កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
លោក ហ៊ុន ម៉ានី ចាត់ទុកការប្រមាថអង្គព្រះមហាក្សត្រ គឺជាការប្រមាថជាតិទាំងមូល
លោក ហ៊ុន ម៉ានី ដែលជាប្រធាននៃអង្គការយុវជនធំជាងគេនៅកម្ពុជាបានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ ប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល។»។ លោក ហ៊ុន ម៉ានី ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងនោះបានបន្តសរសេរទៀតថា៖«មិនថា បច្ចុប្បន្ន និងទៅអនាគត ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយបន្តរួមគ្នា។ សូមចងចាំថា សកម្មភាពចម្បងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះ គឺជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ។»។
អានបន្ត -
ករណីក្រុមមាតាធម្មជាតិ៖ លោក ប៉ែន បូណា ស្នើសាធារណជនកុំប្រើមនោសញ្ចេតនា កាត់ក្ដីជំនួសច្បាប់
ក្រុមមាតាធម្មជាតិ១០រូប ត្រូវបានតុលាការប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ហើយយុវជនមាតាធម្មជាតិ៥រូប ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២កក្កដា។ ភ្លាមៗនោះ សហភាពអឺរ៉ុប និងប្រទេសជាសមាជិក រួមមានបែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ហូឡង់ និងស៊ុយអែត បានសរសេរលើបណ្ដាញសង្គមរបស់ពួកគេភ្លាមៗ ដោយបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃការយាយី និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
អានបន្ត -
សហភាពអឺរ៉ុប និងបណ្តាទូតមួយចំនួន រិះគន់ការផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិ
ក្រោយពីមានការផ្តន្ទាទោសយុវជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ សហភាពអឺរ៉ុប និងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗប្រចាំនៅកម្ពុជាមួយចំនួនទៀត ដូចជា អង់គ្លេស អាមេរិក និងអូស្រា្តលី និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងការកើនឡើងនៃការយាយី និងការចាប់ខ្លួនអ្នកការពារផលប្រយោជន៍សង្គម និងបរិស្ថាន។
អានបន្ត -
អន្តរជាតិប្រតិកម្មចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ
សហគមអន្តរជាតិបង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃការធ្វើទុកមុកម្នេញ និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសសកម្មជនការពារបរិស្ថាននៅកម្ពុជាចំនួន១០នាក់កាលពីថ្ងៃអង្គារម្សិលមិញ។ ប្រតិកម្មចំៗបែបនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ ក្នុងចំណោម១០នាក់ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដាក់ពន្ធនាគារចន្លោះពី៦ ទៅ៨ឆ្នាំ។
អានបន្ត -
HRW អំពាវនាវដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជាជំរុញឱ្យរដ្ឋាភិបាលលុបចោលសាលក្រមកាត់ទោសយុវជនចលនាមាតាធម្មជាតិ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវទៅកាន់ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគលើបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា ជួយជំរុញឱ្យរដ្ឋាភិបាលលុបចោលសាលក្រមកាត់ទោសយុវជនចលនាមាតាធម្មជាតិ និងបង្ហាញការគាំទ្រសេរីភាពការបញ្ចេញមតិរបស់ពួកគេ។
អានបន្ត -
សកម្មជនអង្គការមាតាធម្មជាតិចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសផ្តន្ទាទោស
សកម្មជនអង្គការមាតាធម្មជាតិចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនក្រុមយុវជនមាតាធម្មជាតិទាំងបង្ខំក្រោយតុលាការកាត់ទោសពី៦ ទៅ៨ឆ្នាំ
ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានសម្រុកចាប់ខ្លួនពួកគេបញ្ជូនចូលរថយន្តទាំងបង្ខំ ដោយមិនបានប្រាប់ពីលទ្ធផលនៃសាលក្រម។
អានបន្ត -
អង្គការសិទ្ធិមនុស្ស៖ការចាប់ខ្លួនសកម្មជនច្រើនដងនាំឱ្យមានក្តីបារម្ភខ្លាំងរឿងលំហសិទ្ធិមនុស្សនៅកម្ពុជា
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ឬហៅកាត់ថាលីកាដូ (Licadho) បានកត់សម្គាល់ថា អាជ្ញាធរចាប់ខ្លួនសកម្មជនសង្គម និងនយោបាយម្តងហើយម្តងទៀតដាក់ពន្ធនាគារ ក្រោយពេលដែលពួកគេទាំងនោះនៅតែបន្តភាពសកម្មនិយម និងអហិង្សារបស់ពួកគេ ដើម្បីទាមទារឱ្យមានយុត្តិធម៌ និងសេរីភាពនៅក្នុងសង្គម។ សកម្មជនសិទ្ធិមនុស្ស និងនយោបាយដែលអង្គការលីកាដូបានរៀបរាប់នៅក្នុងអត្ថបទមួយអំពីស្ថានភាពសកម្មជនសង្គម និងនយោបាយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ រួមមាន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយកាលពីឆ្នាំ២០១៧ និងសកម្មជនដទៃផ្សេងៗទៀត។
អានបន្ត -
អាជ្ញាធរខណ្ឌព្រែកព្នៅគំរាមពលរដ្ឋបឹងតាមោកឲ្យទៅទទួលយកគោលនយោបាយដោះដូរដីជាមួយអាជ្ញាធរ
អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រមាណ១០នាក់ ស្លៀកពាក់ស៊ីវិល នៅថ្ងៃទី១ ខែកក្កដា បានចុះមកថតរូបផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងតាមោក ស្ថិតនៅក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អាជ្ញាធរបានគំរាមរុះរើលំនៅឋានរបស់ពលរដ្ឋ បើពលរដ្ឋនៅតែមិនព្រមទទួលយកគោលនយោបាយដោះដូរដីតាមការចង់បានរបស់អាជ្ញាធរ។
អានបន្ត -
សហគមន៍មានទំនាស់ដីធ្លី នៅខេត្តកោះកុង ៩៥៥គ្រួសារ ជួបជុំគ្នានៅមុខសាលាស្រុកស្រែអំបិល ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឲ្យ
សហគមន៍មានទំនាស់ដីធ្លី ៩៥៥ គ្រួសារនៅខេត្តកោះកុង ជួបជុំគ្នានៅខាងមុខសាលាស្រុកស្រែអំបិល ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឲ្យ។ អាជ្ញាធរបានឲ្យតំណាងពលរដ្ឋ២នាក់ចូលជជែកពិភាក្សាពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ហើយបានឲ្យតំណាងពលរដ្ឋចុះស្រង់ទិន្នន័យពលរដ្ឋក្រីក្រពិតប្រាកដឡើងវិញ។
អានបន្ត -
អ្នកឃ្លាំមើលចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់ជាការបោសសម្អាតអង្គការក្រៅរដ្ឋាភិបាល
អ្នកសង្កេតការណ៍ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ទៅលើអង្គការសង់ត្រាល់ ថាបានបង្កប់នូវចរិតនយោបាយក្នុងបំណងបោសសម្អាតអង្គការក្រៅរដ្ឋាភិបាលឯករាជ្យ ដើម្បីកុំឱ្យធ្វើជាឆ្អឹងទទឹងកទៅថ្ងៃមុខ។ ការកំណត់ឱ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក្នុងការផ្តល់ព័ត៌មានពីគណនីរបស់ស្ថាប័នមួយនេះដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារនៅកម្ពុជា ទៅឲ្យក្រសួងមហាផ្ទៃ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាក្នុងការកម្ទេចអង្គការក្រៅរដ្ឋាភិបាលមួយនេះកុំឱ្យធ្វើសកម្មភាពជួយសហជីព និងកម្មកររងគ្រោះបន្តទៀត។
អានបន្ត -
ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរខេត្តក្រចេះ បន្តចុះដុតផ្ទះ និងគំរាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី
ពលរដ្ឋមានវិវាទដីធ្លីនៅខេត្តក្រចេះអះអាងថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរបានដាក់គ្រឿងចក្រជាច្រើនឈូសឆាយបំផ្លាញផលដំណាំ ដុតផ្ទះសម្បែង និងគំរាមកំហែងចាប់ខ្លួនតំណាងពលរដ្ឋដែលធ្លាប់ឡើងទៅតវ៉ា និងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ។ មន្ត្រីសង្គមស៊ីវិលនៅតែទទូចឲ្យអាជ្ញាធរ និងក្រុមហ៊ុនស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌។
អានបន្ត -
សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា
នៅទីបំផុត សកម្មជនមាតាធម្មជាតិចំនួន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗដោយកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ខែកក្កដានេះ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង«រួមគំនិតក្បត់» និងប្រមាថព្រះមហាក្សត្រ។ សកម្មជនបរិស្ថានទាំងនោះ គឺមាន យុវជន លីចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា។ នេះជាការចាប់ខ្លួនលើកទី២របស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិដែលរដ្ឋាភិបាលចាត់ទុកថាជាអង្គការខុសច្បាប់។
អានបន្ត -
ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានសម្រេចបង្កើតគណៈកម្មការដើម្បីបង្កើនការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តាបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។បើតាមលិខិតរបស់ក្រសួងចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ជាអនុប្រធាន និងមានសមាជិកជាច្រើនទៀតផងដែរ។
អានបន្ត -
ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ
ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ ខណៈអាជ្ញាធរពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។
អានបន្ត -
អង្គការសង់ត្រាល់គ្រោងដាក់របាយការណ៍គណនីធនាគារតាមការតម្រូវរបស់ក្រសួងមហាផ្ទៃ
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ គ្រោងដាក់របាយការណ៍គណនីធនាគារទៅតាមការតម្រូវរបស់ក្រសួងមហាផ្ទៃ នៅមុនរយៈពេល ៣០ ថ្ងៃ នៃការកំណត់របស់ក្រសួង។ ការគ្រោងដាក់របាយការណ៍គណនីធនាគាររបស់អង្គការសង់ត្រាល់ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៨ ខែមិថុនា បានចេញលិខិតមួយច្បាប់ជូនប្រធានអង្គការនេះ អំពីពាក្យបណ្តឹងរបស់បណ្តាសហជីពគាំទ្ររដ្ឋាភិបាលដែលរិះគន់របាយការណ៍របស់អង្គការសង់ត្រាល់ដែលរកឃើញពីការរឹតត្បិត និងគំរាមកំហែងសហជីពក្នុងរោងចក្រមួយចំនួន ថាមានលក្ខណៈលម្អៀង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទាំងមូល។
អានបន្ត -
អង្គការសង្គមស៊ីវិលជិត៥០ស្ថាប័នស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអង្គការសង់ត្រាល់
អង្គការសង្គមស៊ីវិល និងសមាគមន៍ជិត ៥០ស្ថាប័ន ទាមទារឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់ ពាក់ព័ន្ធនឹងរបាយការណ៍រោងចក្រកាន់តែប្រសើរនូវសេរីភាពរបស់សហជីពសម្រាប់កម្មករ និងសហជីពនៅកម្ពុជា បន្ទាប់ពីក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាល និងថៅកែរោងចក្រ បានប្ដឹងអ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង។
អានបន្ត -
បុគ្គលដែលផុសប្រៀបធៀបការកាត់ក្តីរវាងករណីកាប់ម្ចាស់បំណុលជាមួយករណីបាញ់ប្រហារចេញមុខសុំទោស
បុគ្គលជាអ្នកសារព័ត៌មានម្នាក់ ដែលបានបង្ហោះរូបភាពអមជាមួយសំណេរ នៅលើផេកហ្វេស ប៊ុក Ma’ orm Sre TV ដោយបានប្រៀបធៀបគ្នាទាក់ទងទៅនឹងការដាក់ទោសទៅកាន់ជនជាប់ចោទដែលកាប់ម្ចាស់បំណុលនៅខេត្តកណ្តាល និងករណីបាញ់ប្រហារដែលបង្កឡើងដោយជនជាប់ចោទ ស្រី ស៊ីណា បានចេញមុខសុំទោសជាសាធារណៈ ក្រោយបង្ហោះព័ត៌មានដែលមិនពិត។
អានបន្ត -
ការគំរាមកំហែងដោយវិធានការផ្លូវច្បាប់ជាឧបសគ្គរារាំងដល់ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយនិងបញ្ហាសង្គម
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចោទប្រកាន់ពីបទញុះញង់បានត្រូវគេប្រើជាឧបករណ៍ដើម្បីគំរាមកំហែងមកលើសកម្មភាពរបស់យុវជន ក្នុងនោះរាប់ទាំងសកម្មជននយោបាយ បន្ថែមពីលើការចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលមានទោសទណ្ឌកាន់តែធ្ងន់ធ្ងរជាងបទចោទប្រកាន់ញុះញង់ទៅទៀត ។ នេះជាការលើកឡើងរបស់សកម្មជនបរិស្ថានវ័យ២៤ឆ្នាំ លោក លី ចាន់ដារ៉ាវុធ ។
អានបន្ត -
បក្សប្រឆាំងបារម្ភខ្លាចការលាបពណ៌ថា ពាក់ព័ន្ធនឹងរឿងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពួកគេមិនបានដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ហើយក៏មិនពាក់ព័ន្ធនឹងរឿងនេះដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសកម្ចាត់អង្គការចាត់តាំង និងគណបក្សនយោបាយណា ដែលចូលរួមក្នុងគម្រោងបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេស។ គណបក្សក្រៅរដ្ឋាភិបាលភ្ញាក់ផ្អើល ហើយបារម្ភខ្លាចមានការលាបពណ៌ និងចោទប្រកាន់លើគណបក្សនយោបាយ ដែលកំពុងធ្វើសកម្មភាពបច្ចុប្បន្ន ទោះបីជា ពួកគេមិនដឹងអំពីគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនោះក្ដី។
អានបន្ត