កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកភូមិត្រូវបានចាប់ខ្លួនជាមួយនឹងជ័រកៅស៊ូយកចេញពីព្រៃរដ្ឋ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបានឃាត់ខ្លួននិងឃុំខ្លួនអ្នកភូមិ១០នាក់ នៅក្នុងខេត្តកោះកុង ដោយចោទថា បានលួចជ័រកៅស៊ូ២១៨គីឡូ ពីព្រៃរបស់រដ្ឋ។
-
មន្ត្រីខ្មែរអំពាវនាវកុំឲ្យពលរដ្ឋឆ្លងដែនចូលដីថៃខុសច្បាប់
មន្ត្រី ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅជាប់តំបន់ ព្រំដែនខ្មែរ-ថៃ ឲ្យឈប់នាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើ ជៀសវាងកើតមានអំពើបាញ់សម្លាប់ និងចាប់ខ្លួនដោយកងទាហានការពារព្រំដែនថៃតទៅទៀត។
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពិចារណាមុននឹងបិទជំរំជនភៀសខ្លួន
ក្រុម ការពារសិទ្ធិមនុស្សបានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបិទការិយាល័យជនភៀសខ្លួន កាន់តែបង្កើនការភ័យខ្លាចថែមទៀតដល់ក្រុមអ្នកស្វែងរកទីជម្រក សុខសាន្ត ដើម្បីគេចផុតពីការតាមយាយី ឬរួចផុតពីការកាប់សម្លាប់។ ក្រុមសកម្មជនសិទ្ធិមនុស្សសម្ដែងក្ដីបារម្ភថា ការដែលរដ្ឋាភិបាលខ្មែរប្រកាសបិទមជ្ឈមណ្ឌលជនភៀសខ្លួនក្នុងទីក្រុង ភ្នំពេញ នៅខែកុម្ភៈខាងមុខនេះ ជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងក្រសោបយកសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាចិន និងវៀតណាម ជាជាងការពិចារណាលើការគោរពសិទ្ធិមនុស្ស ឬជ្រើសរើសយកការផ្ដល់តម្លៃមនុស្សធម៌ជាធំ។
-
ពលរដ្ឋក្រចេះចោទប៉ូលិសថាបង្ករបួសស្នាម
លោក លី ខុន អាយុ៣៤ឆ្នាំ កសិករនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្ដឹងចោទប្រកាន់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថាបានបង្ករបួសស្នាមលើខ្លួន កាលពីថ្ងៃទី១៥ ធ្នូ នៅភូមិព្រែកជីក ក្នុងពិធីមង្គលការមួយ។លោក ងឹម អុន ជាឪពុកជនរងគ្រោះបានផ្ដល់សម្ភាសន៍កាលពីថ្ងៃទី២២ ធ្នូ ថារឿងហេតុវិវាទបានកើតឡើងរវាងមិត្តភ័ក្ដិរបស់កូនលោកជាមួយឪពុក កូនក្រមុំ លុះកូនលោកទៅសួរក៏ត្រូវប៉ូលិសវាយតែម្ដង។ លោក ចាន់ សុកុល នាយប៉ុស្តិ៍រដ្ឋបាលឃុំសោបបានបដិសេធទៅនឹងការចោទប្រកាន់នោះ ដោយអះអាងថា លោកជាមន្ត្រីប៉ូលិសមិនប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
-
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងដាក់ទោសមន្ត្រីដែលធ្វេសប្រហែស
មន្ត្រីរូបណាដែលបានរកឃើញថាមានការធ្វេសប្រហែសក្នុងការទប់ស្កាត់ឬមិនបានឆ្លើយតបចំពោះគ្រោះមហន្តរាយនោះ អាចប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌតាមសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ សេចក្តីព្រាងច្បាប់ថ្មីនេះរួមមានការដាក់ទោសមន្ត្រីណាដែលខកខានមិនបានធ្វើការទប់ស្កាត់ហានិភ័យឬឆ្លើយតបចំពោះគ្រោះមហន្តរាយដោយសារស្នាដៃមនុស្សឬ ធម្មជាតិដូចជា អាកាសធាតុអាក្រក់ ការលំអគារ ឬ ភេរវកម្មជាដើម។
-
អ្នកភូមិនៅកំពង់ធំតវ៉ាជំទាស់នឹងការឈូសឆាយដី
អាជ្ញាធរ ខេត្តកំពង់ធំ បានព្យាយាមឈូសឆាយដីធ្លីមួយកន្លែងនៅក្នុងភូមិថ្មសំលៀង ដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ចដល់ក្រុមគ្រួសារជនពិការ ក្រោយពីគ្រួសារជនពិការបានបាត់បង់ដីធ្លីកន្លងមក ដោយសារតែការរឹបអូសយករបស់ក្រុមហ៊ុនវៀតណាមឈ្មោះ តាន់ បៀន។ ប្រភពពីអ្នកភូមិបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រហែល ៦០គ្រួសារ នៅក្នុងភូមិថ្មសំលៀង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំគ្នាតវ៉ាជំទាស់ចំពោះការឈូសឆាយដីធ្លីរយៈពេលជិត ១ខែមកហើយ ក្រោយពីអាជ្ញាធរខេត្តបានឈូសឆាយយកដីធ្លីទាំងនោះ ដើម្បីផ្ដល់ឲ្យជនគ្រួសារជនពិការ។ ស្ត្រីតំណាងអ្នកភូមិម្នាក់សុំមិនបញ្ចេញឈ្មោះដោយខ្លាចការ គំរាមកំហែង បានប្រាប់ថា អ្នកស្រីបានមករស់នៅក្នុងភូមិនោះនៅឆ្នាំ២០០៣ កន្លងមក។ ដីនោះជាដីធ្លីដែលអ្នកស្រីបានទិញដើម្បីធ្វើចម្ការចិញ្ចឹមជីវិត ប៉ុន្តែវាកំពុងតែប្រឈមមុខនឹងការបាត់បង់នៅពេលដែលអាជ្ញាធរបាន បញ្ជាឲ្យមានការរឹបអូសយក។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានការពារសាលក្រមកាត់ទោសសន្តិសុខWFP
កាលពីម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ បានបដិសេធចំពោះការកាត់ទោសយ៉ាងឆាប់រហ័សចំពោះបុគ្គលិកយាមឃ្លាំងរបស់អង្គការស្បៀងអាហារពិភពលោកពីបទចែកចាញខិតប័ណ្ណប្រឆាំងរដ្ឋាភិបាលថាគឺជាការវាយប្រហារលើសិទ្ធសេរីភាពបញ្ចេញមតិ ក្នុងខណៈដែលស្ថានទូតបរទេសបាននិយាយថាពួកគេនឹងតាមដានទៅលើក្នុងករណីនេះ។
-
បុរសជនជាតិអេស្ប៉ាញត្រូវបានកាត់ទោសកំបាំងមុខចំពោះបទល្មើសផ្លូវភេទក្នុងឆ្នាំ២០០៩
កាលពីម្សិលមិញ តុលាការក្រុងភ្នពេញបានកាត់ទោសជនជាតិអេស្បាញម្នាក់កំបាំងមុខពីបទបានទិញផ្លូវភេទក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នៅផ្ទះជួលរបស់គាត់ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា កាលពីមួយឆ្នាំមុន។
-
ជនជាតិនីហ្សេរីយ៉ាពីរនាក់ជាប់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំពីបទចាប់រំលោភ
កាលពីម្សិលមិញ តុលាការក្រុងភ្នំពេញបានកាត់ទោសបុរសជនជាតិនីហ្សេរីយ៉ាពីរនាក់អោយជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទរួមគំនិតរំលោភស្រ្តីអាយុ១៨ឆ្នាំម្នាក់កាលពីខែមិថុនាឆ្នាំ។
-
បក្សសមរង្ស៊ីនឹងផ្ញើរបាយការណ៍ព្រំដែនទៅរដ្ឋាភិបាលដើម្បីសុំការបំភ្លឺ
គណបក្ស សម រង្ស៊ី កំពុងកសាងរបាយការណ៍ជាក់លាក់មួយដែលបង្ហាញពីភស្តុតាងស្តីពីការបាត់ បង់ដីស្រែចម្ការ ភូមិករណ៍តាំងពីដូនតារបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅស្រុកមេមត់ ខេត្តកំពង់ចាម ជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីឲ្យរដ្ឋាភិបាលធ្វើការឆ្លើយបំភ្លឺចំពោះបញ្ហាព្រំដែនដែលកំពុង មានការចម្រូងចម្រាសនេះ។ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែធ្នូថា គណបក្សលោកនឹងផ្ញើរបាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តកំពង់ចាម ទៅស្ថាប័នកំពូលៗរបស់ប្រទេសកម្ពុជា ដើម្បីសុំឲ្យមានការឆ្លើយពន្យល់អំពីការបាត់បង់ដីធ្លីកម្ពុជា ទៅខាងភាគីវៀតណាម នៅសប្ដាហ៍ខាងមុខនេះ។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានការពារសាលក្រមកាត់ទោសសន្តិសុខWFP
កាលពីម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ បានបដិសេធចំពោះការកាត់ទោសយ៉ាងឆាប់រហ័សចំពោះបុគ្គលិកយាមឃ្លាំងរបស់អង្គការស្បៀងអាហារពិភពលោកពីបទចែកចាញខិតប័ណ្ណប្រឆាំងរដ្ឋាភិបាលថាគឺជាការវាយប្រហារលើសិទ្ធសេរីភាពបញ្ចេញមតិ ក្នុងខណៈដែលស្ថានទូតបរទេសបាននិយាយថាពួកគេនឹងតាមដានទៅលើក្នុងករណីនេះ។
-
គណបក្សប្រឆាំងរៀបចំរបាយការណ៍ពីការរំលោភព្រំដែន
ក្រុមអ្នក តំណាងរាស្រ្តគណបក្សប្រឆាំងនឹងធ្វើរបាយការណ៍ជាផ្លូវការជូនលោកហេង សំរិន ប្រធានរដ្ឋសភាអំពីបញ្ហាបោះបង្គោលព្រំដែននៅចុងសប្ដាហ៍នេះ។ ការបោះបង្គោលព្រំដែនរវាងកម្ពុជានិង វៀត ណាមនៅស្រុកមេមត់ខេត្តកំពង់ចាមត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថា ធ្វើឱ្យបាត់បង់ដីកម្ពុជាចំនួន១៤ភូមិ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធនិងបានព្រមានថានឹង ចាត់វិធានការតាមផ្លូវច្បាប់ប្រសិន ណាគណបក្សប្រឆាំងរាយការណ៍ខុសពីការពិត។
-
រដ្ឋាភិបាលបានិយាយថា MOU ស្តីពីកុលសម្ព័ន្ធម៉ុងតាញ៉ានឹងត្រូវលុបចោល
រដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងលែងគោរពលើអនុស្សារណៈនៃការយល់យោគគ្នាដែលត្រូវបានចុះហត្ថលេខារវាងប្រទេសកម្ពុជា ប្រទេសវៀតណាម និងទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដែលកំណត់ដំណើរការវាយតម្លៃ ការតាំងទីលំនៅនិងធ្វើមាតុភូមិនិវត្តក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនកុលស័ម្ពន្ធម៉ុងតាញ៉ា និងជនភៀសខ្លួនវៀតណាមទៀតហើយ។ ក្រោមលក្ខខណ្ឌនៃMOU ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៥ ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលបានមកដល់ប្រទេសកម្ពុជា នឹងត្រូវបានទទួលស្គាល់ថាជាជនភាសខ្លួននោះអាចត្រូវបញ្ជូនទៅរស់នៅប្រទេសទី៣ ឬបញ្ជូនត្រលប់ទៅប្រទេសវៀតណាមវិញ។
-
ជាប់គុក៥ឆ្នាំព្រោះរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើយុវជនម្នាក់អាយុ២០ឆ្នាំ ឈ្មោះសួស វិរៈ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ តាមមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងបង្កាប់ឲ្យសងសំណង់ចំនួន៤លានរៀលដល់ដើមបណ្តឹងរដ្ឋប្បវេណី។
-
ជនជាតិនីហ្សេរីយ៉ាពីរនាក់ជាប់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំពីបទចាប់រំលោភ
កាលពីម្សិលមិញ តុលាការក្រុងភ្នំពេញបានកាត់ទោសបុរសជនជាតិនីហ្សេរីយ៉ាពីរនាក់អោយជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទរួមគំនិតរំលោភស្រ្តីអាយុ១៨ឆ្នាំម្នាក់កាលពីខែមិថុនាឆ្នាំ។
-
អ្នកភូមិបឹងកក់ធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុន ស៊ូកាគុ អ៊ីន
ប្រជាជនប្រមាណ៣០នាក់ បានពាក់ព័ន្ធក្នុងហេតុការណ៏ប្រតាយប្រតប់គ្នាមួយជាមួយនគរបាលអន្តរាគមន៏ក្រុងកាលពីម្សិលមិញ នៅខាងក្រៅការិយាល័យក្រុមហ៊ុន ស៊ូកាគុ អ៊ីន ជាក្រុមហ៊ុនអភិវឌ្ឍន៏ដែលកំពុងចាក់បំពេញបឹងនេះ ខណៈដែលក្រុមអ្នកភូមិបានធ្វើការតវ៉ាដើម្បីតាមទារសំណងដែលខ្លួនអះអាងថា ក្រុមហ៊ុននេះបានសន្យាផ្តល់ឲ្យខ្លួន។
-
រដ្ឋាភិបាលចុះវាយតម្លៃលើសិទ្ធិដីធ្លីនៅក្នុងភូមិ ៖ ជម្លោះក្រុមហ៊ុនភាពីម៊ិច
ក្រុមមន្ត្រីខេត្តពោធិ៏សាត់បានជួបជាមួយក្រុមអ្នកភូមិជាង៣០០នាក់ ដែលបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុនកម្ពុជាដ៏ធំមួយឈ្មោះភាពីម៉ិច នៅក្នុងការព្យាយាមដើម្បីឈានទៅរកដំណោះស្រាយមួយ។ លោកខូយ សុខា អភិបាលខេត្តពោធិ៏សាត់បានមានប្រសាសន៏កាលពីម្សិលមិញនេះថា គណកម្មការខេត្តបានចុះទៅពិនិត្យមើលដីស្រែដែលមានទំនាស់ដែលអះអាងកាន់កាប់ដោយអ្នកភូមិ ហើយនឹងបន្តការវាយតម្លៃតាមរយៈកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនភាពីម៉ិច។
-
ជាប់គុក៥ឆ្នាំព្រោះរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើយុវជនម្នាក់អាយុ២០ឆ្នាំ ឈ្មោះសួស វិរៈ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ តាមមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងបង្កាប់ឲ្យសងសំណង់ចំនួន៤លានរៀលដល់ដើមបណ្តឹងរដ្ឋប្បវេណី។
-
ការបំភិតបំភ័យត្រូវកើតឡើងមុនវេទិការសិទ្ធិមនុស្ស
អាជ្ញាធរនៅក្នុងស្រុកជុំគីរី ខេត្តកំពតត្រូវចោទប្រកាន់ថា បានធ្វើយុទ្ធនាការបំភិតបំភ័យប្រជាជនដល់ប្រជាជនក្នុងមូលដ្ឋានដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយកងពលតូចនៃកងយោធពលខេមរភូមិន្ទនៅក្នុងមូលដ្ឋាន ដើម្បីរារាំងអ្នកភូមិទាំងនោះកុំឲ្យចូលរួមក្នុងវេទិការសាធារណៈមួយស្តីពីសិទ្ធិមនុស្ស។
-
ការបំភិតបំភ័យត្រូវកើតឡើងមុនវេទិការសិទ្ធិមនុស្ស
អាជ្ញាធរនៅក្នុងស្រុកជុំគីរី ខេត្តកំពតត្រូវចោទប្រកាន់ថា បានធ្វើយុទ្ធនាការបំភិតបំភ័យប្រជាជនដល់ប្រជាជនក្នុងមូលដ្ឋានដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយកងពលតូចនៃកងយោធពលខេមរភូមិន្ទនៅក្នុងមូលដ្ឋាន ដើម្បីរារាំងអ្នកភូមិទាំងនោះកុំឲ្យចូលរួមក្នុងវេទិការសាធារណៈមួយស្តីពីសិទ្ធិមនុស្ស។