កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
បញ្ហាជួញដូរមនុស្ស និងសិទ្ធិមនុស្សនៅតែត្រូវបានលើកឡើងពីអាមេរិក ក្នុងជំនួបជាមួយកម្ពុជា
ក្រោយពេលជួបពិភាក្សាការងារជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួនបានលើកយកបញ្ហាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគោរពសិទ្ធិមនុស្សមកជជែកភាគីកម្ពុជា ដែលលោកចាត់ទុកថានេះកិច្ចសហប្រតិបត្តិការដែលសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
អានបន្ត -
យុវជនចលនាមាតាធម្មជាតិចាត់ទុកការគំរាមយុវជននិយាយពីកោះកុងក្រៅជាការលាក់ព័ត៌មាន
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ដែលចាត់ទុកការគំរាមកំហែងរារាំងយុវជនមិនឱ្យនិយាយពីកោះកុងក្រៅ ថា ជាការលាក់កំបាំងព័ត៌មានពិត និងជាលេសរបស់អាជ្ញាធរ ដើម្បីការពារអ្នកមានលុយមានអំណាច ដែលកំពុងក្ដោបយកកោះកុងក្រៅទៅជាសម្បត្តិឯកជន។
អានបន្ត -
គណបក្សប្រឆាំងថា មិនបានប្រព្រឹត្តខុសច្បាប់ ខណៈមានការព្រមានរំលាយពីក្រសួងមហាផ្ទៃ
ភ្នំពេញ — ក្រសួងមហាផ្ទៃបានព្រមានគណបក្សប្រឆាំងក្នុងស្រុកថា «ប្រយ័ត្នប្រឈមនឹងការរំលាយ» បើស្តាប់ការតាមបង្គាប់បញ្ជារបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស។ គណបក្សប្រឆាំងថា ពួកគេមិនព្រួយបារម្ភចំពោះការព្រមាននេះទេ ដោយសំអាងថាមិនបានធ្វើអ្វីខុសច្បាប់ និងមិនបានធ្វើតាមបញ្ជារបស់អ្នកណាម្នាក់ឡើយ។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដោយគ្មានដីកា
សមត្ថកិច្ចឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញលោក ខឹម ចាន់វណ្ណៈ ដោយគ្មានដីកាឃាត់ខ្លួន នៅរសៀលថ្ងៃទី ១៥មករា។
អានបន្ត -
ពលរដ្ឋនៅខេត្តព្រះវិហារជាង២រយនាក់តវ៉ាមិនឲ្យក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន ឈូសដីស្រែចម្ការនិងដីព្រៃការពារ
ពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារជាង ២រយនាក់ នៅថ្ងៃទី១៣ ខែមករា លើកគ្នាទៅតវ៉ាមិនឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់កូនប្រុស ឧកញ៉ា ទ្រី ភាព គឺ លោក ទ្រី ដាលុច ឈូសឆាយដីស្រែចម្ការ ដំណាំ និងដីព្រៃការពារដែលសហគមន៍តែងតែចូលទៅរកផលអនុផលព្រៃឈើជាប្រចាំ។
អានបន្ត -
ក្រសួងមហាផ្ទៃដាក់កំហិតឲ្យសង្គមស៊ីវិលដាក់របាយការណ៍មកខ្លួនត្រឹមដាច់ខែកុម្ភៈ
ក្រសួងមហាផ្ទៃបានដាក់កំហិតឲ្យអង្គការសង្គមស៊ីវិលក្នុងស្រុក ត្រូវដាក់របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅក្រសួងមហាផ្ទៃឲ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំ២០២៤។
អានបន្ត -
អង្គការឃ្លាំមើលសិទិ្ធមនុស្ស៖ ការអះអាងរបស់រដ្ឋាភិបាលកម្ពុជាអំពីលទ្ធិប្រជាធិបតេយ្យមិនឆ្លុះបញ្ចាំងពីការពិតទេ
ឆ្នាំបោះឆ្នោត២០២៣ នៅកម្ពុជាត្រូវបានកត់សម្គាល់ដោយការវាយប្រហារមកលើអ្នករិះគន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នេះបើយោងតាមរបាយការណ៍សកលឆ្នាំ២០២៤ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
អានបន្ត -
ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅផ្សារបាយដំរាំក្នុងស្រុកបាណន់លើកឡើងថា អាជ្ញាធរបង្ខំឱ្យពួកគាត់រុះរើតូប
ប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សារបាយដំរាំប្រតិកម្មទៅនឹងអាជ្ញាធរស្រុកបាណន់ថាបានប្រើអំណាចបង្ខំឱ្យពួកគាត់រុះរើផ្ទះនិងតូបចេញដើម្បីយកទីតាំងផ្សារទៅធ្វើការអភិវឌ្ឍ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
អានបន្ត -
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន២នាក់ ជាបណ្តោះអាសន្ន ក្រោយប្រើហិង្សាលើកុមារា ដែលយកអណ្ដើកលក់នៅកសិន្ធុប្រាសាទអង្គរវត្ត។
វីដេអូមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលថ្ងៃទី១១ ខែមករា ដោយគេឃើញ បុគ្គលិកផ្នែកសណ្ដាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា កំពុងណែនាំ និងវាយតប់លើកុមារាមួយរូប ដែលយកអណ្ដើកលក់ដល់ទេសចរនៅកសិន្ធុប្រាសាទអង្គរវត្ត។
អានបន្ត -
គណបក្សភ្លើងទៀនបដិសេធថាខ្លួនមិនពាក់ព័ន្ធជាមួយបុគ្គលដែលជាទណ្ឌិតជាប់ទោសឡើយ
គណបក្សភ្លើងទៀននៅថ្ងៃទី១៣មករានេះ បានចេញសេចក្ដីថ្លែងការណ៍បដិសេធថា ខ្លួនមិនពាក់ព័ន្ធបុគ្គលទាំងឡាយណាដែលជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមឡើយ។
អានបន្ត -
លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញនគរបាល២រូបទៀត ចេញពីក្របខណ្ឌមន្រ្តីនគរបាល ក្រោមហេតុផលថា ពួកគេទាំងពីរអនុវត្តល្មើសវិន័យកងកម្លាំង។
លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញនគរបាល២រូបទៀត ចេញពីក្របខណ្ឌមន្រ្តីនគរបាល ក្រោមហេតុផលថា ពួកគេទាំងពីរអនុវត្តល្មើសវិន័យកងកម្លាំង។
អានបន្ត -
ជាតិសម្ដេច ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប ខេត្តកែប។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អានបន្ត -
សហគមន៍នៅដែនជម្រកសត្វព្រៃព្រះរកាសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធនឹងការកាប់បំផ្លាញទ្រង់ទ្រាយធំ
សហគមន៍ជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ចំពោះការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ ដោយពួកគេបានរកឃើញឈើជាង៣០០ដើមត្រូវបានអារក្នុងឆ្នាំ២០២៣។
អានបន្ត -
អាកាសចរណ៍ស៊ីវិលថា មតិរិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ជាការចោទប្រកាន់គ្មានមូលដ្ឋាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរមួយចំនួនតូច នៅលើបណ្តាញសង្គម ដែលកើតឡើងតាំងពីមុនបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយនៅពេលនេះ ថាជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
អានបន្ត -
អភិបាលក្រុងកែបត្រូវឃាត់ខ្លួន ហើយសំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ — អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនអភិបាលក្រុងកែប លោក ខេង យ័ន ទាក់ទងនឹងការយកតួនាទីទៅប្រើប្រាស់ខុសច្បាប់ ស្របពេលដែលរដ្ឋាភិបាលបានសម្រេចដកតំណែងមន្រ្តីរូបនេះ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល និងតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។
អានបន្ត -
ក្រសួងមហាផ្ទៃ ក្រើនរំឭកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ
ក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចមួយចំនួនឱ្យបានខ្ជាប់ខ្ជួន ពាក់ព័ន្ធការធ្វើរបាយការណ៍បូកសរុបការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ។
អានបន្ត -
កម្មករសំណង់ជាង១០០នាក់ផ្ទុះការតវ៉ា ក្រោយមេម៉ៅការសំណង់ជនជាតិចិនបានយកលុយរត់មិនបើកប្រាក់ខែជូនពួកគាត់
កម្មករសំណង់និងមេជាងប្រមាណជាង១០០នាក់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាតវ៉ាពាក់ព័ន្ធនឹងមេម៉ៅការសំណង់ជនជាតិចិនបានបើកលុយពីក្រុមហ៊ុនជាង៤ម៉ឺនដុល្លារហើយរត់គេចខ្លួនបាត់និងមិនបានបើកប្រាក់ខែឲ្យពួកគាត់ដែលបានធ្វើការឲ្យក្រុមហ៊ុនអស់រយៈពេលជាង១ខែមកហើយ គឺចាប់តាំងពីខែធ្នូមកម្លេះ។
អានបន្ត -
គណបក្សកម្លាំងជាតិប្រកាសស្វែងរកដំណោះស្រាយជាមួយគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា
គណបក្សកម្លាំងជាតិ ប្រកាសស្វែងរកដំណោះស្រាយជាមួយគណបក្សភ្លើងទៀន ក្នុងការចូលរួមការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តស្រុកខណ្ឌដើម្បីកុំឱ្យបែកសំឡេងឆ្នោត។
អានបន្ត -
បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជានៅតែបន្តរងការរើសអើង
នៅក្នុងច្បាប់អន្តរជាតិ មនុស្សម្នាក់ៗមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសដៃគូជីវិត ជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ មិនថាភេទដូចគ្នា ឬផ្ទុយគ្នា ហើយការស្រលាញ់ភេទដូចគ្នាក៏មិនមែនជាកំហុស។
អានបន្ត -
ប្រជាសហគមន៍៖ បទល្មើសព្រៃឈើនៅតំបន់អភិរក្សព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅតែកើនឡើង
ភ្នំពេញ — សហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារអះអាងថា ពួកគេនៅតែរកឃើញបទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ក្នុងឃុំព្រះមេរុ ស្រុកត្បែងមានជ័យ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ព្រៃឈើ។
អានបន្ត