កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • CCHRថា​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ រង​ការ​រឹតត្បិត​ខ្លាំង

    ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ​ឆ្នាំនេះ «ឃ្លាំមើល​បុគ្គល​មាន​អំណាច សារព័ត៌មាន យុត្តិធម៌ និង​នីតិរដ្ឋ» មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២ ឧសភា​ថា អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ បាន​លះបង់​ជីវិត​របស់​ខ្លួន ដើម្បី​ការងារ​លើកស្ទួយ​សិទ្ធិ​​សេរីភាព​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​រយៈពេល ៣០​ថ្ងៃ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដើម្បី​លើកកម្ពស់​ពី​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​សារព័ត៌មាន​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃ​ទី​១​មិថុនា ឆ្នាំ​២០១៨។

  • សហជីព​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ

    ក្រុម​សហជីព កម្មករ សមាគម និង​អង្គការ​ផ្នែក​សិទ្ធិ​ការងារ នៅ​ថ្ងៃទី១ ឧសភា នេះ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីតាំង​ដោយឡែក​ពី​គ្នា ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ។ អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​ជាច្រើន​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​ក្រុម​អ្នក​ប្រារព្ធ​ពិធី ដើម្បី​កុំ​ឱ្យ​មានការ​ដង្ហែ​ក្បួន​ណាមួយ​ចេញពី​ទីតាំង​ដែល​ខ្លួន​បាន​កំណត់។ មន្ត្រី​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា នេះ​ជា​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​សហជីព និង​កម្មករ។

  • ពលរដ្ឋ​ខេត្ត​ក្រចេះ​រំពឹង​ថា ​អភិបាល​ខេត្ត​ក្រចេះ​ថ្មី នឹង​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី

    ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​ថ្មី​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី និង​បញ្ហា​ប្រឈម​នានា ដែល​ពលរដ្ឋ​ត្រូវ​ការ​ឲ្យ​ដោះ​ស្រាយ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ប្រកាស​តែង​តាំង លោក វ៉ា ថន ឲ្យ​ចូល​កាន់​តំណែង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាល​ខេត្ត​ក្រចេះ​ជំនួស​លោក សរ ចំរុង។

  • ពលរដ្ឋ​ទំនាស់​ដី​ជាង ១០០​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​ថៃ​ថា រំលោភ​យក​ដី

    ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជាង​ ១០០​គ្រួសារ​ ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ថា រំលោភ​យក​ដី​របស់​ពួកគាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ពលរដ្ឋ​បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ដើម្បី​ដាក់​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់។ ប្រធាន​ទំនាក់ទំនង​ព្រំដែន-ថៃ ច្រានចោល​ចោទ​ប្រកាន់​នេះ។

  • ពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លីនៅ​ខេត្ត​ក្រចេះ​បន្ត​ឡើង​មកតវ៉ា​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

    ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​​ស្វែង​រក​អន្តាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ។

  • សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​នេះ ដើម្បី​ឱ្យ​អ្នកស្រី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក ចាន់ ពុទ្ធិស័ក បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ថា ល្មម​ដល់​ពេល​ដោះ​លែង​អ្នកស្រី ទេព វន្នី ហើយ ព្រោះ​ម្យ៉ាង​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​ម្យ៉ាង​ទៀត អ្នកស្រី​ក៏​បាន​ជាប់​ពន្ធនា​អស់​រយៈ​ពេល​ពីរ​ភាគ​បី នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​រយៈ​ពីរ​ឆ្នាំ​កន្លះ​នោះ​ហើយ៖ «យើង​ឃើញ​ថា អ្នកស្រី ទេព វន្នី គាត់​គ្រាន់​តែ​សម្តែង​មតិ​ទាមទារ​យុត្តិធម៌​រឿង​ដីធ្លី ក៏​ដូចជា​យុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ។ល។ និយាយ​រួម​ទៅ គាត់​គ្រាន់​តែ​អ្នក​ទោស​មនសិការ​ទេ។ អ៊ីចឹង​អ្នកស្រី ទេព វន្នី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ គឺ​គ្រប់គ្រាន់​ហើយ ដែល​គេ​ផ្ដន្ទាទោស​ធ្វើ​បាប​គាត់​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​សម្រាប់អ្នកស្រី ទេព វន្នី មកដល់ពេលនេះ គឺ​បី​លើក​ហើយ ដែល​គាត់​ជាប់​ពន្ធនាគារ»។

  • សិទ្ធនារី៖ ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​តម្លៃ​លើ​ស្រ្តី

    រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ខួប​លើក​ទី​១០៧ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៨​មិនា​ក្រោម​ប្រធាន​​បទ “ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ”។​ ក្រៅ​ពី​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​រៀប​ចំ​ពិធី​នេះ​ដែរ ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​​គាំទ្រ​ដល់​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា។

  • អ្នកស្រលាញ់ភេទដូចគ្នាថា នៅតែរងការរើសអើងពីសង្គម​

    ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឲ្យដឹងថា ពួកគេនៅតែរងការរើសអើងពីសាច់ញាតិ និងប្រជាពលរដ្ឋទូទៅ ដោយ​ថា​ទោះ​ជា​ពួកគេខំធ្វើជាមនុស្សល្អ និងជួយការងារសង្គមក្តី​។

  • ក្រសួងចុះដោះស្រាយបញ្ហាកម្មករថៅកែរត់ចោល ក្រោយបញ្ជាពីលោក ហ៊ុន សែន

    ក្រសួងប្រកាសចុះដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រចំនួន ៩ ដែលថៅកែរត់ចោលដោយ​ពុំ​បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍​ផ្សេងៗជូនកម្មករ ក្រោយពី​មានបញ្ជា​​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

  • សង្គម​ស៊ីវិល​នឹង​ធ្វើ​កម្មវិធី​លើក​ស្ទួយ​សមភាព​យេនឌ័រ​ក្នុង​ទិវា​នារី​អន្តរជាតិ

    ក្រុម​អង្គការ​ដែល​ធ្វើការ​ផ្នែក​លើកស្ទួយ សមភាព​យេនឌ័រ គ្រោង​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​មួយ​ស្ដីពី "​សំឡេង​របស់​យើង​ដើម្បី​សមភាព​យេនឌ័រ" ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ។

  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន លី យ៉ុងផាត់

    សង្គម​ស៊ីវិល​នៅ​ខែត្រ​កោះកុង ទាមទារ​ឲ្យ​តុលាការ ដោះលែង​តំណាង​របស់​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន អេស​.​អ៊ី​.​ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខែត្រ​កោះកុង បានសម្រេច​ចោទ​តំណាង​ពលរដ្ឋ​ម្នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​មេការ​ក្រុមហ៊ុន។

  • រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញបន្ទាប់ពីបិទអស់ជិត៥ខែ

    រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថាន​អាច​ដំណើរ​ការ​ជា​ធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះ ត្រូវបាន​បិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លី​ជាមួយក្រុម​ហ៊ុន​ស្ករអំពៅលោក លី យ៉ុងផាត់។

  • អ្នក​ច្បាប់​និង​អ្នក​សារព័ត៌មាន​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី

    អ្នក​ច្បាប់ និង​ក្រុម​អ្នក​សារព័ត៌មាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប គឺ​ជា​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់។ ពួកគេ​ទាមទារ​តាមរយៈ​លិខិត​មួយ​ច្បាប់​រួម​គ្នា​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

  • ពលរដ្ឋ​ខែត្រ​ក្រចេះ​ជាង ៣០០​នាក់​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​វៀតណាម

    ពលរដ្ឋ​ជាង ៣០០​នាក់ រស់នៅ​ឃុំ​ពីរធ្នូ និង​ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​លើកគ្នា​តវ៉ា​ប្រឆាំង ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​វៀតណាម​ឈ្មោះ ចម្ការកៅស៊ូ​មេមត់ ដែល​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់​ច្រើន​ហិកតារ។ ពួកគាត់​ថា អាជ្ញាធរ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ធ្លី​នោះ​ទេ បែរជា​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ចាប់ខ្លួន​អ្នកភូមិ ២​នាក់ និង គំរាម​ចាប់​ពលរដ្ឋ​ផ្សេងទៀត​ដាក់គុក​បើ​នៅតែ​រឹងទទឹង​តវ៉ា​ទៀត។

  • ពលរដ្ឋ​គិរីសាគរ​ប្ដឹង​ក្រុមហ៊ុន​ចិន​ទៅ​តុលាការ​កោះកុង​រឿង​បំផ្លាញ​ផ្ទះ​និង​ផលដំណាំ

    ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ប្ដឹង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ទៅ​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ រុះរើ​ដុត កម្ទេច​ផ្ទះ​ពលរដ្ឋ ៩​គ្រួសារ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ កាលពី​ពាក់​កណ្ដាល​ខែ​មករា។ រីឯ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ យុត្តិធម៌ ព្រោះ​បើ​តាម​អង្គហេតុ​គឺ​ពលរដ្ឋ មាន​អាទិភាព​ក្នុង​ការ​ឈ្នះ​ក្ដី។

  • ច្បាប់​ថ្មី៖ អ្នក​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​នឹង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ

    នៅ​ព្រឹក​នេះ គណៈរដ្ឋមន្រ្តី​កម្ពុជា​ដែល​ដឹក​នាំ​ប្រជុំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ គឺ​រដ្ឋាភិបាល​បាន​បញ្ចូល​មាត្រា​ថ្មី​មួយ​ទៀត​ដោយ​កំណត់​ដាក់​ទោស​ទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​លើ​ជន​ណា​ដែល​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ។ សេចក្តី​ព្រាង​វិសោធនកម្ម​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់។

  • នគរបាល​​ថា មន្ត្រី​ប្រដាប់​អាវុធ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្ម​លើ​មន្ត្រី​៣​រូប​នៅ​មណ្ឌលគិរី

    នគរបាល​ខេត្ត​មណ្ឌល​គីរី​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា និង​នគរបាល​នៅ​ក្នុង​ខេត្ត​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​លើ​មន្ត្រី​បរិស្ថាន ៣​រូប កាល​ពី​បី​ថ្ងៃ​មុន​នេះ ដោយ​ថា សមត្ថកិច្ច​កំពុង​កំណត់​មុខ​សញ្ញា។

  • ក្រសួង​ព័ត៌មាន​ប្រកាស​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​បឋម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

    រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ធ្វើ​ពិធី​ប្រកាស​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​បឋម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រឹម​កម្រិត​ក្រុម​ការងារ​បច្ចេកទេស កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​រួម​ជា​មួយ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បាន​ចំណាយ​ពេល​ជជែក​ពិភាក្សា​គ្នា​​យ៉ាង​យូរ​មក​ហើយ។

  • ពលរដ្ឋ​សេសសល់​ក្នុង​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​មួយ​ភាគ​ធំ​​យល់​ព្រម​ទទួល​សំណង​ ខណៈ​គ្រួសារ​មួយ​ចំនួន​ទៀត​បន្ត​តវ៉ា

    ភ្នំពេញ — ​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​មួយ​ភាគ​តូចក្នុង​សហគមន៍​បុរីកីឡា​ បាន​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​សម​ស្រប​ពី​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​បាន​ព្រម​ទទួល​យក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ។

  • កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់​លោក ឈាង វុន

    រឿងរ៉ាវ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ទៅ​រំខាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅ​ខេត្ត​បាត់ដំបង នៅ​មិន​ទាន់​ចប់​ទេ ហើយ​ពេល​នេះ​លោក ឈាង វុន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា បាន​ចោទ​ប្រកាន់​ថា អាហារដ្ឋាន​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រ​ចលនា​ឧទ្ទាម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo