កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209

  • ពលរដ្ឋ​៣២​នាក់​នៅ​ក្រចេះ​តវ៉ា​នឹង​ការ​បណ្ដេញ

    ទីតាំង ​ដី​ធ្លី​មួយ​កន្លែង នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​ហាម​ប្រាម​ដោយ​ព្រះ​រាជ​ក្រឹត្យ​មិន​ឲ្យ​មាន​ការ​កាប់​រាន​ដាំ​ដុះ​កាល​ ពី​មុន​មក​នោះ ឥឡូវ​នេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍។ ប្រជា​ពល​រដ្ឋ​ប្រមាណ ៣២​នាក់ នៅ​ចំណុច K113, K114 និងK115 ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​មក​ការិយាល័យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ បន្ទាប់​ពី​ព្យាយាម​ចូល​ជួប​លោក អ៊ឹម ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​នគរោបនីយកម្ម និង​ជា​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​ខេត្ត​ក្រចេះ​មិន​បាន​សម្រេច ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​ក្រុមហ៊ុន​សុវណ្ណ​វុទ្ធី ប្រកាស​បណ្ដេញ​ពួក​គេ​មិន​ឲ្យ ​រស់​នៅ​លើ​ដី​ដែល​ធ្លាប់​រស់​នៅ។

  • អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ

    អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ និង​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ។ ការប្រកាស​ទ្រព្យសម្បត្តិ​នឹង​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង នៅ​ដើម​ឆ្នាំ​២០១១​ខាងមុខ​នេះ។ មន្ត្រី​រាជការ​មាន​ថានៈ​ជាង​១០​ម៉ឺន​នាក់​នឹង​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ។អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បង្កើន​ល្បឿន​ផ្សព្វផ្សាយ​ទម្រង់​ប្រកាស​ ទ្រព្យសម្បត្តិ និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ និង​សាធារណជន។ អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បង្កើន​ល្បឿន​ផ្សព្វផ្សាយ​ទម្រង់​ប្រកាស​ ទ្រព្យសម្បត្តិ និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ និង​សាធារណជន។ បើ​ផ្អែក​លើ​គម្រោង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មន្ត្រី​រាជការ ដែល​មាន​ថានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ២០១១​ខាង​មុខ​នេះ។ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ទ្រព្យសម្បត្តិ​អាច​មាន​ចំនួន​ជាង​១០ ​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា។

  • គណបក្ស​សម រង្ស៊ី​ប្រកាស​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១០៩ នៅ​ថ្ងៃ​ទី១៤ ធ្នូ

    ដំណើរការ ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នៅតែ​បង្ក​បញ្ហា​ដ៏​ក្តៅ​គគុក​សម្រាប់​ផ្ទៃក្នុង​របស់​កម្ពុជា។ ​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី ​ទាំងអស់​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​ ១០៩​ នៅ​ក្នុង​ស្រុក​មេមត់​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍ ក្រោយ។ បង្គោល​លេខ​ ១០៩​ នេះ គឺជា​អធិករណ៍​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​បង្គោល​លេខ​ ៨៥​ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ដែល​ធ្វើឲ្យ​លោក ​សម រង្ស៊ី ​ត្រូវ​រត់​ចោល​ស្រុក បន្ទាប់​ពី​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១២​ឆ្នាំ។ ក្រុម ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ទាំងអស់​គ្រោង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ១០៩ ​នៅថ្ងៃ​អង្គារ​ទី ​១៤ ​វិច្ឆិកា​ដើម​សប្តាហ៍​ក្រោយ​នេះ។ ​បង្គោល​លេខ​ ១០៩​ ដែល​មាន​ទីតាំង​ក្នុង​ឃុំដារ ស្រុក​មេមត់ ខេត្ត​កំពង់ចាម​គឺជា​ចំណុច​អធិករណ៍​ថ្មី​មួយ​ទៀត រវាង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង។

  • វៀតណាម​រឹប​យក​ដី​គ្រួសារ​ខ្មែរ​នៅ​ជាយ​ដែន

    គ្រួសារ ​កសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រៃវែង ជាប់​និង​ព្រំដែន​កម្ពុជា-វៀតណាម​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ រឹប​យក​ដី​ស្រែ​ពី​សំណាក់​គ្រួសារ​វៀតណាម។ សកម្មជន​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ​ថា គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ព្រំដែន​ កម្ពុជា-វៀតណាម បាន​បញ្ចាំ​ដី​ស្រែ និង​លក់​ដី​ស្រែ​របស់​គាត់ ដើម្បី​ដោះ​បំណុល ដែល​ជំពាក់​វៀតណាម លើ​ថ្លៃ​ជី ថ្លៃ​ប្រេង និង​ថ្លៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម។ក្រុម​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ណា​មិន​មាន​លទ្ធភាព​សង​បំណុល​នោះ​ទេ ម្ចាស់​បំណុល​ជា​ជន​ជាតិ​វៀតណាម គេ​នឹង​រឹប​អូស​យក​ដី​ស្រែ​ទាំង​នោះ​ទៅ​តាម​កិច្ច​សន្យា។ដី​ស្រែ​ដែល​ត្រូវ​បាន​ដាក់​បញ្ចាំ និង​លក់​នោះ មាន​ចំនួន​រវាង ១​ហិកតារ ទៅ​២​ហិកតារ ក្នុង​គ្រួសារ​នីមួយៗ។

  • អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ

    អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ និង​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ។ ការប្រកាស​ទ្រព្យសម្បត្តិ​នឹង​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង នៅ​ដើម​ឆ្នាំ​២០១១​ខាងមុខ​នេះ។ មន្ត្រី​រាជការ​មាន​ថានៈ​ជាង​១០​ម៉ឺន​នាក់​នឹង​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ។អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បង្កើន​ល្បឿន​ផ្សព្វផ្សាយ​ទម្រង់​ប្រកាស​ ទ្រព្យសម្បត្តិ និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ និង​សាធារណជន។ អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បង្កើន​ល្បឿន​ផ្សព្វផ្សាយ​ទម្រង់​ប្រកាស​ ទ្រព្យសម្បត្តិ និង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ និង​សាធារណជន។ បើ​ផ្អែក​លើ​គម្រោង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មន្ត្រី​រាជការ ដែល​មាន​ថានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ២០១១​ខាង​មុខ​នេះ។ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ទ្រព្យសម្បត្តិ​អាច​មាន​ចំនួន​ជាង​១០ ​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា។

  • ពលរដ្ឋ​៣២​នាក់​នៅ​ក្រចេះ​តវ៉ា​នឹង​ការ​បណ្ដេញ

    ទីតាំង ​ដី​ធ្លី​មួយ​កន្លែង នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​ហាម​ប្រាម​ដោយ​ព្រះ​រាជ​ក្រឹត្យ​មិន​ឲ្យ​មាន​ការ​កាប់​រាន​ដាំ​ដុះ​កាល​ ពី​មុន​មក​នោះ ឥឡូវ​នេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍។ ប្រជា​ពល​រដ្ឋ​ប្រមាណ ៣២​នាក់ នៅ​ចំណុច K113, K114 និងK115 ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​មក​ការិយាល័យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ បន្ទាប់​ពី​ព្យាយាម​ចូល​ជួប​លោក អ៊ឹម ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​នគរោបនីយកម្ម និង​ជា​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​ខេត្ត​ក្រចេះ​មិន​បាន​សម្រេច ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​ពី​បញ្ហា​ក្រុមហ៊ុន​សុវណ្ណ​វុទ្ធី ប្រកាស​បណ្ដេញ​ពួក​គេ​មិន​ឲ្យ ​រស់​នៅ​លើ​ដី​ដែល​ធ្លាប់​រស់​នៅ។

  • អ្នក​ឃ្លាំមើល​អន្តរជាតិ​រិះគន់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    ក្រុម ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រិះគន់​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា មិន​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខ ដោយសារ​ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​កាន់ ​អំណាច​នៅ​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​គេ​ហៅ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ។ ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រុម​សង្គម​ស៊ីវិល​នៅ​ឯ​នាយ​សមុទ្រ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​មក​នេះ។ ក្រុម​នេះ​និយាយ​ថា ដោយសារ​កម្ពុជា កំពុង​កែ​ប្រែ​រូបភាព​ពី​ការ​បំភិតបំភ័យ​ដល់​អាយុ​ជីវិត​នៃ​សកម្មជន​សិទ្ធិ​ មនុស្ស ឬ​សកម្មជន​គណបក្ស​នយោបាយ ទៅ​ជា​ការ​ប្រើ​យន្តការ​តុលាការ ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

  • ៨៤%​ពលរដ្ឋ​ខ្មែរ​សូក​ប៉ាន់​ដល់​មន្ត្រី

    អង្គការ​តម្លា​ភាព​អន្តរ​ជាតិ Transparency International ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​របាយ​ការណ៍​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា ការ​ស្ទង់​អំពើ​ពុក​រលួយ​ពិភព​លោក ឆ្នាំ​២០១០ រក​ឃើញ​ថា ពល​រដ្ឋ​កម្ពុជា ៨៤% បាន​ចំណាយ​ញឹក​ញាប់​បំផុត​ដល់​ការ​សូក​ប៉ាន់​ផ្សេងៗ ទៅ​បុគ្គលិក​របស់​រដ្ឋ។ អំពើ​នេះ​គេ​សង្កេត​ឃើញ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ពី​ក្រុម​មន្ត្រី​ថ្នាក់​ខ្ពស់ រហូត​ដល់​ក្រុម​មន្ត្រី​ថ្នាក់​ទាប។

  • នៅ​ប៉ៃ​លិន​រក​ឃើញ​ក្មេង​ស្រី​អាយុ​១១ឆ្នាំ​ម្នាក់​ ត្រូវ​គេ​រំលោភ​និង​សម្លាប់​

    កាល​ពី​ថ្ងៃ​ព្រហស្បតិ៏ នៅ​ជិត​ស្រះ​មួយ​ក្នុង​ក្រុង​ប៉ៃ​លិន​ ក្មេង​ស្រី​អាយុ​១១ឆ្នាំ​ម្នាក់​ត្រូវ​បាន​​គេ​រក​ឃើញ​ស្លាប់​ទាំង​រូប​អា​ក្រាតបន្ទាប់​ពី​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល​៤ថ្ងៃ ​ ហើយ​ប៉ូលិស​សង្ស័យ​ថា​ត្រូវ​គេ​ចាប់​រំលោភ​ រួច​សម្លាប់​ ។

  • អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​បារម្ភ​ខ្លាច​បាត់បង់​ដី

    អ្នក ​ភូមិ​ជិត ៥០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ ហ៊ុមព័ទ្ធ​យក​ដី​របស់​ពួកគាត់ ដែល​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ អ្នក​ភូមិ​ជាយ​ដែន​ជា​ច្រើន​រយ​គ្រួសារ បាន​ជួប​ប្រជុំ​គ្នា​នៅ​វត្ត​ប្រាសាទត្បែង ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទាមទារ​យក​ដី​ស្រែ​របស់​ពួកគាត់​មក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​លាង ប៊ូ ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី ​ទាំង​នោះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ពេល​ថ្មីៗនេះ។

  • ពលរដ្ឋ​នៅ​កំពង់ធំ​ប្រតិកម្ម​នឹង​ការ​ឈូស​ឆាយ​ដី​ចម្ការ

    ប្រជាពលរដ្ឋ ​ប្រមាណ ១៦០​គ្រួសារ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខែត្រ​កំពង់ធំ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​មាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ស្រុក និង​ខែត្រ ដែល​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួកគាត់ ដើម្បី​យក​ទៅ​ចែក​ជូន​ក្រុម​យោធិន​ពិការ​វិញ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព និង​ជា​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ លោកស្រី ម៉ម ស៊ីថា បាន​លើក​ឡើង​ថា ការ​ដក​ហូត​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ឲ្យ​ក្រុម​យោធិន​ពិការ​ដូច្នេះ​ជា​ការ​ខុស​ ច្បាប់។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​រក​ដី​ទំនេរ​កន្លែង​ណា​ផ្សេង ដើម្បី​យក​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជួន​ក្រុម​យោធិន​ពិការ​ទាំង​នោះ។លោក អ៊ុត សំអន បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​រក​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​យក​មក​ចែក​ជូន​ ប្រជាពលរដ្ឋ និង​យោធិន​ពិការ​នៅ​ក្នុង​គម្រោង​មាន​ជាង ៦០០​នាក់ ប៉ុន្តែ​ជា​ជំហាន​ដំបូង​គេ​ត្រូវ​ចែក​ជូន​ក្រុម​យោធិន​តែ​ចំនួន ៧៧​គ្រួសារ​សិន ដែល​គេ​ដក​ហូត​ដី​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ថ្មសំលៀង​នេះ៕

  • សង្គម​ស៊ីវិល​បារម្ភ​ថា​ក្រមព្រហ្មទណ្ឌ​ថ្មី​អាច​​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ

    ចាប់ ​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ​ត​ទៅ ក្រមព្រហ្មទណ្ឌ​ថ្មី​នឹង​ចូល​ជា​ធរមាន​ហើយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រី​ឯ​នៅ​តាម​បណ្ដា​ខេត្ត ការ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ នឹង​ច្បាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខាង​មុខ​នេះ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ថ្ងៃ​១០ ខែ​ធ្នូ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នឹង​កាន់​តែ​ប្រឈម​មុខ​ខ្លាំង​ក្លា​ទៅៗ នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទាក់ទង​ទៅ​នឹង​ផ្លូវ​ច្បាប់ នៅ​គ្រា​ដែល​ក្រមព្រហ្មទណ្ឌ​ថ្មី​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ នេះ​ហើយ។

  • អ្នក​របួស​ពី​កោះ​ពេជ្រ​​ជិត​៦០នាក់​កំពុង​ព្យាបាល​នៅ​ឡើយ

    រយៈ ​ពេល​ជាង​២​សប្តាហ៍​កន្លង​ទៅ​ហើយ​បន្ទាប់​ពី​ហេតុការណ៍​នៅ​លើ​ស្ពាន​ កោះពេជ្រ ​មាន​​អ្នក​របួស​យ៉ាង​ហោច​ណាស់​ជាង​៥០នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ។ អ្នកជំងឺ​មួយ​ចំនួន​​នៅតែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ដែល​បាន​ទទួល​ជនរងគ្រោះ​ដោយសារ​ការប្រជ្រៀត​ ជាន់​លើ​គ្នា​លើ​ស្ពាន​កោះពេជ្រ​មក​ព្យាបាល​ច្រើន​ជាង​មន្ទីរពេទ្យ​សាធារណៈ​ ដទៃ​ទៀត​រហូត​មកទល់​ពេលនេះ​មាន​ ​ជនរងគ្រោះ​មួយ​ចំនួន​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

  • បាតុករ​សម្តែង​មតិ​នៅក្នុង​ថ្ងៃសិទ្ធ​មនុស្ស

    កាលពីម្សិលមិញ​ក្រុមអង្គការ​សិទ្ធិ​មនុស្ស​បានរិះគន់​រដ្ឋាភិបាល​ចំពោះកំរិត​នៃ​ការ​វិវត្តន៍របស់​ខ្លួន​ក្នុងការការ​ពារ​សិទ្ធិ​មនុស្ស​ ដែលពួកគេ​កត់​សំគាល់​នៅក្នុងថ្ងៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​បាតុករ​ទូទាំង​​ប្រទេស​អំពាវនាវ​ឲ្យ​មាន​ការ​កែលម្អអោយ​កាន់​តែប្រសើ​រឡើង​។

  • ក្រុមអ្នករុករករ៉ែអំពាវនាវទៅរដ្ឋាភិបាល​ជុំវិញការ​គំរាមកំហែង​

    ក្រុមអ្នករុករករ៉ែ​តាមបែប​ប្រពៃណី​​ជាង៥០០នាក់​គ្រោងនឹងជួបជុំគ្នា​នៅសាលាខេត្តព្រះវិហា​នាថ្ងៃច័ន្ទ​នេះ​ដើម្បី​ស្វែងរកជំនួយ​ជុំ​វិញ​អ្វីដែល​ពួកគាត់​បាន​និយាយថា​ ជាយុទ្ធនាការ​គំរា​ម​កំហែង​ និង​អំពើ​ហឹង្សា​​មិនចេះចប់​មិនចេះហើយពី​សំណាក់កងយុទ្ធ​ពលខេមរភូមិន្ទ​ដែលបានហាមឃាត់​ពួកគេ​មិនឲ្យចូលទៅធ្វើការក្នុងតំបន់រុករករ៉ែជាលក្ខណៈប្រពៃណី។

  • ៨៤%​ពលរដ្ឋ​ខ្មែរ​សូក​ប៉ាន់​ដល់​មន្ត្រី

    អង្គការ​តម្លា​ភាព​អន្តរ​ជាតិ Transparency International ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​របាយ​ការណ៍​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា ការ​ស្ទង់​អំពើ​ពុក​រលួយ​ពិភព​លោក ឆ្នាំ​២០១០ រក​ឃើញ​ថា ពល​រដ្ឋ​កម្ពុជា ៨៤% បាន​ចំណាយ​ញឹក​ញាប់​បំផុត​ដល់​ការ​សូក​ប៉ាន់​ផ្សេងៗ ទៅ​បុគ្គលិក​របស់​រដ្ឋ។ អំពើ​នេះ​គេ​សង្កេត​ឃើញ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ពី​ក្រុម​មន្ត្រី​ថ្នាក់​ខ្ពស់ រហូត​ដល់​ក្រុម​មន្ត្រី​ថ្នាក់​ទាប។

  • ពលរដ្ឋ​នៅ​កំពង់ធំ​ប្រតិកម្ម​នឹង​ការ​ឈូស​ឆាយ​ដី​ចម្ការ

    ប្រជាពលរដ្ឋ ​ប្រមាណ ១៦០​គ្រួសារ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខែត្រ​កំពង់ធំ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​មាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ស្រុក និង​ខែត្រ ដែល​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួកគាត់ ដើម្បី​យក​ទៅ​ចែក​ជូន​ក្រុម​យោធិន​ពិការ​វិញ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព និង​ជា​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ លោកស្រី ម៉ម ស៊ីថា បាន​លើក​ឡើង​ថា ការ​ដក​ហូត​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ឲ្យ​ក្រុម​យោធិន​ពិការ​ដូច្នេះ​ជា​ការ​ខុស​ ច្បាប់។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​រក​ដី​ទំនេរ​កន្លែង​ណា​ផ្សេង ដើម្បី​យក​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជួន​ក្រុម​យោធិន​ពិការ​ទាំង​នោះ។លោក អ៊ុត សំអន បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​រក​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​យក​មក​ចែក​ជូន​ ប្រជាពលរដ្ឋ និង​យោធិន​ពិការ​នៅ​ក្នុង​គម្រោង​មាន​ជាង ៦០០​នាក់ ប៉ុន្តែ​ជា​ជំហាន​ដំបូង​គេ​ត្រូវ​ចែក​ជូន​ក្រុម​យោធិន​តែ​ចំនួន ៧៧​គ្រួសារ​សិន ដែល​គេ​ដក​ហូត​ដី​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ថ្មសំលៀង​នេះ៕

  • អ្នក​ឃ្លាំមើល​អន្តរជាតិ​រិះគន់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    ក្រុម ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រិះគន់​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា មិន​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខ ដោយសារ​ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​កាន់ ​អំណាច​នៅ​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​គេ​ហៅ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ។ ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រុម​សង្គម​ស៊ីវិល​នៅ​ឯ​នាយ​សមុទ្រ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​មក​នេះ។ ក្រុម​នេះ​និយាយ​ថា ដោយសារ​កម្ពុជា កំពុង​កែ​ប្រែ​រូបភាព​ពី​ការ​បំភិតបំភ័យ​ដល់​អាយុ​ជីវិត​នៃ​សកម្មជន​សិទ្ធិ​ មនុស្ស ឬ​សកម្មជន​គណបក្ស​នយោបាយ ទៅ​ជា​ការ​ប្រើ​យន្តការ​តុលាការ ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

  • ក្រុមអ្នករុករករ៉ែអំពាវនាវទៅរដ្ឋាភិបាល​ជុំវិញការ​គំរាមកំហែង​

    ក្រុមអ្នករុករករ៉ែ​តាមបែប​ប្រពៃណី​​ជាង៥០០នាក់​គ្រោងនឹងជួបជុំគ្នា​នៅសាលាខេត្តព្រះវិហា​នាថ្ងៃច័ន្ទ​នេះ​ដើម្បី​ស្វែងរកជំនួយ​ជុំ​វិញ​អ្វីដែល​ពួកគាត់​បាន​និយាយថា​ ជាយុទ្ធនាការ​គំរា​ម​កំហែង​ និង​អំពើ​ហឹង្សា​​មិនចេះចប់​មិនចេះហើយពី​សំណាក់កងយុទ្ធ​ពលខេមរភូមិន្ទ​ដែលបានហាមឃាត់​ពួកគេ​មិនឲ្យចូលទៅធ្វើការក្នុងតំបន់រុករករ៉ែជាលក្ខណៈប្រពៃណី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo