កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងនឹងពិចារណាចំពោះការរកឃើញរបស់សមាគមអាដហុកពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ
ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងនឹងពិនិត្យមើលរបាយការណ៍របស់សមាគមអាដហុកដែលថាបានរកឃើញពីភាពយឺតយ៉ាវរបស់តុលាការក្នុងការជំនុំជម្រះ ប៉ុន្តែប្រសិនបើមានភ័ស្តុតាងមូលដ្ឋានត្រឹមត្រូវ គឺក្រសួងនឹងពិចារណាដើម្បីដោះស្រាយករណីនេះ។
អានបន្ត -
យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តីជំរុញឱ្យសកម្មជនជាស្រ្តីទទួលបានការគាំពារបន្ថែម
ក្រុមសកម្មជនប្រារព្ធយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងគោលបំណងលើកតម្កើងសកម្មជនជាស្រ្តី និងក្រើនរំឮកអំពីបញ្ហាដែលពួកគេជួបប្រទះ។
អានបន្ត -
Q&A៖ ការចងក្រងសហជីពនៅកម្ពុជានៅមានបញ្ហាប្រឈម
នៅកម្ពុជា វត្តមានរបស់សហជីពត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅក្នុងរបបរាជានិយមខ្មែរអំឡុងទសវត្ស ១៩៥០។ សហជីពដើរតួជាវេទិកាមួយដើម្បីបញ្ចេញសំលេង និងការព្រួយបារម្ភរបស់ពួកគេដល់សាធារណៈជន និងដើម្បីចរចាជាមួយរដ្ឋាភិបាល ឬនិយោជកដើម្បីផលប្រយោជន៍ និងចំណាប់អារម្មណ៍រួមរបស់ពួកគេ។ បច្ចុប្បន្ន សហជីពនៅតែប្រឈមនឹងបញ្ហាក្នុងការចងក្រង និងអនុវត្តសកម្មការងារ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបង្ហាញពីតម្លាភាពករណីចាប់ខ្លួនអភិបាលក្រុងកែប ហើយដោះលែងវិញ
មន្ត្រីអង្គការសង្គមស៊ីវិលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បង្ហាញពីមូលហេតុនៃការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង ហើយដោះលែងក្នុងថ្ងៃតែមួយ។
អានបន្ត -
ក្រុមសង្កេតការណ៍ថាការវាយប្រហារលោក ស្រ៊ុន ស្រ៊ន ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សកម្មភាពលបវាយប្រហារលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជារូបភាពនៃការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋធ្ងន់ធ្ងរ ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនមានវិធានការស៊ើបអង្កេតវែកមុខជនដៃដល់មកផ្ដន្ទាទោសទេនោះ។
អានបន្ត -
របាយការណ៍សមាគមធាងត្នោត ៖ ការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុល
របាយការណ៍របស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំនិងដោយគ្មានលំនៅឋានសមរម្យ កំពុងមានបញ្ហាបំណុល ខ្វះអាហារូបត្ថម្ភ ខណៈមានការរំខានដល់ការសិក្សារបស់កុមារ ហើយពួកគេអាចធ្លាក់ទៅក្នុងពលកម្មកុមារ។
អានបន្ត -
ក្រុមអ្នករត់តាក់ស៊ី ដឹកភ្ញៀវទេសចរខេត្តសៀមរាប តវ៉ាចំពោះក្រុមហ៊ុនចិន ដែលយកថ្លៃផ្លូវ
សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ ដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។
អានបន្ត -
មិនទាន់មានដំណោះស្រាយឡើយ ក្រោយក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប
សៀមរាប៖ ក្រោយជួបពិភាក្សាគ្នាជាង២ម៉ោង នាព្រឹកថ្ងៃទី៣ មករា រវាងក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប នោះមិនទាន់មានដំណោះស្រាយអ្វីឡើយ។
អានបន្ត -
ពលរដ្ឋស្រុកបាកានទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ពីបឹងធម្មជាតិមួយដោយបារម្ភពីផលប៉ះពាល់ទៅថ្ងៃក្រោយ
ប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីសប្តាហ៍កន្លងទៅបានប្រមូលផ្តុំ គ្នាតវ៉ាទាមទារ ឱ្យអាជ្ញាធរ បញ្ឈប់សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិមួយឈ្មោះ«បឹងស្វាយស» ដោយពួកគាត់បារម្ភថា ការបូមខ្សាច់នោះអាចធ្វើឱ្យដីស្រែចំការ និងផ្ទះសម្បែងរបស់ពួកគាត់នៅក្បែរនោះបាក់ចូលផ្ទៃបឹង។
អានបន្ត -
សមាគមអាដហុកជំរុញក្រសួងយុត្តិធម៌ចាត់វិធានការតឹងរ៉ឹងលើចៅក្រមនិងតំណាងអយ្យការដែលអនុវត្តការងារមិនបានត្រឹមត្រូ
ភ្នំពេញ — សមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញក្រសួងយុត្តិធម៌ឱ្យពិនិត្យ និងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ នេះបើយោងតាមរបាយការណ៍នៃការតាមដានសវនាការរបស់តុលាការមួយចំនួន ក្នុងឆ្នាំ ២០២៣។
អានបន្ត -
មន្ត្រីក្រុងកែប២រូបត្រូវបានដោះលែង ក្រោយACUឃាត់ខ្លួនសាកសួរពាក់ព័ន្ធរឿងពុករលួយ
អភិបាលខេត្ដកែបអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្ដី២រូប និងយកទៅសួរនាំកាលពីម្សិលមិញ ប៉ុន្តែបានដោះលែងពួកគេឱ្យធ្វើការធម្មតាវិញ ខណៈសង្គមស៊ីវិល គាំទ្ររាល់សកម្មភាពប្រឆាំងអំពើពុករលួយដើម្បីធានាសង្គមស្អាតស្អំ និងការអភិវឌ្ឍ។
អានបន្ត -
មហាជនត្អូញត្អែរតម្លៃផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទាមទារឲ្យអាជ្ញាធរដោះស្រាយ
ក្រោយមានការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថាផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប មិនមានការគិតលុយ បានធ្វើមហាជនជាច្រើនបានប្រតិកម្មព្រោងព្រាតនូវការចុះផ្សាយនោះ ដោយបញ្ជាក់ថានៅតែមានការគិតលុយលើផ្លូវហាយវេចូលព្រលានដដែល។
អានបន្ត -
តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
ភ្នំពេញ — នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។
អានបន្ត -
ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ តវ៉ាប្រឆាំងអាជ្ញាធរដកហូតដីពួកគាត់
ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ បានស្រែកតវ៉ាប្រឆាំងអាជ្ញាធរដកហូតដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផលចិញ្ចឹមជីវិត។ អ្នកភូមិថា មន្ត្រីរដ្ឋបាលព្រៃឈើ បានប្តឹងពលរដ្ឋជាង ១០នាក់ ទៅតុលាការ ដើម្បីគំរាមមិនឱ្យតវ៉ា។
អានបន្ត -
សកម្មជនសង្គមរំឭកឡើងវិញពីព្រឹត្តិការណ៍ហិង្សានៅផ្លូវវេងស្រេង
«រយៈពេល ១០ឆ្នាំ ដែលខ្ញុំរង់ចាំយុត្តិធម៌គិតពីថ្ងៃទី០២ មករា ឆ្នាំ ២០១៤ ដល់ ០២ ខែមករា ឆ្នាំ២០២៤។ ក្នុងនាមជាជនរងគ្រោះក្នុងព្រឹត្តិការណ៍មួយរូប ខ្ញុំមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូត»។
អានបន្ត -
សមាគមអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសផ្លូវច្បាប់អំឡុងពេលសវនាការ
សមាគមការពារសិទ្ធិមនុស្សអាដហុករកឃើញថា ចៅក្រម និងព្រះរាជអាជ្ញាប្រើសិទ្ធិហួសពីគោលការណ៍ច្បាប់ នៅក្នុងអំឡុងពេលសវនាការ ដែលធ្វើឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌។
អានបន្ត -
តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
ភ្នំពេញ — នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។
អានបន្ត -
អ្នកស្រលាញ់ភេទដូចគ្នាបន្តស្នើសុំច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ ខណៈរដ្ឋាភិបាលថាត្រូវការពេលផ្លាស់ប្ដូរផ្នត់គំនិតសង្គម
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នាទំនងជាមានការពិបាកក្នុងការបង្កើត និងអនុវត្ត ខណៈមន្ត្រីរដ្ឋាភិបាលបារម្ភថាវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ និងប្រពៃណី។
អានបន្ត -
សកម្មជន ស៊្រុន ស្រ៊ន ថា ការវាយលោកបែកក្បាលជាការសម្លុតកុំឱ្យបន្តផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ភ្នំពេញ — សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន ត្រូវបានវាយបែកក្បាលក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅគ្រាដែលលោកកំពុងផ្សព្វផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅកម្ពុជា និងនាំកម្ពុជាមករកផ្លូវប្រជាធិបតេយ្យ។
អានបន្ត -
អ្នកឃ្លាំមើលថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធនរួចប្ដូរម្ចាស់ថ្មី
អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈម នឹងការប្រកាសក្ស័យធន រួចប្ដូរម្ចាស់ថ្មី បន្ទាប់ពីមានលោកឧកញ៉ាម្នាក់ប្រកាសទិញគម្រោងផ្ទះអតិថិជនក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងតម្លៃតែពាក់កណ្ដាលនៃតម្លៃដើមរបស់អតិថិជន។
អានបន្ត