កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សម្ព័ន្ធអង្គការសង្គមស៊ីវិល៖តុលាការកំពូលគួរពិចារណាជាថ្មីចំពោះសាលក្រមរឿងម្សៅទឹកដោះគោនូទ្រីលេត
សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) ដែលមានតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៥៣ស្ថាប័ន នៅថ្ងៃទី៨មករា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការសោកស្តាយជាខ្លាំង ចំពោះសាលក្រមតុលាការកំពូលទាក់ទង សំណុំរឿងម្សៅទឹកដោះគោនូទ្រីលេត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
អានបន្ត -
ក្រសួងយុត្តិធម៌កម្ពុជាដាក់ចេញយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
ភ្នំពេញ — ក្រសួងយុត្តិធម៌បានសម្រេចដាក់ចេញ «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» ដើម្បីជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ។
អានបន្ត -
អាជ្ញាធរកម្ពុជាច្រានចោលព័ត៌មានដែលនិយាយអាក្រក់អំពីព្រលានយន្តហោះថ្មីខេត្តសៀមរាប
ភ្នំពេញ — ក្រោយមានព័ត៌មានផ្សព្វផ្សាយថា មន្ត្រីអន្តោប្រវេសន៍បានយកលុយពីអ្នកទេសចរអន្តរជាតិនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃអង្គារ បានចេញសេចក្តីក្តីបំភ្លឺមួយ ដោយអះអាងថា ការផ្សព្វផ្សាយនោះមិនមានប្រភពច្បាស់លាស់ និងថា កាលបរិច្ឆេទរបស់អ្នកបញ្ចេញមតិនោះ គឺនៅមុនការដាក់ឲ្យដំណើរការនៃព្រលានយន្តហោះថ្មីនេះ។
អានបន្ត -
សង្គមស៊ីវិល និងអ្នកវិភាគចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មីពង្រឹងប្រព័ន្ធច្បាប់ដើម្បីប្រឆាំងអំពើពុករលួយ
សង្គមស៊ីវិល និងអ្នកវិភាគលើកឡើងថា ដើម្បីកាត់បន្ថយអំពើពុករលួយ រដ្ឋាភិបាលអាណត្តិថ្មីគួរពង្រឹងច្បាប់ និងប្រព័ន្ធតុលាការ ហើយ ពលរដ្ឋត្រូវសកម្មក្នុងការចូលរួម។
អានបន្ត -
មន្ទីរសុខាភិបាលភ្នំពេញ ស្នើម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Mekong News និងចំណេះដឹងទូទៅ លុបរូបភាពវីដេអូចេញពីគេហទំព័ររបស់ខ្លួនដែលចេញផ្សាយពុំមានប្រភព និងកាលបរិច្ឆេទមិនច្បាស់លាស់ព្រមទាំងសរសេរខ្លឹមសារមិនត្រឹមត្រូវ។
មន្ទីរសុខាភិបាលភ្នំពេញ ស្នើម្ចាស់ផេកហ្វេសប៊ុកចំនួនពីរលុបរូបភាពវីដេអូចេញពីគេហទំព័ររបស់ខ្លួនដែលចេញផ្សាយពុំមានប្រភព
អានបន្ត -
ក្រសួងចំនួន២ ព្រមានពីគ្រោះថ្នាក់នៃការផ្សព្វផ្សាយ និងសេពគ្រឿងស្រវឹង
នៅក្នុងលិខិតចេញថ្ងៃ៨មករា២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយផ្តល់រង្វាន់ គឺជាសកម្មភាពអូសទាញពលរដ្ឋឲ្យសេពគ្រឿងស្រវឹង ពិសេសយុវជន។ ចំណែកការប្រើប្រាស់ស្ត្រី និងអនីតិជនអាយុក្រោម១៨ឆ្នាំ ឲ្យផ្សាយគ្រឿងស្រវឹង ត្រូវបានក្រសួងព័ត៌មាន ចាត់ទុកថា គឺប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់ស្ត្រី។
អានបន្ត -
មេធាវី លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនបីនាក់ទៀត ប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងការសម្រេចឃុំខ្លួនពួកគេ
មេធាវីការពារក្ដីស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក និងមន្ត្រីគណបក្សភ្លើងទៀនបីនាក់ទៀត សម្រេចប្ដឹងសាទុក្ខទៅតុលាការកំពូល ប្រឆាំងការសម្រេចឃុំខ្លួនពួកគេ។
អានបន្ត -
ក្រសួងព័ត៌មានណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយសកម្មភាពនិងរូបភាពលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹង
ភ្នំពេញ — ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់រាល់សកម្មភាពលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រឿងស្រវឹង និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងកាលពីកន្លងទៅ។
អានបន្ត -
ជនជាតិដើមកួយ ២ភូមិនៅខេត្តព្រះវិហារលើកគ្នាទប់ស្កាត់ អ្នកមានអំណាចឈូសឆាយផលដំណាំ និងគំរាមប្ដឹងពួកគាត់
ជនជាតិដើមភាគតិចកួយរស់នៅខេត្តព្រះវិហារចំនួន ២ភូមិ បានដាក់វេនគ្នា យាមដីស្រែចម្ការ និងផលដំណាំរបស់ពួកគាត់ ក្រោយពីបុគ្គលមានលុយមានអំណាច បានប្រើគ្រឿងចក្រឈូសឆាយដីស្រែចម្ការ និងផលដំណាំរបស់អ្នកភូមិជាបន្តបន្ទាប់។
អានបន្ត -
យុវជននិងសង្គមស៊ីវិលសាទរក្រសួងព័ត៌មានដែលចេញសារាចរណែនាំការផ្សព្វផ្សាយគ្រឿងស្រវឹងតែបារម្ភខ្លាចការអនុវត្តន៍គ្មានប្រសិទ្ធភាព
យុវជននិងសង្គមស៊ីវិលសាទរចំពោះក្រសួងព័ត៌មានដែលបានចេញសារាចរណែនាំស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលហាក់បង្ហាញការយកចិត្តទុកដាក់ពីក្រសួងសាមី ទៅលើបញ្ហាការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលកំពុងបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋ និងការធ្លាក់ចុះនូវសីលធម៌សង្គម ប៉ុន្តែពួកគេនៅតែបារម្ភខ្លាចការអនុវត្តន៍ពុំមានប្រសិទ្ធភាព។
អានបន្ត -
សហគមន៍បណ្តាញព្រៃឡង់បង្ហាញបទល្មើសព្រៃឈើក្នុងព្រៃឡង់នៅតែបន្តកើតមាន តែមន្ទីបរិស្ថានព្រះវិហារ ថាមិនមែនស្ថិតក្នុងខេត្តរបស់ខ្លួនឡើយ
បណ្តាញសហគមន៌ព្រៃឡង់ខេត្តព្រះវិហារអះអាងថា បានរកឃើញបទល្មើសថ្មីៗជាច្រើនក្នុងតំបន់ព្រៃឡង់នៅពេលដែលពួកគេចុះល្បាតព្រៃ រយៈពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣។
អានបន្ត -
ជនបរទេសមួយរូបនឹងត្រូវឱ្យចាកចេញពីកម្ពុជានៅថ្ងៃនេះ បន្ទាប់ពីចូលរួមសកម្មភាពជាមួយយុវជនស្រលាញ់បរិស្ថាន
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន អះអាងថា ជនបរទេសមួយរូបនឹងត្រូវបានឱ្យចាកចេញពីប្រទេសកម្ពុជានៅថ្ងៃពុធនេះ បន្ទាប់ពីអាជ្ញាធរឃាត់សួរនាំរយៈពេលជាច្រើនម៉ោងពាក់ព័ន្ធនឹងការចូលរួមជាមួយយុវជនស្រលាញ់បរិស្ថានក្នុងការធ្វើសកម្មភាពលក្ខណៈហាត់ប្រាណ និងលើកបដាដើម្បីជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ»។
អានបន្ត -
ក្រសួងរ៉ែ បង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅខេត្តត្បូងឃ្មុំ ដែលវិវត្តពីអាជីវកម្មគ្រួសារ
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បើកប្រតិបត្តិការបង្រ្កាបតំបន់អាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយក្រសួងមើលឃើញថាទីតាំងនេះជាអជីវកម្មអនាធិបតេយ្យ ព្រោះថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសង្កេតឃើញមានការប្រែប្រួលពីលក្ខណៈគ្រួសារដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។
អានបន្ត -
លោក ថេង សាវឿន ស្នើតុលាការខេត្តរតនគិរីទម្លាក់បទចោទលើ រូបលោកនិងក្រុមការងារ
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ស្នើតុលាការខេត្តរតនគិរីឱ្យទម្លាក់ចោលបទចោទលើរូប លោកនិងក្រុមការងារ២នាក់ផ្សេងទៀត ខណៈតុលាការនឹងប្រកាសសាលក្រមសំណុំរឿង អ្នកទាំងបី នៅពាក់កណ្ដាលខែនេះ។
អានបន្ត -
មន្រ្តីសមាគមកសិករប្រាប់តុលាការថា ពួកគេមិនបានធ្វើសកម្មភាព«រួមគំនិតក្បត់»និង«ញុះញង់»ឡើយ
ភ្នំពេញ — មន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣ រូប បានប្រាប់ចៅក្រមតុលាការខេត្តរតនគិរីថា ពួកគេមិនមានចេតនា ឬក៏ប្រព្រឹត្តសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់«រួមគំនិតក្បត់» និង«ញុះញង់»ឡើយ។
អានបន្ត -
អាជ្ញាធររាជធានីភ្នំពេញណែនាំឱ្យពលរដ្ឋបែងចែកសំរាមឱ្យបានត្រឹមត្រូវ បើមិនចង់ប្រឈមការផាកពិន័យ
ភ្នំពេញ — រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ បានណែនាំដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយមានការកំណត់ប្រភេទថង់ច្រកសំរាមសើម និងស្ងួត។
អានបន្ត -
ព័ត៌មានស៊ីជម្រៅ៖ ខេមបូចារកឃើញថាឆ្នាំ២០២៣ អ្នកសារព័ត៌មានកឯករាជ្យកម្ពុជាប្រឈមការយាយី និងរឹតត្បិតសិទ្ធិ
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា អ្នកសារព័ត៌មានចំនួន ៤៤ នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ ២០២៣ ជាពិសេសអំឡុងពេលប៉ុន្មានខែនៅមុនការបោះឆ្នោតសកលត្រូវចាបើផ្តើម។
អានបន្ត -
ក្រសួងណែនាំឱ្យមគ្គុទ្ទេសក៍ និងអ្នកបកប្រែភាសាបន្តត្រូវអនុវត្តក្រមសីលធម៌ឡើងវិញខណៈវិស័យទេសចរណ៍វិលទៅរកភាពដើម
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំឱ្យពង្រឹងការប្រតិបត្តិការវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍របស់ខ្លួន និងអ្នកបកប្រែភាសាបន្តផងដែរ ដោយលើកឡើងថា ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកន្លងមក។
អានបន្ត -
សាលាដំបូងខេត្តរតនគិរីនឹងប្រកាសសាលក្រមសំណុំរឿងលោក ថេង សាវឿន នៅសប្តាហ៍ក្រោយ
សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមករា លើសំណុំរឿង លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២នាក់ពីបទ«រួមគំនិតក្បត់ និងញុះញង់» ក្រោយការជំនុំជម្រះចប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យោងអ្នកនាំពាក្យតុលាការ។
អានបន្ត -
អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ដោយសារអាចជួបបញ្ហាខ្វះទឹក
ក្រោយពិនិត្យឃើញស្ថានភាពទឹក នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង មិនសូវល្អនោះ អភិបាលខេត្ត លោក ប៉េង ពោធិ៍សា បានប្រាប់ពលរដ្ឋឱ្យផ្អាកបង្កបង្កើនផលស្រូវ នារដូវប្រាំងលើកទី២ ។ ការណែនាំរបស់អភិបាលខេត្តរូបនេះ ដោយសារបារម្ភពីបញ្ហាប្រឈមនៃការខ្វះខាតទឹក ដែលនាំឱ្យពលរដ្ឋ មិនអាចបង្កើនផលស្រូវបានល្អ។
អានបន្ត