កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ពលរដ្ឋរស់នៅតំបន់អង្គរសាមគ្គីគ្នាតតាំងជាមួយអាជ្ញាធរអប្សរាដែលរឹតត្បិតសិទ្ធិសេរីភាពពួកគាត់
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងស្រុកពួក ស្រុកប្រាសាទបាគង និងក្រុងសៀមរាបមានអារម្មណ៍តានតឹងក្នុងចិត្ត និងធុញទ្រាន់ ចំពោះការរឹតត្បិតសិទ្ធិសេរីភាព ពីសំណាក់របស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យពួកគាត់រស់នៅ គ្មានសុភមង្គលក្នុងភូមិកំណើតរបស់ពួកគាត់។ បញ្ហានេះបានធ្វើឱ្យអ្នកភូមិបានសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ទប់ទល់ជាមួយនឹងអាជ្ញាធរជាតិអប្សរា ដែលតែងតែចុះរុះរើផ្ទះសម្បែង រោងចិញ្ចឹមសត្វ និង តូបលក់ដូររបស់ពួកគាត់ជាដើម។
អានបន្ត -
គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ដល់មន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងវិស័យច្បាប់ដោះស្រាយវិវាទផ្សេងៗ
គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលច្បាប់ដល់មន្រ្តីមូលដ្ឋាន រួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបបន្តទៅដល់ពលរដ្ឋតាមសហគមន៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ខណៈមន្រ្តីសង្គមស៊ីវិលថា នៅមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិពលរដ្ឋនៅសហគមន៍ចំនួន។
អានបន្ត -
លោក ហ៊ុន សែន ស្នើបង្កើតច្បាប់ដែលអាចកម្ចាត់បណ្តាញដែលមានទំនាក់ទំនងជាមួយក្រុមជំទាស់នៅក្រៅប្រទេស
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានស្នើឱ្យរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោកពិចារណាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យកម្ចាត់គណបក្សឬបណ្តាញដែលមានទំនាក់ទំនងនឹងមន្រ្តីជំទាស់នៅក្រៅប្រទេស។
អានបន្ត -
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ
ជនភៀសខ្លួនខ្មែរចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ពេលរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានដោះលែងវិញហើយនៅពេលនេះ។ អ្នកទាំងប្រាំមួយត្រូវឃុំខ្លួននៅមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ Suan Plu ក្នុងប្រទេស និងត្រូវបានដោះលែងវិញជាបន្តបន្ទាប់គិតពីពាក់កណ្ដាលខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា។ ក្នុងចំណោមនោះមានបីនាក់បានទៅដល់ប្រទេសទីបីហើយ។
អានបន្ត -
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ថា នឹងតាមដានករណីហិង្សាលើពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (Australia) អ្នកស្រី ផេនី វង់ (Penny Wong) បានសរសេរលិខិតឆ្លើយតបទៅប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ អំពីការប្រើអំពើហិង្សាលើពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរ លោក សាន ប៊ុនឆាយ ក្នុងពេលលោកទៅលេងនៅស្រុកកំណើតនៅឯខែត្របាត់ដំបង។ អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអះអាងនៅក្នុងលិខិតថា អាជ្ញាធរអូស្ត្រាលីយកចិត្តទុកដាក់លើអំពើហិង្សានេះ។ អ្នកស្រីថា អាជ្ញាធរអូស្ត្រាលីបានសហការជាមួយអាជ្ញាធរកម្ពុជា ស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ និងដើម្បីធានាថា ពលរដ្ឋអូស្ត្រាលីដើមកំណតខ្មែរ ទៅលេងស្រុកខ្មែរ មានសុវត្ថិភាព។
អានបន្ត -
បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ
គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង៤៥០គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង៥៧០គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានរំលាយគណបក្សដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅបរទេស
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រាប់ឲ្យដឹងពីដំណឹងស្តីពីគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេសដោយក្រុមជ្រុលនិយម។ ត្រង់ចំណុចនេះត្រូវបានលោក ហ៊ុន សែន ព្រមានទុកជាមុនថានឹងរំលាយភ្លាមៗគណបក្សនយោបាយណា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅឯបរទេស។ ការថ្លែងរបស់ប្រធានគណបក្សប្រជាជនដូចនេះធ្វើឡើងនៅក្នុងមិទ្ទិញមួយ ដើម្បីអបអរខួប៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
អានបន្ត -
មន្រ្តីអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ រងពាក្យបណ្តឹងនៅតុលាការ
មន្រ្តីជាន់ខ្ពស់ម្នាក់នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់CWPUCបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ ប្តឹងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង»។ ការប្តឹងនេះពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ឃុន ថារ៉ូ ជាមួយវិទ្យុអាស៊ីសេរី កាលពីកន្លងទៅ អំពីការតវ៉ារបស់សហជីពមួយចំនួនលើរបាយការណ៍របស់អង្គការសង់ត្រាល់។
អានបន្ត -
បទយកការណ៍៖ ជនជាតិដើមភាគតិចថា ក្រមបរិស្ថានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងការរស់នៅរបស់ពួកគេ
លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ជាជនជាតិដើមភាគតិចរស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និយាយថា លោកព្រមទាំងជនជាតិដើមភាគតិចផ្សេងទៀតតែងចេញចូលព្រៃដើម្បីបោចវល្លិ៍ និងធ្វើចំការវិលជុំ។ ប៉ុន្តែលោកថា ចាប់តាំងពីមានក្រមបរិស្ថាន ការចូលពញរៃដើម្បីអាស្រ័យផល ត្រូវបានរិតត្បិត។ លោកនិយាយថា៖ «ពីមុនយើងធ្លាប់តែចេញចូលស្រេចតែចិត្ត ដល់ពេលក្រោយមកក្រមបរិស្ថានគេហ្នឹងគេមុននឹងធ្វើ ឱ្យយើងប្រាប់ឱ្យគេបើសិនជាធ្វើខុសអី ផាកពិន័យច្រើនទៀតលុយច្រើន» ។
អានបន្ត -
ពលរដ្ឋខេត្តកណ្តាលស្វែងរកអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងដែនដី ខណៈបារម្ភអំពីការបណ្តេញចេញ
ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង ២០០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីលោក សាយ សំអាល់ ពន្លឿនផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគេ ខណៈពួកគេកំពុងព្រួយបារម្ភអំពីការបណ្តេញចេញ។ ប្រជាពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយពីក្រសួង បន្ទាប់ពីពួកគេធ្លាប់បានដាក់ញត្តិ កាលពីដើមខែមេសា ឆ្នាំ ២០២៤។
អានបន្ត -
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់ថាបានពាក់ព័ន្ធជាមួយក្រុមហ៊ុនលីន វតី
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ការកោះហៅ និងឃាត់ខ្លួនបុគ្គលឈ្មោះ ម៉ឹង រដ្ឋា ដែលជាប្រធានសហគមន៍ភ្នំជម្រកសត្វ គឺជាករណីកាប់គាស់រុនរានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ដែលមានភស្តុតាង និងសាក្សីគ្រប់គ្រាន់។ ករណីកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ម៉ឹង រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្ត គឺអនុវត្តតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិតាមនីតិវិធី។
អានបន្ត -
អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់
អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះសកម្មភាពលាបពណ៍លើអង្គការសង់ត្រាល់ជុំវិញការចេញផ្សាយរបាយណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ការចេញមុខថ្កោលទោសយ៉ាងដូចនេះធ្វើឡើង ក្រោយអង្គការអន្តរជាតិទាំង ២យល់ថា សកម្មភាពរបស់ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលបង្កបរិយាកាសគៀបសង្កត់លើសហជីពឯករាជ្យនៅកម្ពុជាពាក់ព័ន្ធនឹងការចងក្រងឯកសារ ឬរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស។
អានបន្ត -
តុលាការខេត្តស្ទឹងត្រែងបញ្ជូនសកម្មជនព្រៃឈើលោក ម៉ឹង រដ្ឋា ទៅឃុំខ្លួនក្នុងពន្ធនាគារ
តុលាការខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី ២៦ ខែមិថុនា បានសម្រេចបញ្ជូនប្រធានសហគមន៍ការពារព្រៃឈើលោក ម៉ឹង រដ្ឋា ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ ផ្អែកតាមបណ្តឹងរបស់មន្ត្រីបរិស្ថាន។ ការឃុំខ្លួននេះធ្វើឡើង ក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងឈ្មួញម្នាក់ត្រូវរ៉ូវជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ពាន់ហិកតារ (៣.០៦៤)ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការពង្រឹងច្បាប់ទប់ស្កាត់ការជួញដូរមនុស្ស
ក្រោយការចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សរបស់រដ្ឋាភិបាលអាមេរិកដែលបង្ហាញថា កម្ពុជាមានភាពចម្រើនតិចតួចនៃការទប់ស្កាត់បទឧក្រិដ្ឋនេះ អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងសកម្មជនមួយចំនួនលើកឡើងពីក្តីបារម្ភចំពោះការខាតបង់របស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន។ ពួកគេបានស្នើឱ្យរដ្ឋាភិបាលបង្កើនការខិតខំកាត់បន្ថយ ឬទប់ស្កាត់មិនឱ្យមានការជួញដូរមនុស្ស ជាច្រើនទម្រង់រាប់ចាប់ពីការធ្វើការក្នុងកន្លែងប្រតិបត្តិការអំពើឆបោកអនឡាញ ការជួញដូរផ្លូវភេទ និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មផ្សេងទៀត នៅតាមរោងចក្រផលិតឡឥដ្ឋ និងគ្រឹះស្ថានសប្បាយនានា។
អានបន្ត -
ក្រសួងយុត្តិធម៌ប្រកាសធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បន្ទាប់ពីមានការរិះគន់ខ្លាំងជុំវិញការចោទប្រកាន់អតីតឧកញ៉ាម្នាក់ពីបទឃាតកម្ម
ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី «ស្ថានទម្ងន់ទោស» នៃបទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងបទឃាតកម្ម បន្ទាប់ពីមានការរិះគន់ជាសាធារណៈជុំវិញបទចោទដែលតុលាការបានចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារយ៉ាងព្រៃផ្សៃលើជនរងគ្រោះ។
អានបន្ត -
អង្គការសង់ត្រាល់បញ្ជាក់ជាថ្មីថា ខ្លួនមិនមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាឡើយ
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅអង្គការសង់ត្រាល់ (CENTRAL) រួមនឹងសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ និងសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថាកាទូ បានបញ្ជាក់ជាថ្មីថា ខ្លួនមិនមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាឡើយ។ នេះបើយោងតាមសេចក្តីបំភ្លឺមួយ ចេញផ្សាយកាលពីថ្ងៃពុធ។
អានបន្ត -
មន្ត្រីបរិស្ថានស្ទឹងខេត្តបានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅតុលាការ
មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ ហើយបញ្ជូនទៅតុលាការខេត្តនេះ ពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ។ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងឈ្មួញម្នាក់ត្រូវរ៉ូវជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អានបន្ត -
របាយការណ៍សហរដ្ឋអាមេរិករិះគន់ករណីជួញដូរមនុស្សនៅកម្ពុជា និងវិធានការឆ្លើយតបចំពោះអំពើឆបោកតាមអនឡាញ
សហរដ្ឋអាមេរិកបន្តដាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុតបីឆ្នាំជាប់គ្នាចំពោះវិធានការឆ្លើយតបរបស់ខ្លួនលើករណីជួញដូរមនុស្ស ដោយរបាយការណ៍ថ្មីមួយបានអះអាងថា មន្ត្រីកម្ពុជាមិនទាន់បានសម្រេចបានគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្សនៅឡើយទេ ហើយមន្ត្រីខ្លះដែលគេមិនបញ្ចេញឈ្មោះបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរមនុស្ស ដែលគេយកទៅបម្រើការនៅតាមទីតាំងប្រតិបត្តិការឆបោកអនឡាញនៅតំបន់ព្រំដែនកម្ពុជាទៀតផង។
អានបន្ត -
អាជ្ញាធរ រុះរើផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ដែលមិនទទួលយកដំណោះស្រាយ
អាជ្ញាធរខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៥ មិថុនា បានចុះរុះរើផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អស់ចំនួន ១ខ្នង។ ការចុះរុះរើនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌព្រែកព្នៅ ព្រមានពលរដ្ឋឲ្យរុះរើផ្ទះដោយខ្លួនឯង ដោយចោទថា ពលរដ្ឋរស់នៅដោយខុសច្បាប់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
អានបន្ត -
រដ្ឋមន្ត្រីយុត្តិធម៌ ៖ ឧក្រិដ្ឋជន ស្រី ស៊ីណា មិនដាក់ចូលក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ
«ក្នុងនាមខ្ញុំ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំទទួលបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការជាប់ទោសក្នុងពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ឱ្យសាកសមនូវអ្វីដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយ ក្នុងវិស័យយុត្តិធម៌»។ នេះបើតាមលោក កើត រិទ្ធ។
អានបន្ត