កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ពុះពារជម្នះភាពប្រឈមដើម្បីត្រួសត្រាយផ្លូវឱ្យយុវជនចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយ
បញ្ហាមួយចំនួន ប្រសិនបើដោះស្រាយដោយប្រើយុទ្ធសាស្ត្រដដែលៗ មិនអាចដោះស្រាយបានទេ ។ នេះជាការលើកឡើងរបស់លោក សែស អរុណសក្ដា អាយុ ២៦ឆ្នាំ មកពី វេទិកាអនាគត ។ អ្នកស្រាវជ្រាវដែលផ្ដោតលើនគរូបនីយកម្មនិងការអភិវឌ្ឍ បាននិយាយថា យុវជនវ័យក្មេងដែលមានគំនិតប្រកបដោយច្នៃប្រឌិត មានសក្ដានុពលជាច្រើននិងសំខាន់សម្រាប់ការចូលរួមក្នុងការរៀបចំគោលនយោបាយ ។ លោក អរុណសក្ដា ជឿជាក់លើសក្ដានុពលរបស់យុវជនក្នុងការបញ្ជ្រាបឥទ្ធិពលទៅលើគោលនយោបាយនានាដែលគូសវាសអនាគត ដោយសារតែពួកគេមានភាពក្លាហាន និងជានិច្ចកាល តែងមានគំនិតថ្មីៗ ដែលមានន័យថា ពួកគេមិនប្រើប្រាស់វិធីដដែលៗដើម្បីដោះស្រាយបញ្ហានោះទេ ។
អានបន្ត -
សកម្មជនបរិស្ថានខកចិត្តដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំតម្កល់ការផ្ដន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំ
សកម្មជនការពារព្រៃឈើខេត្តរតនគិរី លោក ឆន ផល្លា ប្ដេជ្ញាថា លោកនៅតែរក្សាជំហរការពារព្រៃឈើដដែល ទោះបីជាសាលាឧទ្ធរណ៍ត្បូងឃ្មុំ កាត់ឱ្យលោកមានទោសជាប់ពន្ធនាគារ ១ ឆ្នាំនិងពិន័យប្រាក់ដូចតុលាការថ្នាក់ក្រោមសម្រេចក៏ដោយ។ សង្គមស៊ីវិលចាត់ទុកការសម្រេចនេះ ថា ជាសារមួយគំរាមកំហែង និងបំភិតបំភ័យ លើសកម្មជនព្រៃឈើធនធានជាតិនិងបរិស្ថាន។
អានបន្ត -
អ្នកការពារសិទ្ធិកម្មករថាការកាត់ទោសប្រធានសហជីពជាការរើសអើងសហជីពឯករាជ្យ
ភ្នំពេញ — តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ បានផ្តន្ទាទោសប្រធានសហជីពមូលដ្ឋានមួយរូបនៅរោងចក្រផលិតស្បែកជើងវីងស្តារស៊ូ (Wing Star Shoes) គឺលោក ជា ចាន់ ឱ្យជាប់ពន្ធនាគារមួយឆ្នាំពីបទ«សមគំនិតក្នុងអំពើលួច»។ ប៉ុន្តែលោកត្រូវអនុវត្តទោស៦ខែ ឯទោសសេសសល់ត្រូវព្យួរតាមបញ្ញត្តិនៃការព្យួរទោសធម្មតានៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ អ្នកការពារសិទ្ធិកម្មករចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺជារឿងអយុត្តិធម៌។
អានបន្ត -
តុលាការបដិសេធសំណើពីក្រុមចលនាមាតាធម្មជាតិដែលចង់ឱ្យមន្រ្តីនគរបាលតតាំងក្តីនៅក្នុងសវនាការ
សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញកោះហៅមន្រ្តីនគរបាលដែលពួកគេចោទប្រកាន់ថា ជាអ្នកដែលកសាងសំណុំរឿងក្នុងបទចោទ រួមគំនិតក្បត់ មកតតាំងក្តីគ្នាដោយផ្ទាល់នៅក្នុងអង្គសវនាការ ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
អានបន្ត -
ពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារប្រឈមនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល
ប្រជាពលរដ្ឋរស់នៅ ស្រុកគូលែន ខេត្តព្រះវិហារ ជាង២០០គ្រួសារកំពុងប្រឈមនឹងអាជ្ញាធរខេត្តចុះបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល ដោយអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋទាំងនោះកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារ។ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគេតាំងទីលំនៅ និងអាស្រ័យផលនៅតំបន់នោះចាប់តាំងពីឆ្នាំ១៩៩៩មក។ មន្ត្រីសង្គមស៊ីវិល ទទូចទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីកុំឲ្យមានការប្រើប្រាស់អំពើហិង្សាកើតឡើង។
អានបន្ត -
បក្សកម្លាំងជាតិបាតុកម្មទាមទាររដ្ឋាភិបាលឱ្យដោះលែងអ្នកជាប់ឃុំនយោបាយជាលើកទី២
គណបក្សកម្លាំងជាតិនៅថ្ងៃទី១៦ ខែមិថុនា បានប្រមូលផ្ដុំសកម្មជនធ្វើបាតុកម្មជាលើកទីពីរ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងដោះលែងអ្នកទោសនយោបាយ។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា បច្ចុប្បន្ន ការអនុវត្តសិទ្ធិរបស់ពលរដ្ឋកំពុងធ្លាក់ចុះគួរឱ្យបារម្ភ។ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកម្លាំងជាតិ រួមជាមួយគ្រួសារអ្នកជាប់ឃុំប្រមាណ ៣០០នាក់មកពីបណ្ដាខេត្តនានាដូចជាខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តមួយចំនួនទៀត បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយសន្តិវិធីនៅមុខទីស្នាក់ការបក្សប្រចាំរាជធានីភ្នំពេញដែលស្ថិតនៅភូមិបឹងសាឡាង ខណ្ឌឫស្សីកែវ។
អានបន្ត -
រដ្ឋបាលខេត្តបាត់ដំបងថា បទចម្រៀង“យុត្តិធម៌ម្ដាយខ្ញុំ” ប៉ះពាល់ក្រុមគ្រូពេទ្យខេត្តទាំងមូល
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញការបំភ្លឺមួយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទចម្រៀង “យុត្តិធម៌ម្ដាយខ្ញុំ” ថាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យខេត្តបាត់ដំបងទាំងមូល បន្ទាប់ពីបទចម្រៀងតស៊ូតមិនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គម។ បទចម្រៀង "យុត្តិធម៌ម្ដាយខ្ញុំ" នេះបានរៀបរាប់ពីភាពអវិជ្ជមានរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនៅក្រោយការស្លាប់ស្ដ្រីវ័យ៤៣ឆ្នាំម្នាក់។
អានបន្ត -
សង្គមស៊ីវិលអះអាងថា ការឃុំខ្លួនសកម្មជននយោបាយជាបណ្តោះអាសន្ន គឺ «មិនចាំបាច់»និងប៉ះពាល់ជីវភាពគ្រួសាររបស់ពួកគេ
នៅដើមសប្តាហ៍នេះ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការជាន់ទាបលើសកម្មជននយោបាយ លោក ខឹម ចាន់វណ្ណៈ លោក ម៉ា ចិន្តា លោក ហាក់ កុសល និងលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ (NPP)។ ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ ខែមិថុនា តុលាការកំពូល ក៏បានតម្កល់សាលដីការបស់តុលាការជាន់ទាបក្នុងការឃុំខ្លួន លោក នី ណាក់ អ្នកអត្ថាធិប្បាយពីបញ្ហាសង្គម និងជាអ្នករិះគន់រដ្ឋាភិបាល ខណៈតុលាការកំពូលក៏បានតម្កល់សាលដីកាឃុំខ្លួនលោក មឺ សេងហ៊ សកម្មជននយោបាយ កាលពីថ្ងៃទី១០ ខែមិថុនា ផងដែរ។
អានបន្ត -
តំណាងសហជីពតវ៉ាប្រឆាំងអង្គការសង់ត្រាល់ទាក់ទងនឹងរបាយការណ៍ស្ដីពី «ការរឹតត្បិត»សេរីភាពសហជីព
សមាជិករបស់សហព័ន្ធសហជីព និងសហជីពប្រហែល៧០នាក់បានមកតវ៉ានៅមុខស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ថាប័នមួយនេះបានចេញផ្សាយរបាយការណ៍មួយនិយាយពីការរឹតត្បិតលើសេរីភាពរបស់តំណាងសហជីព។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅមូលដ្ឋានថា ពួកគាត់រងការគំរាមកំហែង និងបង្ខំឱ្យចុះចូលបក្សកាន់អំណាច
សកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានមួយចំនួន អះអាងថា ពួកគេបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីពួកគេមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាចតាមការអូសទាញ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានសារសំឡេងបែកធ្លាយដែលគេសង្ស័យថា ជាសំឡេងរបស់លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីនិងក្រុមអតីតសកម្មជនបក្សប្រឆាំង ដែលលោកទិញទឹកចិត្តបានត្រូវចុះទៅមូលដ្ឋាន ដើម្បីវាយកម្ទេចកម្លាំងគណបក្សប្រឆាំង កុំឱ្យនៅទើសមុខទើសមាត់លោកតទៅទៀត។
អានបន្ត -
មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល ក្រោយឧទ្ធរណ៍តម្កល់សាលក្រមដាក់ទោស៣ឆ្នាំ
មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។
អានបន្ត -
តំណាងកម្មករ-កម្មការិនីថារបាយការណ៍របស់«សង់ត្រាល់» មិនឆ្លុះបញ្ចាំងពីការពិតនោះទេ
បន្ទាប់ពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថាសហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំងនោះលោកហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីព ដើម្បីកម្មករកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកម្មករ-កម្មការិនីមកពីបណ្តារោងចក្រសហគ្រាសជាង១០០នាក់ប្រមូលផ្តុំគ្នាដើម្បីដាក់ញ្ញាតិថ្កោលទោសចំពោះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់-CENTRAL) ដោយក្នុងអំឡុងពេលដាក់ញាត្តិ លោកហ៊ុយ សម្បត្តិ បានឱ្យដឹងថា របាយការណ៍ដែលចេញផ្សាយដោយ«សង់ត្រាល់» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។
អានបន្ត -
តុលាការខេត្តបន្ទាយមានជ័យ ដោះលែងស្ដ្រីកម្មករអូស៣នាក់ ដោយស្ថិតក្រោមការឃ្លាំមើល
ស្ដ្រី ៣នាក់ដែលជាកម្មករអូសរទេះ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីបានឃុំខ្លួន និងសួរនាំពីចៅក្រមអស់រយៈពេល ៣ថ្ងៃ។ ក៏ប៉ុន្តែការដោះលែងនេះ ស្ដ្រីទាំងនោះ ត្រូវស្ថិតក្រោមការឃ្លាំមើលពីតុលាការ ដោយហាមធ្វើសកម្មភាពប្រឆាំងនឹងមន្ត្រីសាធារណៈ និងហាមធ្វើសកម្មភាពអូសរទេះដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទនៅតាមច្រកព្រំដែន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់នោះ ចាត់ទុកលក្ខខណ្ឌទាំងនេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ ដែលធ្វើឱ្យប៉ះពាល់ជីវភាពធ្ងន់ធ្ងរដល់ក្រុមគ្រួសារស្ដ្រីទាំងនោះ
អានបន្ត -
សង្គមស៊ីវិលថាការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ ជះឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពមូលដ្ឋានសហជីព
មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ អះអាងថា ការប្រើលេសយកកិច្ចសន្យាការងាររបស់កម្មករនិយោជិត ដើម្បីបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ ជាកត្តាចម្បងនាំឱ្យជះឥទ្ធិពលអាក្រក់ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិការពារពិសេសរបស់ថ្នាក់ដឹកនាំសហជីពឯករាជ្យយ៉ាងធ្ងន់ធ្ងរ។
អានបន្ត -
លោក សៅ សុខា ចាត់ក្រុមអធិការស៊ើបអង្កេតលើមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ករណីគំរាមកំហែងអ្នករត់តាក់ស៊ី
អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចាត់ក្រុមអធិការឱ្យស៊ើបអង្កេតលើមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ករណីគំរាមកំហែងអ្នករត់តាក់ស៊ី។ សង្គមស៊ីវិលគាំទ្រចំណាត់ការនេះ ដោយថា ដើម្បីស្វែងរកការពិត និងយុត្តិធម៌។
អានបន្ត -
សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»
លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកមោងប្ញស្សីដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សឆន្ទៈខ្មែរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំពីបទ«រួមគំនិតក្បត់» ដែលជាប់ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អានបន្ត -
លោក ហ៊ុន សែន ព្រមានសារព័ត៌មានអន្តរជាតិ The Diplomat ថាផ្សាយខុសពីការពិត
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ព្រមានសារព័ត៌មានអន្តរជាតិ The Diplomat ថាបើស្គាល់ ហ៊ុន សែន មិនច្បាស់ សូមកុំលេងជាមួយ បន្ទាប់ពីសារព័ត៌មានអន្តរជាតិមួយនោះបានចុះផ្សាយថា អគ្គនាយកអង្គភាព CIA លោក Bill Burns ពុំបានជួបជាមួយលោក ហ៊ុន សែន នៅទីក្រុងភ្នំពេញទេ។
អានបន្ត -
អ៊ុយក្រែនស្នើកម្ពុជាពិចារណាជាថ្មីចំពោះសេចក្តីសម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន
អ៊ុយក្រែនស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះសេចក្តីសម្រេចចិត្តមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំធ្វើរយៈពេល ២ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤។ សំណើរបស់អ៊ុយក្រែននេះធ្វើឡើងតាមរយៈតំណាងស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជាលោក ហ្កាម៉ាន អូឡេកសាន់ដ្រដែលបានផ្តល់បទសម្ភាសឱ្យកាសែតខ្មែរថែម៍ថ្មីៗនេះ។ ចំពោះលោក ហ្កាម៉ាន អូឡេកសាន់ដ្រ ការមិនចូលរួមសន្និសីទនេះនឹងនាំឱ្យកម្ពុជាខកខានឱកាសចូលរួមជួយស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន។
អានបន្ត -
ក្រុមបាតុករស្នើឱ្យក្រសួងការបរទេសជប៉ុនបង្កកទ្រព្យសម្បត្តិមន្រ្តីរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានដាក់សំណើរទៅក្រសួងការបរទេសជប៉ុន ដើម្បីទាមទារឱ្យបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចដែលសហរដ្ឋអាមេរិកធ្លាប់អនុវត្តដែរ។
អានបន្ត -
តុលាការខេត្តបាត់ដំបងផ្តន្ទាទោសលោក អ៊ុត ជឿនដាក់ពន្ធនាគារ៧ឆ្នាំពីបទរួមគំនិតក្បត់
មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យលើកឡើងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការខេត្តដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ដាក់ពន្ធនាគារ៧ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួន។ នៅរៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងលោក កឹម ហេង បានសម្រេចកាត់ទោសលោក អ៊ុត ជឿន ដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់»។
អានបន្ត