អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីរើសមេដឹកនាំដែលខ្លួនពេញចិត្ត​

    មេដឹកនាំគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតហៅ​កាត់​ថា គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅបោះឆ្នោត​ថ្នាក់ជាតិទាំងអស់គ្នា ដោយថាដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត​។

  • អង្គការអន្តរជាតិមួយជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីគំរាម​សម្លាប់លោក ជា មុនី

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យ​អាជ្ញាធរ​ស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើ​ករណីគំរាមសម្លាប់ និងការធ្វើទុក្ខបុកម្នេញ លើអតីតប្រធាន​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា​​ និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលរងការបាញ់សម្លាប់កាលពីឆ្នាំ២០០៤។

  • ក្រុម​សិទ្ធិមនុស្ស​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​បង្ក្រាប​លើ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ថៃ

    អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មករា ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ផ្ដន្ទាទោស​បុគ្គល និង​ក្រុម​នាំ​ពលករ​ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ។ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កន្លង​មក​កម្ពុជា បាន​ចាត់​ការ​លើ​បញ្ហា​នេះ ហើយ​បាន​កែសម្រួល​លក្ខខណ្ឌ​ការងារ​ជាច្រើន។

  • "បរិយាកាស​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​ធ្លាក់​ចុះ​​អាក្រក់​បំផុត​ក្នុង​ឆ្នាំ​២០១៧"

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​១៨ ខែ​មករា នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​អនុវត្ត និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧។ របាយការណ៍​កម្រាស់ ៦៤៣​ទំព័រ​នេះ សង្ខេប​ពី​បញ្ហា​សិទ្ធិមនុស្ស​ចម្បងៗ ក្នុង​ប្រទេស​ជាង ៩០​នៅ​ទូទាំង​ពិភពលោក ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​ដល់​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

  • សាលា​រាជធានី​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ថ្លែង​សារ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

    សាលា​រាជធានី​ភ្នំពេញ ហាម​សហជីព​សេរី​កម្មករ​កុំ​ឲ្យ​តំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មករា ខាង​មុខ​នេះ។ អនុប្រធាន​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ​ការ​ហាម​ប្រាម​បែប​នេះ ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា សហជីព​ពុំ​មាន​គម្រោង​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សារ​នយោបាយ​នោះ​ទេ។

  • កម្មករ​២​រោងចក្រ​ត្រៀម​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

    កម្មករ​រោងចក្រ​ចំនួន​២ ដែល​មាន​ថៅកែ ជា​ជនជាតិ​កូរ៉េ ត្រៀម​ដាក់​ញត្តិ​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ក្រោយ​ពេល​ពួកគេ​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ជាង ១​ខែ​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ។

  • ស្រប​ពេលរដ្ឋាភិបាល​​គំរាម​បិទ​​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ម្ចាស់ជំនួយ​នៅស្ងាត់​​ស្ងៀម​​​

    លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋាភិបាលបរទេស នឹងកាន់តែនិយាយឥតសំចៃ ប្រសិនបើបណ្តាញ ការទូតមិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ។លោកបានថ្លែងថា “ខ្ញុំគិតថា ប្រហែលជាពួកគេនៅស្ងៀមរង់ចាំមើលសភាពការណ៍សិន។ ខ្ញុំគិតថាពួកគេនឹងមិននៅស្ងៀមយូរឡើយ”។

    អានបន្ត
  • តំណាងរាស្រ្តបក្ស​កាន់អំណាច​គំាទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា​

    តំណាងរាស្រ្តគណបក្សកាន់អំណាច នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។ ការប្រជុំសភាជាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់តុលាការ។ ការបោះឆ្នោតនេះធ្វើឡើងដោយសំឡេង៦៨លើ៦៨ គឺតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច ដោយពុំមានវត្តមានរបស់បក្សប្រឆាំង។

    អានបន្ត
  • អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិនោះទេ

    (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិ ទៅព្រះមហាក្សត្រនោះឡើយ។ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មការគណបក្សសង្រ្គោះជាតិរាជ ធានីភ្នំពេញ បានដាក់ពាក្យស្នើសុំធ្វើការដង្ហែញត្តិទៅព្រះមហាក្សត្រ។

    អានបន្ត
  • រដ្ឋាភិបាលបង្គាប់ឲ្យ​តំណាងរាស្រ្តបក្ស​កាន់អំណាច ​លោក ឡោក ហ៊ួរ ចូលដោះស្រាយទំនាស់ដីធ្លី

    រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។ ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ “តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ”។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។

    អានបន្ត
  • ពលរដ្ឋ​ប្រមូលផ្តុំនៅមុខ​ស្នាក់ការគណបក្ស​ប្រឆាំង​ដើម្បីដង្ហែញត្តិថ្វាយព្រះមហាក្សត្រ​

    ប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមហែញត្តិទៅព្រះមរមរាជវាំងនៅរសៀលថ្ងៃនេះ ដោយស្នើសុំព្រះរាជអន្តរាគមន៍កុំឲ្យមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងដោះលែងមន្រ្តីគណបក្សផ្សេងទៀត។ តាមគម្រោង អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតនឹងដង្ហែញត្តិទៅព្រះបរមរាជវាំងនៅម៉ោង២រសៀល។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ ប្រជាពលរដ្ឋជាង៦០០នាក់បានប្រមូលផ្តុំនៅមុខស្នាក់ការបក្សហើយចរាចរណ៍មានសភាពណែនតាន់តាប់។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់មានសមត្ថកិច្ចនិងសន្តិសុខខណ្ឌយាមកាមនៅស្នាក់ការនោះទេ។

    អានបន្ត
  • សមត្ថកិច្ចបំបែកសកម្មជនពាក់អាវខ្មៅជាលើកទី៤

    សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប នោះ ជាលើកទី៤នៅថ្ងៃចន្ទនេះ ខណៈពួកគេជួបជុំគ្នានៅជិតរង្វល់មូលចោមចៅ។ សកម្មជនដីធ្លីជាស្រ្តីជាង១០នាក់បានជួបជុំគ្នាដូចការគ្រោងទុកនៅរង្វង់មូលចោមចៅ ដោយថានឹងដើរក្បួនទៅកាន់ពន្ធនាគារព្រៃសទាមទារដោះលែងអ្នកដែលជាប់ឃុំ។ ប៉ុន្តែសមត្ថកិច្ចនិងសន្តិសុខខណ្ឌពោធិ៍សែនជ័យ បានដណ្តើមយកបដាទៅហែកចោល ដែលស្រ្តីសកម្មជនទាំងនោះលើកបង្ហាញទាមទារឲ្យដោះលែង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ទៀត។

    អានបន្ត
  • អាជ្ញាធរ​រារាំង​ការ​ជួបជុំ​របស់​ស្ត្រីអ្នកតវ៉ា​ដែលលើកបដា​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​

    ក្រុមស្ត្រី​អ្នកតវ៉ាប្រមាណ​១០នាក់ ​ក្នុង​សម្លៀកបំពាក់​ពណ៌​បាន​ជួបជុំគ្នា​នៅ​រង្វង់មូល​ចោមចៅ ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យជួបជុំគ្នាឡើយ​។ ស្ត្រីអ្នកតវ៉ា​មកពីសហគមន៍​បឹងកក់ និងសហគម​ន៍​ថ្ម​គោល​ជាដើម បាន​លើកបដា​រិះគន់​រដ្ឋាភិបាល និងទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គជប ដែលកំពុង​ត្រូវឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ព្រៃស និង​មន្ទីរឃុំឃាំង​ភ្នំពេញ PJ។ ក្រុមអ្នកតវ៉ា​ស្លៀកពាក់ខ្មៅ មានបំណង​ដង្ហែ​បដានេះទៅកាន់​មន្ទីរឃុំឃាំងព្រៃស ប៉ុន្តែ​សមត្ថកិច្ច​បាន​ដណ្តើមទាញ​យកបដាដែលមានចង​ប៉ោងៗពី​ដៃក្រុមអ្នកតវ៉ា។ ប៉ុន្តែ​ក្រោយពី​ការ​ដណ្តើម​បដា​ពី​ក្រុមអ្នកតវ៉ាហើយនោះ សមត្ថកិច្ច​បាន​អនុញ្ញា​ត​ឲ្យក្រុមស្ត្រី​អ្នកតវ៉ា​ធ្វើ​ដំណើរទៅ​មន្ទីរឃុំឃាំង​ព្រៃស​តាម​បំណង​របស់​ពួកគេ៕

    អានបន្ត
  • អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ថា​អភ័យឯកសិទ្ធិ​មិនអាច​ការពារ​លោក កឹម សុខា ពីការ​ចាប់ខ្លួន​

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមក្រមព្រហ្មទណ្ឌ ហើយអភ័យឯកសិទ្ធិមិនអាចការពាររូបលោកបាននោះទេ។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

    អានបន្ត
  • បក្សប្រឆាំង​ព្រមាន​ធ្វើ”មហាបាតុកម្ម​អហិង្សា”​ បើ​សិន​មាន​ការ​ចាប់ខ្លួន លោក កឹម សុខា​

    គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើ”មហាបាតុកម្មអហិង្សា” ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ ការសម្រេចនេះធ្វើឡើងក្រោយមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដោយផ្ដោតលើ“ស្ថានភាពនយោបាយបច្ចុប្បន្ន”។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

    អានបន្ត
  • បក្ស​ប្រឆាំង​ប្រកាស​បើក​កិច្ច​ប្រជុំបន្ទាន់ ក្រោមអធិបតី​លោក កឹម សុខា​

    គណបក្សសង្រ្គោះជាតិឲ្យដឹងថានៅព្រឹកថ្ងៃសុក្រនេះ គណបក្សនឹងបើកកិច្ចប្រជុំអចិន្រ្តៃយ៍មួយនៅទីស្នាក់ការបក្សនៅចាក់អង្រែលើ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយចុងក្រោយ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនលោក កឹម សុខា។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថានៅម៉ោង៨ព្រឹក ថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការបក្សចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមអធិបីតភាពរបស់លោក សម រង្ស៊ីនិងលោក កឹម សុខា។

    អានបន្ត
  • តុលាការ​ជូនដំណឹង​ទៅ​រដ្ឋសភា​ រឿងចោទប្រកាន់លោក កឹម សុខា

    ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋសភា ដោយរាយការណ៍ថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពី”បទបដិសេធក្នុងការចូលខ្លួន” ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើរកឃើញកំហុស។

    អានបន្ត
  • តុលាការ​ចោទប្រកាន់​លោក កឹម សុខា ថា​ប្រព្រឹត្តបទល្មើសជាក់ស្តែងអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ

    តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីស្តាប់ចម្លើយរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់លោក កឹម សុខា អយ្យការបានកោះហៅជនសង្ស័យ២រូបដែលជាតំណាងរាស្រ្តបក្សប្រឆាំង គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ មកឆ្លើយបំភ្លឺហើយ លោក កឹម សុខា ក៏ត្រូវបានកោះហៅ ក្នុងឋានៈជាសាក្សីផងដែរ។ អយ្យការបញ្ជាក់ថាក្នុងដំណាក់កាលស៊ើបអង្កេត លោក កឹម សុខា ជា”សាក្សីដែលមានសារៈសំខាន់បំផុត”សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង។ សេចក្តីថ្លែងការណ៍បន្តថាលោក កឹម សុខា មិនចូលបំភ្លឺដោយ”មិនមានមូលហេតុសមស្រប”ដោយគ្រាន់តែឲ្យមេធាវីបញ្ជូនលិខិតមកអយ្យការ។

    អានបន្ត
  • មេធាវីពន្យល់ថាតុលាការគ្មានសិទ្ធិនាំខ្លួន លោក កឹម សុខា​ ពេលនីតិវិធីស្ថិតក្នុងការស៊ើបអង្កេតបឋម

    មេធាវីចំនួន៥រូបបានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាថា តុលាការគ្មានសិទ្ធិនាំខ្លួនកូនក្តីពួកគេគឺប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទេដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ ការបកស្រាយរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នេះធ្វើឡើងមុនមួយថ្ងៃនៃកាកោះហៅជាលើកទី២របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធីភ្នំពេញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ខែឧសភានេះ ក្នុងសំណុំរឿងសញ្ចារកម្មដែលតុលាការមិនទាន់បង្ហាញមុខជនសង្ស័យនៅឡើយ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo