កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកភូមិបឹងកក់ធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុន ស៊ូកាគុ អ៊ីន
ប្រជាជនប្រមាណ៣០នាក់ បានពាក់ព័ន្ធក្នុងហេតុការណ៏ប្រតាយប្រតប់គ្នាមួយជាមួយនគរបាលអន្តរាគមន៏ក្រុងកាលពីម្សិលមិញ នៅខាងក្រៅការិយាល័យក្រុមហ៊ុន ស៊ូកាគុ អ៊ីន ជាក្រុមហ៊ុនអភិវឌ្ឍន៏ដែលកំពុងចាក់បំពេញបឹងនេះ ខណៈដែលក្រុមអ្នកភូមិបានធ្វើការតវ៉ាដើម្បីតាមទារសំណងដែលខ្លួនអះអាងថា ក្រុមហ៊ុននេះបានសន្យាផ្តល់ឲ្យខ្លួន។
-
បក្សសមរង្ស៊ីនឹងផ្ញើរបាយការណ៍ព្រំដែនទៅរដ្ឋាភិបាលដើម្បីសុំការបំភ្លឺ
គណបក្ស សម រង្ស៊ី កំពុងកសាងរបាយការណ៍ជាក់លាក់មួយដែលបង្ហាញពីភស្តុតាងស្តីពីការបាត់ បង់ដីស្រែចម្ការ ភូមិករណ៍តាំងពីដូនតារបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅស្រុកមេមត់ ខេត្តកំពង់ចាម ជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីឲ្យរដ្ឋាភិបាលធ្វើការឆ្លើយបំភ្លឺចំពោះបញ្ហាព្រំដែនដែលកំពុង មានការចម្រូងចម្រាសនេះ។ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែធ្នូថា គណបក្សលោកនឹងផ្ញើរបាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តកំពង់ចាម ទៅស្ថាប័នកំពូលៗរបស់ប្រទេសកម្ពុជា ដើម្បីសុំឲ្យមានការឆ្លើយពន្យល់អំពីការបាត់បង់ដីធ្លីកម្ពុជា ទៅខាងភាគីវៀតណាម នៅសប្ដាហ៍ខាងមុខនេះ។
-
បុរសជនជាតិអេស្ប៉ាញត្រូវបានកាត់ទោសកំបាំងមុខចំពោះបទល្មើសផ្លូវភេទក្នុងឆ្នាំ២០០៩
កាលពីម្សិលមិញ តុលាការក្រុងភ្នពេញបានកាត់ទោសជនជាតិអេស្បាញម្នាក់កំបាំងមុខពីបទបានទិញផ្លូវភេទក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នៅផ្ទះជួលរបស់គាត់ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា កាលពីមួយឆ្នាំមុន។
-
រឿងក្តីរបស់ព្រះរាជអាជ្ញាដែលជាប់ពន្ធនាគានឹងត្រូវស៊ើបអង្កេតឡើងវិញ
កាលពីម្សិលមិញ លោកយូ យឺននី ដែលជាព្រះរាជអជ្ញាស្តីទីបាននិយាយថា រឿងក្តីចំនួនបីដែលកាលពីមុនបានដោះស្រាយដោយលោកតុប ច័ន្ទសិរីវុធ ដែលជាអតីតព្រះរាជអាជ្ញាតុលាការខេត្តពោធិ៏សាត់ដែលជាប់ពន្ធនាគារនោះ និងត្រូវស៊ើបអង្កេតឡើងវិញ។ ក្រោយពីត្រួតពិនិត្យពាក្យបណ្តឹងចំនួន១០ ដែលលោកច័ន្ទសេរីវុធ មិនបានចាត់ការអំឡុងអាណត្តិរបស់លោកនៅតុលាការខេត្តពោធិ៏សាត់ លោកយូ យឺននី បាននិយាយថារឿងក្តីបីករណីត្រូវបានបង្ហាញថា មិនមានការស៊ើបអង្កេតត្រឹមត្រូវនោះឡើយ។

ខ្មែរអាមេរិកបានរៀបចំមូនិធិសម្រាប់ជនរងគ្រោះលើស្ពាន
ជនជាតិអាមេរិកកាំងដើមកំណើតកម្ពុជា នៅក្រុងWashington បានប្រូមូលមូនិធិសម្រាប់ជនរងគ្រោះក្នុងឧបទ្ទហេតុរត់ជាន់គ្នាស្លាប់នៅថ្ងៃទី២២ លើស្ពានពេជ្រ។ ស្ពានដែលបានសម្លាប់មនុស្សអស់ចំនួន៣៥៣នាក់ នឹង៤០០នាក់របួសក្នុងឧបទ្ទហេតុរត់ជាន់គ្នា។ ដែលមានជនរងគ្រោះខ្លះស្ថិតនៅក្នុងមន្ទីពេជ្រនៅឡើយ។
អានបន្ត -
លោក រ៉ុង ឈុនសុំឲ្យបើកការស៊ើបអង្កេតករណីនាយកសាលាពុករលួយនៅវិទ្យាល័យ ហ៊ុន សែន សៀមរាប
នៅ ថ្ងៃពុធនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិត ទៅកាន់លោក ឱម យ៉ីនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំឲ្យបើកការស៊ើបអង្កេត ចំពោះករណីនាយកសាលា វិទ្យាល័យ ហ៊ុន សែន សៀមរាប ប្រព្រឹត្តអំពើពុករលួយ។ អំពើពុករលួយ ដែលនាយកសាលា បានទទួលរាប់លានរៀល ក្នុងមួយខែៗ ពីការកិបកេងលុយប្រាក់ខែគ្រូបង្រៀន និងការជម្រិតយកលុយពីសិស្ស ជាដើម។

ក្រុមអ្នកភូមិបឹងកក់ អុជធូបបែរបន់អ្នកតាសូមដំណោះស្រាយចំពោះការបណ្តេញចេញ
ក្រុម អ្នកភូមិប្រមាណ ១០០ នាក់ ក្នុងតំបន់បឹងកក់ បានប្រមូលផ្តុំគ្នាអុជធូបសែនព្រេននំចំណី បែរបន់ និងរៀបរាប់ពីទុក្ខវេទនា ប្តឹងផ្តល់នៅមុខខ្ទមអ្នកតាក្នុងភូមិ។ ខ្ទមលោកតាប្រាក់ និងលោកយាយ ម៉ៅ ស្ថិតនៅជាប់នឹងផ្លូវលំ ខាងជើងវិហារចាម ក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងតំបន់បឹងកក់។ អាស្រមអ្នកតានោះ ស្ថិតនៅជិតការិយាល័យក្រុមហ៊ុន ស៊ូកាគូ ត្រូវបានអ្នកភូមិ សំពះបួងសួង ដល់បារមីអ្នកតា ឲ្យជួយបន្ទន់ចិត្តក្រុមហ៊ុន ដើម្បីឲ្យពួកគេទទួលបានសំណងសមរម្យ និងអ្នកខ្លះទៀត សូមបន្តរស់ ក្នុងប្លុកបឹងកក់ ដែលកំពុងអភិវឌ្ឍ ដោយធ្វើ ឲ្យប្រជាជនជាង ៤.០០០ គ្រួសារ ត្រូវបណ្តេញចេញពីលំនៅឋាន ចាប់តាំងពីឆ្នាំ២០០៦។

រដ្ឋាភិបាលបានិយាយថា MOU ស្តីពីកុលសម្ព័ន្ធម៉ុងតាញ៉ានឹងត្រូវលុបចោល
រដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងលែងគោរពលើអនុស្សារណៈនៃការយល់យោគគ្នាដែលត្រូវបានចុះហត្ថលេខារវាងប្រទេសកម្ពុជា ប្រទេសវៀតណាម និងទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដែលកំណត់ដំណើរការវាយតម្លៃ ការតាំងទីលំនៅនិងធ្វើមាតុភូមិនិវត្តក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនកុលស័ម្ពន្ធម៉ុងតាញ៉ា និងជនភៀសខ្លួនវៀតណាមទៀតហើយ។ ក្រោមលក្ខខណ្ឌនៃMOU ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៥ ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលបានមកដល់ប្រទេសកម្ពុជា នឹងត្រូវបានទទួលស្គាល់ថាជាជនភាសខ្លួននោះអាចត្រូវបញ្ជូនទៅរស់នៅប្រទេសទី៣ ឬបញ្ជូនត្រលប់ទៅប្រទេសវៀតណាមវិញ។
-
រដ្ឋាភិបាលចុះវាយតម្លៃលើសិទ្ធិដីធ្លីនៅក្នុងភូមិ ៖ ជម្លោះក្រុមហ៊ុនភាពីម៊ិច
ក្រុមមន្ត្រីខេត្តពោធិ៏សាត់បានជួបជាមួយក្រុមអ្នកភូមិជាង៣០០នាក់ ដែលបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុនកម្ពុជាដ៏ធំមួយឈ្មោះភាពីម៉ិច នៅក្នុងការព្យាយាមដើម្បីឈានទៅរកដំណោះស្រាយមួយ។ លោកខូយ សុខា អភិបាលខេត្តពោធិ៏សាត់បានមានប្រសាសន៏កាលពីម្សិលមិញនេះថា គណកម្មការខេត្តបានចុះទៅពិនិត្យមើលដីស្រែដែលមានទំនាស់ដែលអះអាងកាន់កាប់ដោយអ្នកភូមិ ហើយនឹងបន្តការវាយតម្លៃតាមរយៈកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនភាពីម៉ិច។
-
គណបក្សប្រឆាំងរៀបចំរបាយការណ៍ពីការរំលោភព្រំដែន
ក្រុមអ្នក តំណាងរាស្រ្តគណបក្សប្រឆាំងនឹងធ្វើរបាយការណ៍ជាផ្លូវការជូនលោកហេង សំរិន ប្រធានរដ្ឋសភាអំពីបញ្ហាបោះបង្គោលព្រំដែននៅចុងសប្ដាហ៍នេះ។ ការបោះបង្គោលព្រំដែនរវាងកម្ពុជានិង វៀត ណាមនៅស្រុកមេមត់ខេត្តកំពង់ចាមត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថា ធ្វើឱ្យបាត់បង់ដីកម្ពុជាចំនួន១៤ភូមិ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធនិងបានព្រមានថានឹង ចាត់វិធានការតាមផ្លូវច្បាប់ប្រសិន ណាគណបក្សប្រឆាំងរាយការណ៍ខុសពីការពិត។
-
ពលរដ្ឋ២២នាក់ដាក់ពាក្យប្ដឹងអតីតព្រះរាជអាជ្ញា តុប ច័ន្ទសិរីវុធ
ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ២២នាក់ បានដាក់បណ្ដឹងទៅតុលាការខេត្តពោធិ៍សាត់ និងទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្ដឹងចោទអតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ពីបទប្រព្រឹត្តអំពើពុករលួយ និងចាប់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌។ តំណាងប្រជាពលរដ្ឋ ២២នាក់ គឺលោក ជា ស៊ីថា បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ពីមូលហេតុនៃការប្ដឹងនេះថា កាលពីឆ្នាំ២០០៨ លោក តុប ច័ន្ទសិរីវុធ បានចាប់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌ក្នុងជម្លោះដីធ្លីជាមួយ សមាគមអភិវឌ្ឍន៍កសិកម្មជាតិ ដើម្បីជាថ្នូរនឹងការទទួលបានដីចំនួន ២ហិកតា ក្នុងតំបន់ដែលមានជម្លោះនោះ។
-
ទាហានម្នាក់ត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់កូនប្រុសមន្ត្រីគណបក្សសម រង្ស៊ីម្នាក់
ទាហានកងយោធពលខេមរភូមិន្ទម្នាក់ប្រឈមនឹងកាចោទប្រកាន់ពីបទបាញ់សម្លាប់កូនប្រុសរបស់មន្ត្រីឃុំនៅខេត្តបាត់ដំបង់ម្នាក់បន្ទាប់ពីមានជម្លោះនៅព្រំប្រទល់ខេត្តប៉ៃលិនកាលពីយប់ថ្ងៃអាទិត្យ។ លោកគឿន ផាត ជាជំទប់ទី២ភូមិគំរាមមកពីគណបក្សសម រង្ស៊ី បានមានប្រសាសន៏ថា កូនប្រុសរបស់លោកអាយុ២៥ឆ្នាំ ឈ្មោះគឿន ធឿន ត្រូវបានបាញ់នៅម៉ោងប្រហែល៩យប់ ថ្ងៃអាទិត្យនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិននៅជិតស្ពានកុយដែលឆ្លងកាត់ចូលមកស្រុកកំរៀងខេត្តបាត់ដំបង។
-
អ្នកបាត់បង់លំនៅឋាននៅបឹងកក់សុំអ្នកតាជួយ
នៅថ្ងៃទី២១ ធ្នូនេះ ប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណ ៥០នាក់ បានសម្ដែងក្ដីឈឺចាប់ និងអស់ជំនឿទៅលើរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ដែលបានបូមខ្សាច់ពន្លិចផ្ទះពួកគាត់ ដោយពុំបានផ្ដល់សំណងសមរម្យជួនពួកគាត់ ហើយបាននាំគ្នាលើកបដានៅមុខស្នាក់ការក្រុមហ៊ុន ស៊ូកាគួ (Sukaku) ទាមទារឲ្យក្រុមហ៊ុនរកដំណោះស្រាយជួន បន្ទាប់ពីពួកគាត់ធ្វើការបន់ស្រន់សែនព្រេនសុំឲ្យអ្នកតាជួយ។
-
ប៉ូលិសបណ្តេញអ្នកភូមិខេត្តរតនគីរីចំនួន៩គ្រួសារចេញពីដីជម្លោះ
កាលពីម្សិលមិញ តុលាការខេត្តរតនគីរីបានបញ្ជូនប៉ូលិសនិងកងរាជអាវុធហត្ថជាង៥០នាក់ ដើម្បីបណ្តេញប្រជាពលរដ្ឋ៩គ្រួសារដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីមួយនៅកណ្តាលក្រុងបានលុង។ ផ្ទះរបស់គ្រួសារទាំងនោះត្រូវបានរុះរើតាមដីកាបង្គាប់របស់តុលាការកំពូល។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សបារម្ភខ្លាចវេទិកាសាធារណៈនឹងត្រូវផ្អាក
គម្រោង វេទិកាសាធារណៈស្ដីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍ ពាក់ព័ន្ធនឹងការរំលោភដីធ្លី រៀបចំដោយអង្គការសិទ្ធិមនុស្សកម្ពុជា នៅខេត្តកំពត អាចត្រូវផ្អាក ព្រោះអាជ្ញាធរមូលដ្ឋានមិនសហការផ្ដល់កន្លែងឲ្យបើកវេទិកា បន្ទាប់ពីវេទិកាសាធារណៈចំនួន២ ដែលនិយាយពីសិទ្ធិអ្នកបោះឆ្នោត និងការអភិវឌ្ឍ មិនអាចដំណើរការធ្វើវេទិកាបានកាលពីពេលថ្មីៗនេះដែរនៅខេត្តកំពត។ មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងការព្រួយបារម្ភថា វេទិកាសាធារណៈដែលគម្រោងរៀបចំធ្វើនៅខេត្តកំពត នៅថ្ងៃទី២៤ ខែធ្នូ អាចត្រូវផ្អាកមិនដំណើរការ ដោយសារមានការសាកសួរពីអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យមានការភ័យខ្លាចដល់អ្នកផ្ដល់កន្លែងរៀបចំវេទិកា។
-
អង្គការសិទ្ធិមនុស្ស៖ កម្ពុជាជាប្រទេសគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន
មន្ត្រី អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ បានចាត់ទុកកម្ពុជា ជាប្រទេសគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន ដែលបានភៀសខ្លួនមកពីប្រទេសមានទំនាក់ទំនងការទូតល្អជាមួយប្រទេស កម្ពុជា។ បទវិភាគរបស់មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា ក្រោយពេលប្រទេសកម្ពុជា បានចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ៍ (Uighur) ចំនួន ២០នាក់ទៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០០៩ និងការគំរាមបិទជំរំជនភៀសខ្លួនជនជាតិភាគតិចម៉ុងតាញ៉ារួចមក ប្រទេសកម្ពុជាលែងជាប្រទេសដែលអាចផ្ដល់កិច្ចការពារជនភៀសខ្លួនទៀត ហើយ។