កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
IOM បានជួយឲ្យប្រជាជនកម្ពុជា៧៣១នាក់ធ្វើមាតុភូមិនិវត្តន៏វិញតាំងពីឆ្នាំ២០០៧
ប្រជាជនកម្ពុជា ៧៣១នាក់ដែលភាគច្រើនជាជនរងគ្រោះដោយសារការជួញដូរខុសច្បាប់ ត្រូវបានបញ្ជូនត្រលប់ពីបរទេសវិញក្នុងកំឡុងឆ្នាំ២០០៧ និងខែតុលាក្នុងឆ្នាំនេះ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន។
-
សិល្បៈនៃការចែករំលែកមានតម្លៃធំធេងក្នុងការជួយគ្នារវាងខ្មែរ និងខ្មែរ
កម្ពុជា ដែលជាប្រទេសក្រីក្រមួយក្នុងលោក រស់ដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយបរទេស។ ប៉ុន្តែ នៅក្នុងសង្គមដ៏ក្រីក្រមួយនេះ ប្រជាពលរដ្ឋមានវប្បធម៌ម្យ៉ាងដែលគួរឲ្យចាប់អារម្មណ៍ នោះគឺវប្បធម៌នៃការចែករំលែកដើម្បីជួយគ្នាទៅវិញទៅមក។ ទស្សនវិជ្ជានេះមានតម្លៃធំធេងសម្រាប់ជំរុញល្បឿននៃការកាត់បន្ថយ ភាពក្រីក្រ ក៏ដូចជាកាត់បន្ថយការពឹងពាក់លើជំនួយបរទេស។ តាមរយៈ ភាពសស្រាក់ សស្រាំក្នុងការជួយជនរងគ្រោះក្នុងមហាសោកនាដកម្មលើស្ពានពេជ្រ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែក ក្នុងចំណោមពលរដ្ឋខ្មែរដែលគួរតែលើកតម្កើង។ គ្រាន់តែ ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រាក់ជាច្រើនលានដុលា្លរ ត្រូវគេប្រមូលបានសម្រាប់ជួយគ្រួសារអ្នកដែលបានស្លាប់ នៅក្នុងមហាសោកនាដកម្មលើស្ពានពេជ្រ។ មហាជនខ្មែរគ្រប់ ទិសទីបានសស្រាក់ សស្រាំចូលវិភាគទានដោយជ្រះថ្លាបំផុត ដើម្បីជួយជនរួមជាតិរបស់ខ្លួន ដែលបានទទួលរងគ្រោះ។
-
ជម្លោះថ្មីផ្ទុះឡើងជុំវិញការបែងចែកដីសម្រាប់គ្រួសារអ្នកភូមិនៅឃុំក្រយ៉ា
ដីដែលគេលៃទុកដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងក្នុងខេត្តកំពង់ធំ ឃុំក្រយ៉ាកាលពីឆ្នាំមុន កំពុងតែប៉ះពាល់ដល់១៥០គ្រួសារផ្សេងទៀត។ អជ្ញាស្រុកសន្ទុក ត្រូវបានចោទប្រកាន់ថាបានឈូសឆាយដីកសិកម្មរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ និងបំផ្លេចបំផ្លាញដំណាំរបស់ពួកគេក្នុងឃុំក្រយ៉ា។
-
ស្ពានពេជ្រត្រូវបានបើកឲ្យដំណើរការឡើងវិញ
ស្ពាន ពេជ្រនៃកោះពេជ្រដែលមានមនុស្សរត់ជាន់គ្នាស្លាប់ និងរបួសលើនោះប្រមាណជិត ១.០០០នាក់ កាលពីថ្ងៃទី៣ នៃបុណ្យអុំទូកកន្លងទៅ បានបើកឲ្យដំណើរការឆ្លងកាត់ឡើងវិញហើយ នៅម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីស្ពាននេះបានបិទអស់រយៈពេលប្រមាណជាកន្លះខែកន្លងមក។ អភិបាលរាជធានីភ្នំពេញបានចូលរួមជាអធិបតីភាពក្នុងពិធីសាសនាមួយហៅថា ពិធីក្រុងពាលី ដើម្បីបើកឲ្យឆ្លងស្ពានពេជ្រឡើងវិញ តែលោកបានមិនបានដើរឆ្លងស្ពានពេជ្រ ដែលទើបបើកឲ្យឆ្លងកាត់ជាថ្មីនោះទេ ក្រោយពីមានមនុស្សស្លាប់ជាច្រើនរយនាក់នៅលើស្ពាននោះ។
-
ស្ត្រីបម្រើស្រាបៀរនៅតែប្រឈមនឹងការបៀតបៀនផ្លូវភេទ និងបញ្ហាសុខភាព
របាយការណ៍ ថ្មីមួយបានបង្ហាញថា ស្ត្រីបម្រើស្រាបៀរនៅតែប្រឈមនឹងការបៀតបៀនផ្លូវភេទ ពីសំណាក់អតិថិជន និងបញ្ហាសុខភាពដដែល។ ក្នុងមួយថ្ងៃៗ ស្ត្រីទាំងនោះអាចពិសារលើសពី ២កំប៉ុង រហូតដល់កន្លះកេស។ មិនមែនតែរឿងសុខភាពទេដែលស្ត្រីបម្រើស្រាបៀរព្រួយបារម្ភនោះ តាមពិតរឿងបញ្ហាដុះក្បាលពោះធ្វើអោយខូចសម្ផស្សក៏ជាបញ្ហាធំរបស់ ស្ត្រីលក់ស្រាបៀរដែរ។
-
បុរសដែលរំលោភនារីក្នុងសណ្ឋាគារៈ សាលាឧទ្ធរណ៏កែប្រែមកជាប់គុកត្រឹម១០ឆ្នាំ
លោកប៉ុល សំអឿន និងឈ្មោះសុខ គឹមលី ដែលបាននាំនារីម្នាក់ចូលទៅដេកក្នុងបន្ទប់សណ្ឋាគារ បន្ទាប់កមស៊ីផឹកស្រវឹងដោយសន្យាថាពុំធ្វើផ្តេសផ្តាស ប៉ុន្តែពួកគេបានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។ សំណុំរឿងនេះបានត្រូបសាលាឧទ្ធរណ៏សម្រេចបន្ថយទណ្ឌកម្មលើជនជាប់ចោទម្នាក់ មកត្រឹម១០ឆ្នាំ បន្ទាប់ពីពីសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសរយៈពេល១៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។
-
សង្គមស៊ីវិលស្នើឲ្យព្យួរការបោះបង្គោលព្រំដែននៅកំពង់ចាម
បញ្ហា បោះបង្គោលព្រំដែនខ្មែរ-វៀតណាម នៅតែមានបញ្ហាចោទ ដែលខាងប្រជាពលរដ្ឋបានលើកឡើងថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ គឺបានប៉ះពាល់លើដីស្រែរបស់ពួកគាត់។ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានថ្លែងឲ្យដឹងថា គេបានផ្ញើលិខិតមួយច្បាប់ជួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨ ធ្នូ ដើម្បីសុំឲ្យពិនិត្យការបោះបង្គោលព្រំដែនឡើងវិញ និងព្យួរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅស្រុកមេមត់ ខែត្រកំពង់ចាម។
-
IOM បានជួយឲ្យប្រជាជនកម្ពុជា៧៣១នាក់ធ្វើមាតុភូមិនិវត្តន៏វិញតាំងពីឆ្នាំ២០០៧
ប្រជាជនកម្ពុជា ៧៣១នាក់ដែលភាគច្រើនជាជនរងគ្រោះដោយសារការជួញដូរខុសច្បាប់ ត្រូវបានបញ្ជូនត្រលប់ពីបរទេសវិញក្នុងកំឡុងឆ្នាំ២០០៧ និងខែតុលាក្នុងឆ្នាំនេះ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន។
-
លី យ៉ុងផាត់ចាប់ផ្តើមសាងសង់រោងចក្រស្ករស ដោយទុកជំលោះនៅមួយឡែក
លោកលី យ៉ុងផាត់ជាសមាជិកព្រឹទ្ធសភាមកពីគណៈបក្សប្រជាជនកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនកសិឧស្សាហកម្មបាននិយាយថា រោងចក្រចម្រាញ់ស្ករសនៅក្នុងស្រុកដំបូងបង្អស់របស់កម្ពុជា នៅលើដីចំការអំពៅដ៏ធំរបស់លោកនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាកន្លែងកំពុងមានជម្លោះដីធ្លី ត្រូវបានកំណត់ថានឹងបើកដំណើរការនាដើមឆ្នាំ ២០១២។
-
មេធាវីគណៈបក្សសមរង្ស៊ីបានប្រាប់ថានឹងដាក់ពាក្យបណ្តឹងតវ៉ាជាលើកចុងក្រោយ
មេធាវីតំណាងប្រធានគណៈបក្សប្រឆាំងសមរង្ស៊ី មានគំរោងដាក់ពាក្យបណ្តឹងតវ៉ាជាលើកចុងក្រោយទៅតុលាការកំពូល ប្រឆាំងនឹងការកាត់ទោសក្នុងឆ្នាំ២០០៩ទៅលើអ្នកនយោបាយដែលបាននិរទេសខ្លួនក្នុងករណីដកបង្គោលព្រំដែន។
-
តុលាការខេត្តសៀមរាបសម្រេចដោះលែងអ្នកថតរូបជនជាតិជប៉ុន
តុលាការ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូនេះ បានសម្រេចដោះលែងបុរសអ្នកថតរូបជនជាតិជប៉ុនម្នាក់ និងបុរសស្ត្រីជនជាតិខ្មែរ ២នាក់ទៀត ឲ្យមានសេរីភាពវិញ បន្ទាប់ពីឃុំខ្លួនអ្នកទាំង ៣នាក់នោះក្នុងពន្ធនាគារចំនួន ១៤ថ្ងៃមក ហើយរកមិនឃើញភស្តុតាងដែលត្រូវផ្ដន្ទាទោស។
-
សង្គមស៊ីវិលស្នើឲ្យព្យួរការបោះបង្គោលព្រំដែននៅកំពង់ចាម
បញ្ហា បោះបង្គោលព្រំដែនខ្មែរ-វៀតណាម នៅតែមានបញ្ហាចោទ ដែលខាងប្រជាពលរដ្ឋបានលើកឡើងថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ គឺបានប៉ះពាល់លើដីស្រែរបស់ពួកគាត់។ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានថ្លែងឲ្យដឹងថា គេបានផ្ញើលិខិតមួយច្បាប់ជួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨ ធ្នូ ដើម្បីសុំឲ្យពិនិត្យការបោះបង្គោលព្រំដែនឡើងវិញ និងព្យួរការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅស្រុកមេមត់ ខែត្រកំពង់ចាម។
-
លី យ៉ុងផាត់ចាប់ផ្តើមសាងសង់រោងចក្រស្ករស ដោយទុកជំលោះនៅមួយឡែក
លោកលី យ៉ុងផាត់ជាសមាជិកព្រឹទ្ធសភាមកពីគណៈបក្សប្រជាជនកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនកសិឧស្សាហកម្មបាននិយាយថា រោងចក្រចម្រាញ់ស្ករសនៅក្នុងស្រុកដំបូងបង្អស់របស់កម្ពុជា នៅលើដីចំការអំពៅដ៏ធំរបស់លោកនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាកន្លែងកំពុងមានជម្លោះដីធ្លី ត្រូវបានកំណត់ថានឹងបើកដំណើរការនាដើមឆ្នាំ ២០១២។
-
បុរសដែលរំលោភនារីក្នុងសណ្ឋាគារៈ សាលាឧទ្ធរណ៏កែប្រែមកជាប់គុកត្រឹម១០ឆ្នាំ
លោកប៉ុល សំអឿន និងឈ្មោះសុខ គឹមលី ដែលបាននាំនារីម្នាក់ចូលទៅដេកក្នុងបន្ទប់សណ្ឋាគារ បន្ទាប់កមស៊ីផឹកស្រវឹងដោយសន្យាថាពុំធ្វើផ្តេសផ្តាស ប៉ុន្តែពួកគេបានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។ សំណុំរឿងនេះបានត្រូបសាលាឧទ្ធរណ៏សម្រេចបន្ថយទណ្ឌកម្មលើជនជាប់ចោទម្នាក់ មកត្រឹម១០ឆ្នាំ បន្ទាប់ពីពីសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសរយៈពេល១៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។
-
បុរសម្នាក់នៅក្នុងខេត្តរតនៈគីរីត្រូវបានគំរាមកំហែងក្នុងករណីលក់ដី
សុល លេម ជាអនុប្រធានឃុំប៉ាក់ញ៉ាយ ភូមិប៉ាក់ប៉ូ បានត្រូវចោទថាបញ្ជាឲ្យអ្នកភូមិលក់ដីរបស់ពួកគេថែមទៀត និងគំរាមកំហែងដល់ជីវិតរបស់អ្នកភូមិឈ្មោះ សេវ ថាន អាយុ២៥ឆ្នាំ បន្ទាប់ពីគាត់បដិសេធមិនព្រមលក់ដី។
-
ការឈូសឆាយដីបឹងត្របែកបណ្តាលឲ្យមានការតវ៉ាពីអ្នកភូមិ
អ្នកស្រុកប្រហែល១០០នាក់បានជួបជុំគ្នានៅខាងក្រៅផ្ទះរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែនដើម្បីតវ៉ានឹងអជ្ញាធរដែលបញ្ជាឲ្យពួកគេចាកចេញពីផ្ទះដែលនៅជុំវិញបឹងត្របែកក្នុងរាជធានីភ្នំពេញ។
-
ការប្រជុំគ្នាលើបញ្ហាទឹកក្នុងខេត្តបន្ទាយមានជ័យនៅមិនមានដំណោះស្រាយ
កាលពីថ្ងៃច័ន្ទម្សិលមិញប្រជាជនប្រមាណជាង៣០០នាក់បានជួបជុំគ្នានៅខាងក្រៅការិយាល័យខេត្តបន្ទាយមានជ័យដើម្បីតវ៉ាប្រឆាំងនឹងតម្លៃទឹកដែលបានកំណត់ដោយក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងស្រុកមួយ។
-
សង្គមស៊ីវិលពិភាក្សាអំពីច្បាប់ទទួលព័ត៌មាន
សិទ្ធិ ទទួលបានព័ត៌មានពេញលេញពីគ្រប់មជ្ឈដ្ឋាន ជាយន្តការមួយយ៉ាងសំខាន់ក្នុងការជំរុញដល់អភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិឲ្យរីកចម្រើនបានឆាប់រហ័ស។ ដោយ យល់ពីសារៈសំខាន់ក្នុងការទទួលបានព័ត៌មាននេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមជាមួយស្ថាប័ននីតិប្បញ្ញត្តិ បានរៀបចំសំណុំឯកសារចងក្រងសេចក្ដីព្រាងច្បាប់ថ្មីមួយ ស្ដីពីការបើកចំហព័ត៌មាន ឬសិទ្ធិទទួលបានព័ត៌មានបន្ថែមលើអ្វីដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ។ ប៉ុន្តែជាយូរឆ្នាំមកហើយ ការផ្ដួចផ្ដើមធ្វើសេចក្ដីព្រាងច្បាប់នេះ បានជាប់គាំងមិនទាន់មានពន្លឺឈានទៅរកការអនុមតិជាផ្លូវការបាន នៅឡើយ។
-
បុរសជនជាតិក្រិកម្នាក់ជាប់គុក៥ឆ្នាំពីបទទិញពេស្យាចារកុមារនិងផលិតរូបភាពអាសអាភាស
បុរសវ័យ៦៣ឆ្នាំជាជនជាតិក្រិកម្នាក់ ដែលបានផ្ទុកមេរោកអាដស៏ និងជំអឺមួយចំនួនផ្សេងទៀតហើយបានប្រព្រឹត្តអំពើទិញកុមារីកម្ពុជាយកទៅរួមភេទក្នុងបន្ទប់ផ្ទះសំណាក់ ថែមទាំងថតរូបភាពពេលកំពុងរួមភេទនោះគ្រាន់ទុកមើលកម្សាន្ត។ ករណីនេះត្រូវបានសាលាឧទ្ទរណ៏សម្រេចតម្កលសាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការពោលគឺបុរសរូបនោះ ត្រូវជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទទិញពេស្យាចារកុមារ និងផលិតរូបភាពអាភាស។
-
ពលរដ្ឋ២០០នាក់តវ៉ានឹងក្រុមហ៊ុនដាំដើមកៅស៊ូនៅបាត់ដំបង
រដ្ឋាភិបាល ខ្មែរដែលបានផ្ដល់ដីជាង ៥ពាន់ហិកតារទៅឲ្យក្រុមហ៊ុនរតនសម្បត្តិធ្វើការវិនិយោគដាំដើម កៅស៊ូ កំពុងបង្កឲ្យមានផលប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារនៅស្រុក សំឡូត ខេត្តបាត់ដំបង។ អ្នកភូមិជិត ២រយនាក់ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានលើកគ្នាទៅប្រឆាំងតវ៉ានៅលើទីតាំងដីមានទំនាស់ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០១០ នេះ បន្ទាប់ពីក្រុមហ៊ុនរតនសម្បត្តិបានដាក់គ្រឿងចក្រឈូសឆាយ រំលោភបំពានយកដីស្រែចម្ការ និងដីលំនៅឋានរាប់រយហិកតារ របស់ពួកគាត់កំពុងរស់នៅ។